ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្ដល់​ទឹកប្រាក់​ជាង៥០ម៉ឺន​ដុ​លា្ល​រ​ដល់​គម្រោង​កម្ចាត់មីន​នៅ​កម្ពុជា
12, Dec 2014 , 8:04 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ជំនួយឥតសំណង​ជាង៥០ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​សកម្មភាព​កម្ចាត់​សំណល់​មីន មិនទាន់​ផ្ទុះ​នៅ​កម្ពុជា។ កិច្ចសន្យា​ផ្ដល់ជំនួយ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១១ធ្នូ​នេះ នៅ​ស្ថានទូត​ជប៉ុន ដែល​ចុះហត្ថលេខា​ដោយ​លោក គុ​ម៉ា​ម៉ា​រុ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​លោកស្រី ហ្វុ​ឈិ​កា​មិ ប្រធាន​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន ។



គួរ​បញ្ចា​ក់ថា រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ចាប់តាំងពី​ឆ្នាំ១៩៩១មក ជាង៥០លាន​ដុល្លារ ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com