សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកបម្រើ​ម្នាក់​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​អាមេរិក ទទួលបាន​ធីប​រថយន្ត​មួយគ្រឿង
11, Dec 2014 , 5:23 pm        
រូបភាព
ដោយ:

ស្ត្រី​ជា​អ្នកបម្រើ​ម្នាក់​នៅក្នុង​ភោជនីយដ្ឋាន Cracker Barrel ក្នុង​ទីក្រុង Bransonរដ្ឋ Missouri សហរដ្ឋអាមេរិក បានទទួល​ធីប​ជា​រថយន្ត​ម៉ាក​Ford Fusion ២០០៨ ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពី​ភ្ញៀវ​ពីរ​នាក់​ប្ដី​ប្រពន្ធ​មួយគូ ដែល​បាន​ចូលទៅ​ញ៉ាំ​អាហារ​ក្នុង​ហាង​ខាងលើ​នោះ។



យោងតាម​ការផ្សាយ​រប​ស់ abc news លោក Gary Tackettនិង​លោកស្រី​Roxann Tackett បាន​ចូលទៅ​ពិសារ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ខាងលើ​នោះ ។ នៅពេលដែល​លោក Gary និង​ប្រពន្ធ បើករថយន្ត​មកដល់​ខាងមុខ​ហាង គាត់​ក៏បាន​ឃើញ​រថយន្ត​មួយ​ដែល​ចត​នៅខាងមុខ​ហាង​នោះដែរ ប៉ុន្តែ​ជា​រថយន្ត​ដែល​ចាស់​ទ្រុឌទ្រោម និង​ខូចខាត​ស្ទើ​ខ្ទេ​ស​ខ្ទី និង​មាន​យក​ស្កុ​ត​ពណ៌​សបិទ​ជំនួស​កញ្ចក់​ទៀតផង។

បន្ទាប់ពី​បានឃើញ​រថយន្ត​នេះ លោក Gary បាន​សាកសួរ​អ្នកបម្រើ​ថា តើ​រថយន្ត​Hyundai Accentចាស់​ទ្រុឌទ្រោម​មួយគ្រឿង​នេះ ជា​របស់​អ្នកណា? អ្នកបម្រើ​ក៏បាន​ប្រាប់ថា នេះ​គឺ​ឡាន​របស់​អ្នកបម្រើ​ស្រី​ម្នាក់​ក្នុង​ហាង​នេះ ឈ្មោះ Cindi Grady អាយុ ៥១ ឆ្នាំ ។ អ្នកបម្រើ​ក៏បាន​ប្រាប់ទៀតថា អ្នកស្រី​Grady គឺជា​អ្នកតស៊ូ​ខិតខំ​ធ្វើការ​ខ្លាំងណាស់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់ខ្លួន​ផង និង​កូនប្រុស​ពិការ​របស់​នាង​ផងដែរ។

ប្ដី​ប្រពន្ធ​សប្បុរស​ទាំងពីរ​នាក់​នេះ គឺជា​ម្ចាស់​ហាង​ផ្គត់ផ្គង់ hardware មួយកន្លែង ដែល​ពួកគាត់​បាន​ប្រាប់​កាសែត​ខាងលើ​ថា វា​ស្ទើរតែ​គ្មាន​នរណាម្នាក់​ហ៊ាន​ជិះ​រថយន្ត​ដ៏​ចាស់​ទ្រុឌទ្រោម ដូច​អ្នកស្រី Grady នេះ​ទេ គឺ​ប្រហែលជា​គេ​យក​វា​ទៅ​បោះបង់ចោល​ហើយ។

នៅពេល​ទទួលបាន​ធីប​រថយន្ត​នេះ អ្នកស្រី Grady បាន​សម្ដែង​អារម្មណ៍​រំភើប​ជាខ្លាំង ហើយ​បាន​និយាយថា៖« ខ្ញុំ​ត្រូវបាន​គេ​ធ្វើ​ភ្ញាក់ផ្អើល​ជាខ្លាំង។ខ្ញុំ​មិន​រំពឹងថា​នឹង​ទទួលបាន​ធីប​ជា​រថយន្ត​យ៉ាង​ដូច្នេះ​ទេ។ខ្ញុំ​មិនដែល​ស្រមៃ​ចង់​ឲ្យ​នរណាម្នាក់​ផ្តល់​រថយន្ត​មួយគ្រឿង​ដ៏​ស្រស់ស្អាត​មក​ឲ្យ​ខ្ញុំ​នោះទេ»៕

ទស្សនាវីដេអូ










© រក្សាសិទ្ធិដោយ thmeythmey.com