ជាតិ
សង្គមជាតិ
អនុសេនីយ៍ទោស្រុកបន្ទាយស្រីម្នាក់ ត្រូវផ្អាកការងារបណ្ដោះអាសន្ន​ ដោយសារល្មើសវិន័យនគរបាល
16, Jun 2024 , 12:20 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានសម្រេចផ្អាកការងារ លោក វឿន សារ៉ាវុធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្ដាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ជាបណ្ដោះអាសន្ន ដោយសារល្មើសបទវិន័យនគរបាលកម្ពុជា។

ស្នងការនគរបាលខេត្តសៀមរាប បានចេញលិខិតបង្គាប់ឱ្យ លោក វឿន សារ៉ាវុធ ត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី អំឡុងពេលផ្អាកការងារបណ្ដោះអាសន្ននេះ។
 
ក្នុងលិខិតបង្គាប់ដដែល ស្នងការនគរបាលខេត្តសៀមរាប ក៏បានរម្លឹកឱ្យមន្រ្តីនគរបាលគ្រប់ផ្នែក មានទាំងស្នងការរងទទួលផែនការធនធានមនុស្ស,ស្នងការរងទទួលផែនការសេនាធិការ,នាយការិយាល័យបុគ្គលិក,នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល,អធិការនគរបាលស្រុកបន្ទាយស្រី និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com