ជាតិ
សង្គមជាតិ
សិស្សថ្នាក់ទី១០មួយក្រុមបង្កើតរថយន្តរ៉ូបូត ដោយប្រើរយៈពេល១០ថ្ងៃ
02, Jul 2024 , 8:59 pm        
រូបភាព
ដោយ៖ ភេន សុភ័ក្រ្ដ 

ភ្នំពេញ៖ យុវសិស្សមួយក្រុមបានបង្កើតរថយន្តរ៉ូបូត (Robot Car) មួយគ្រឿង ដែលអាច​បញ្ជាឱ្យធ្វើចលនាយ៉ាងរហ័ស មកតាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្សជំនាន់ទី១ នៃ​សាលាជំនាន់ថ្មី វិទ្យាល័យព្រែកលៀប កាលពីថ្ងៃទី២៩ មិថុនា។ Robot Car មួយគ្រឿងនេះ ជាស្នាដៃសិស្សថ្នាក់ទី១០ ដែលធ្វើក្នុងរយៈពេល១០ថ្ងៃប៉ុណ្ណោះ។

 យុវជន​ លស សំរិទ្ធិស័ក្ក បានបញ្ជាក់ថា នេះជាលើកទីមួយរបស់ពួកគេ ដែលអាចធ្វើ Robot Car បានបន្ទាប់ពីសិក្សាជំនាញមេកានិករយៈពេលជាង៦ខែ។ សម្រាប់សំរិទ្ធិស័ក្ក សប្បាយចិត្តចំពោះស្នាដៃដំបូងនេះ បើទោះបីវាមិនទាន់ល្អ និងមានលក្ខណៈពេញលេញ​ក៏ដោយ។ យុវសិស្សរូបនេះ ប្ដេជ្ញាខិតខំបន្ថែមទៀត និងបង្កើតស្នាដៃឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចក្ដីស្រមៃក្លាយជាអ្នកជំនាញមេកានិកនៅថ្ងៃអនាគត។

 




Tag:
 រថយន្តរ៉ូបូត
 Robot Car
© រក្សាសិទ្ធិដោយ thmeythmey.com