អត្ថបទពាណិជ្ជកម្ម
អតិថិជន Ford ជាង​៤០០​នាក់​រីករាយ​ក្នុង​កម្មវិធី FORD Adventure នៅ​ខេត្ត​សុរិន្ទ និង​បុរី​រាម​
12, Dec 2016 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ក្រុមហ៊ុន Ford ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន RMA Cambodia ដែលជា​ដៃគូ បានរៀបចំ​កម្មវិធី Ford Adventure លើក​ទី​១០ ដោយ​នាំ​អតិថិជន Ford ជាង​៤០០​នាក់ និង​រថយន្ត​ជាង​៨០​គ្រឿង ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ទៅកាន់​ខេត្ត​សុរិន្ទ និង​ខេត្ត​បុរី​រាម ប្រទេស​ថៃ​។​
 
​ដំណើរ​កម្សាន្ត Ford Adventure លើក​ទី​១០ រយៈពេល ៣​យប់ ៤​ថ្ងៃ ពោល​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​កម្ពុជា​ផងដែរ​នោះ បាន​ផ្តល់នូវ​ភាពសប្បាយ​រីករាយ​ជាច្រើន ក្នុង​ដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ភាគ​ខាងជើង​នៃ​ប្រទេសកម្ពុជា មុននឹង​ឆ្លងទៅ​កាន់​ខេត្ត​សុរិន្ទ និង​បុរី​រាម ប្រទេស​ថៃ​។​
 

 
​ក្រៅពី​ការ​គយគន់​ទេសភាព ព្រៃភ្នំ តាម​ដងផ្លូវ  តំណាង​ក្រុមហ៊ុន RMA  Cambodia ក៏បាន​ចុះ​ចែក​អំណោយ​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រហែល​២០០​គ្រួសារ​ផងដែរ មុន​ដឹកនាំ​ក្បួន​ទៅ​បោះតង់​មួយ​យប់​ក្នុង​ទឹកដី​នេះ​។​
 
 
​នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ក្បួន​រថយន្ត បាន​បន្តដំណើរ​ចូលទៅ​កាន់​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ដើម្បី​ទៅ​ទស្សនា​ភូមិ​ដំរី​មួយកន្លែង ដែលមាន​ឈ្មោះថា Elephant Kingdom Surin Village​។​
 
 
​បន្ទាប់ពី​ទស្សនា​សត្វ​ដំរី​ជាច្រើន​នៅក្នុង​ភូមិ​រួច ក្បូន​រថយន្ត​ទាំង​៨០​គ្រឿង បាន​បន្តដំណើរ​ទៅកាន់​រមណី​ដ្ឋា​ន Play La Ploen ដែល​ទីតាំង​ក្នុង​ខេត្ត​បុរី​រាម ហើយក៏​ជាទី​តាំង​ចុងក្រោយ​ក្នុង​ដំណើរ​កំសាន្ត​នេះ ដែលមាន​ចំងាយ​ផ្លូវ​ប្រហែលជា​១២០​គីឡូម៉ែត្រ ពី​ខេត្ត​សុរិន្ទ​។​
  
 
​ក្រុមហ៊ុន Ford ប្រចាំ​កម្ពុជា បាន​ប្រកប​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ១៥​ឆ្នាំ​មកហើយ ហើយ​បានទទួល​នូវ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅលើ​ទីផ្សារ​ចាប់តាំងពី​ការចាប់ផ្តើម​អាជីវកម្ម​ជា​លើកដំបូង​មកម្ល៉េះ​។ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ ហើយ​មាន​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩២​។ ក្រុមហ៊ុន​ទទួលបាន​សិទ្ធិផ្ដាច់មុខ​នាំចូល និង​ចែកចាយ​ផលិតផល និង​សេវាកម្ម​លំដាប់​ពិភពលោក មក​ប្រទេស​កម្ពុជា និង​មាន​បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការផ្តល់​សេវាកម្ម​ដ៏​ល្អប្រសើរ​ដល់​អតិថិជន​របស់ខ្លួន​។​
 
​ក្រុមហ៊ុន​Ford និង​ក្រុមហ៊ុន RMA Cambodia ដែលជា​ក្រុមហ៊ុន​ដៃគូ​យូរអង្វែង​របស់ខ្លួន បាន​បង្កើត​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត ហាង​លក់​គ្រឿងបន្លាស់ និង​មជ្ឈមណ្ឌល​សេវា​ជួសជុល ជាច្រើន​កន្លែង​នៅ​ទូទាំងប្រទេស ព្រមទាំង​បាន​នាំចូល​នូវ​រថយន្ត​ជាច្រើន​ប្រភេទ​មកកាន់​ទីផ្សារ​កម្ពុជា​៕
 







































© រក្សាសិទ្ធិដោយ thmeythmey.com