កីឡាជាតិ
ជាតិ
Number One Cup៖ បឹងកេត និង ប៉ូលិស ប៉ះ​ក្រុម​វៀតណាម នៅ​រសៀល​នេះ
23, Dec 2014 , 10:05 am        
រូបភាព
ក្រុម​ចម្ការកៅស៊ូបឹង​កេត នាពេល​ហ្វឹកហាត់
ក្រុម​ចម្ការកៅស៊ូបឹង​កេត នាពេល​ហ្វឹកហាត់
ដោយ:
ក្រុមបាល់ទាត់​របស់​ក​ម្ពុ​ជា ២ ក្រុម​គឺ ចម្ការកៅស៊ូ​បេង​កេ​ត និង ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅក្នុង​ពូ​ល B ត្រូវ​ប្រកួត​ជាមួយ​ដៃគូ​របស់​ម្ចាស់ផ្ទះ​វៀតណាម ដូចគ្នា នៅ​រសៀល​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៤នេះ​លើ​កីឡដ្ឋាន​ខេត្ត​ប៊ី​ញ​ភឿ​ក ក្នុង​ពានរង្វាន់ Number One Cup 2014។



ប្រកួត​បើកឆាក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រុម​កងកម្លាំងប្រដាប់អាវុធ​យោធភូមិភាគ​លេខ៧ នៅវេលា​ម៉ោង ១ : ៣០ នាទី​រសៀល នៅ​រសៀល​នេះ ខណៈ​ក្រុម​ក្រុម​បឹងកេត​ត្រូវ​ប៉ះក្រុម​វៀតណាមមួយ​ទៀតគឺ​ បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​យឿន ​ នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល។

ពិធី​បើក​ក្នុង​ពានរង្វាន់ Number One Cup បានរៀបចំ​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី ២២ ធ្នូ ម្សិលមិញ ស្របពេល​ក្រុម​ខេត្តស្វាយរៀង របស់​កម្ពុជា​បាន​ប្រកួត​បើកឆាក​ឈ្នះ ក្រុម Champasakរបស់​ឡាវ ក្នុង​លទ្ធផល ៤ ទល់ ០នៅ​វគ្គ​ជម្រុះ​ពូ​ល A។

សូមបញ្ជាក់ថា​ពូ​ល A មាន​ក្រុម​ម្ចាស់ផ្ទះ បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក, ក្រុម​កងពលធំ លេខ៤របស់​វៀតណាម, ក្រុម Champasakរបស់​ឡាវ និង ក្រុម​ខេត្តស្វាយរៀង​របស់​កម្ពុ​ជា។ ចំណែក​ពូ​ល B មាន​ក្រុម ចម្ការកៅស៊ូ​បឹងកេត និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ របស់​កម្ពុជា, ក្រុម​យោធភូមិភាគ​លេខ៧ក្រុម​បញ្ជាការដ្ឋាន​ខេត្ត​ប៊ី​ញ​យឿ​ត។

ពានរង្វាន់​នេះ​នឹង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី ៣១ ខែ ធ្នូ ចុងឆ្នាំ ហើយ​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នឹង​បញ្ចប់​នៅ​ថ្ងៃទី ២៧ ធ្នូ។ ក្រុម​ខ្លាំង​ចំនួន ២ តាម​ពូ​លនីមួយៗ មាន​សិទ្ធ​ឡើងទៅ​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះ ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ចំណែក​ក្រុម​ចាញ់​ប៉ះគ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ៕





© រក្សាសិទ្ធិដោយ thmeythmey.com