កីឡាជាតិ
ជាតិ
វេស្ទើនប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅម៉ោង៤ល្ងាចនេះក្រោយបរាជ័យថ្ងៃបើកឆាក
× ក្រុមបាល់ទាត់វេស្ទើនដែលតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតក្នុងពានរង្វាន់សាកលវិទ្យាល័យអាស៊ាន (17th ASEAN University Games) កំពុងរៀបចំនៅប្រទេសឥណ្ឌូណេស៊ីនឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ស្រុកនៅវេលាម៉ោង ៤ រសៀលថ្ងៃទី១០ ធ្នូ នេះ ក្រោយប្រកួតបើកឆាកចាញ់មីយ៉ាន់ម៉ា៤ ទល់ ។
វេស្ទើននៅមានបញ្ហាក្នុងក្រុមបន្តិចបន្តួចត្រង់សមាជិកមួយចំនួន៣ នាក់ ខ្លះមានបញ្ហាលើសអាយុចំណែកខ្លះទៀតមានបញ្ហាលិខិតឆ្លងដែន។លោក ឡៃ សុធា អ្នកចាត់ការទូទៅក្រុម បានប្រាប់មកពីឥណ្ឌូណេស៊ីមកថាលោករំពឹងនឹងអាចកែប្រែស្ថានការបានល្អវិញក្នុងប្រកួតនេះនឹងប្រកួតបន្ទាប់បើទោះជាចាញ់ប្រកួតមុនក៏ដោយ។តាមការសង្កេតរបស់លោកក្រុមលេចធ្លោរជាងគេមានម៉ាឡេស៊ី និង ថៃ ដែលស្ថិតនៅពូល A។ចំណែកពូលB មិនសូវមានបញ្ហាចោទប៉ុន្មាននោះទេ។
សម្រាប់លទ្ធផលសរុបនៅប្រកួតដំបូងទាំង២ ពូលមាន៖
ពូលA៖ទីម័រខាងកើត ០ – ៤ ម៉ាឡេស៊ី, សិង្ហបុរី ០ – ៣ថៃ
ពូលB៖កម្ពុជា ១ – ៤ មីយ៉ាន់ម៉ា, ឡាវ ២ – ២ ឥណ្ឌូណេស៊ី
ចំណែកតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន៖
ពូលA៖
១) ម៉ាឡេស៊ី មាន ៣ពិន្ទុ
២) ថៃ មាន ៣ ពិន្ទុ
៣) សិង្ហបុរី មាន ០ពិន្ទុ
៤) ទីម័រខាងកើត មាន០ពិន្ទុ
ពូលB៖
១) មីយ៉ាន់ម៉ា មាន៣ ពិន្ទុ
២) ឥណ្ឌូណេស៊ី មាន១ ពិន្ទុ
៣) ឡាវ មាន ១ ពិន្ទុ
៤) វេស្ទើន (កម្ពុជា) មាន ០ ពិន្ទុ
ចំពោះការប្រកួតនៅរសៀលនេះមានតែពូលB ទេ៖
មីយ៉ាន់ម៉ាVsឡាវម៉ោង ១:៣០នាទីរសៀល
កម្ពុជាVsឥណ្ឌូណេស៊ីនៅម៉ោង ៤ រសៀល
© រក្សាសិទ្ធិដោយ thmeythmey.com