កីឡាជាតិ
ជាតិ
ពលរដ្ឋថៃជិត ១ ពាន់នាក់ចូលរួមជិះកង់ក្នុងពិធីបុណ្យសមុទ្រនៅកោះកុង
× កោះកុង៖ ពិធីបុណ្យសមុទ្រលើកទី ៣ នៅខេត្តកោះកុងនៅឆ្នាំនេះ បានឈានចូលដល់ថ្ងៃទី ២ ហើយ។ នៅថ្ងៃទី ២ នេះ មានកម្មវិធីកីឡាជាច្រើន មានដូចជា កីឡារត់ប្រណាំង ការជិះកង់ប្រណាំងនិងប្រណាំងទូកជា ជាដើម បានរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យនេះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិក បានដឹកនាំកម្មវិធីប្រកួតទាំងនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com