ជាតិ
អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​គ្មាន​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​នៅ​ខេត្តក្រចេះ
11, Dec 2014 , 5:18 pm        
រូបភាព
វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បាន​ប្រារព្វ​ទិវា​គ្មាន​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ក្រោម​ប្រធានបទ ៖ រួមគ្នា​កាត់បន្ថយ​ផលប៉ះពាល់​ថ្នាំ​កសិកម្ម ដើម្បី​ធានាបាន​នូវ​សុខា​មាល​ភាព និង​សុវត្ថិភាព​ស្បៀង នៅ​ថ្ងៃទី១១ធ្នូ នៅ​ខេត្តក្រចេះ។ ទិវា​គ្មាន​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​នេះ ក្នុង​គោលបំណង ទី១ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​លុបបំបាត់ ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ទី២ លើក​ចិត្ត​ដល់​កសិករ​ជាពិសេស​ស្ត្រី ឲ្យ​ប្រើប្រាស់​វិធានការ​ចម្រុះ​គ្រប់​គ្រង់​ដំណាំ​នៅក្នុង​សហគមន៍ និង​ទី៣ ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​មកលើ​សុខភាព បរិស្ថាន និង​សង្គម។



នេះ​គឺជា​ទិវា​លើក​ទី៩ ដែល​បណ្ដាញ​អភិវឌ្ឍន៍​សុវត្ថិភាព និង​សន្តិសុខ​ស្បៀង នៃ​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រារព្ធទិវា​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០៥កន្លងមក នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងនោះ​រួមមាន៖ ខេត្តកណ្ដាល ស្វាយរៀង តាកែវ សៀមរាប ប៉ៃលិន ព្រៃវែង និង​បន្ទាយមានជ័យ​ជាដើម។

វិស័យ​កសិកម្ម​បានផ្ដល់​ជា​វត្ថុធាតុដើម​យ៉ាង​ចម្បង សម្រាប់​ការអភិវឌ្ឍន៍​ផ្នែក​ក​សិ-ឧស្សាហកម្ម និង​ជា​ប្រភព​ចំណូល​ជាតិ​យ៉ាងសំខាន់ ដែល​ទទួលបាន​ពី​ការធ្វើ​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​កសិកម្ម​ចូលទៅក្នុង​ទីផ្សារ​អន្តរជាតិ​ទៀតផង ៕



© រក្សាសិទ្ធិដោយ thmeythmey.com