កីឡាជាតិ
ជាតិ
ក្រុមបាល់បោះ Pate 310 គ្រប់គ្រងតំណែងជើងឯក CBL ប្រចាំឆ្នាំ២០១៤
× ព្រឹត្តិការណ៍ប្រកួតក្របខណ្ឌកីឡាបាល់បោះ Cambodia Basketball League ឆ្នាំ២០១៤ បានបញ្ចប់ជាផ្លូវការកាលពីចុងសប្តាហ៍កន្លងមក ដោយក្រុម Pate 310 បានក្លាយជាម្ចាស់ជើងឯក ក្រោយជ័យជម្នះ ៥៦-៥៤ លើក្រុម Davies Paints ខណៈក្រុម Mekong Tigers បានបំបាក់ក្រុម Emperors ក្នុងលទ្ធផល ៦៨-៥៧ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខបី។
ក្នុងនាមជាម្ចាស់ជើងឯក Pate 310 បានទទួលមេដាយមាស អមដោយប្រាក់រង្វាន់៤លានរៀល ក្រុមលេខពីរ Davies Paints ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់២លានរៀល ខណៈក្រុមលេខបី Mekong Tigers បានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់១លានរៀល។
ជាមួយគ្នានេះផងដែរ កីឡាករ អ៊ូច ផាណាត នៃក្រុម Pate 310 និងកីឡាករអន្តរជាតិ Jonno Cunanan បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ CBL ឆ្នាំ២០១៤ នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com