អត្ថបទពាណិជ្ជកម្ម
អបអរសាទរ គម្រប់​ខួប ១ ឆ្នាំ​របស់​យ៉ាម៉ាហា ថោ​ន ៦​អា​
12, Dec 2016 , 3:44 pm        
រូបភាព
​កាលពី​ថ្ងៃទី ១១ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន​យ៉ាម៉ាហា​ម៉ូតូ ខេ​ម​បូ​ឌា បាន​ប្រារព្ធ​ពិធី អបអរសាទរ ខួប​១​ឆ្នាំ​របស់ យ៉ាម៉ាហា ថោ​ន ៦​អា ដែលមាន​ទីតាំងនៅ​បណ្តោយ​ផ្លូវជាតិ​លេខ ៦​អា ប្រហែល ៥​គីឡូ​ម៉ែត​ពី​ស្ពាន​ជ្រោយចង្វា ដែលជា​សាខា​មួយ​ក្នុងចំណោម​ខា​សា​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន យ៉ាម៉ាហា​។​

កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​រំលឹក​អំពី​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម និង​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​យ៉ាម៉ាហា ថោ​ន ៦​អា ជាពិសេស​ផលិតផល​របស់​យ៉ាម៉ាហា​។​លើសពីនេះ​ទៀត​យ៉ាម៉ាហា ថោ​ន ៦​អា​ក៏មាន​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស​ចាប់ពី ៨០ ដល់ ៦០០ គ្រប់​ម៉ូ​ដែល​ទាំងអស់​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ​២០១៦​ផងដែរ​។​ក្នុងឱកាស​នេះដែរ​ក្រុមហ៊ុន​ក៏បាន​ដាក់តាំង​បង្ហាញ​ម៉ូ​ដែល​ថ្មី​ចុងក្រោយ ពីរ​ម៉ូ​ដែល​ផងដែរ ហើយនឹង​ត្រូវដាក់​សម្ភោ​ធន៍​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៨ ធ្នូ ខាងមុខនេះ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​។​







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com