អត្ថបទពាណិជ្ជកម្ម
ការផ្តល់ជូន​ពិសេស​នៅ​ផាក​កាហ្វេ រាល់​ការ​ញ៉ាំ​អាហារ​នឹង​ទទួលបាន កូ​កា​-​កូ​ឡា ដប​ធំ ដោយ​ឥតគិតថ្លៃ​
13, Dec 2016 , 11:23 am        
រូបភាព
​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​២០១៧ នៅ​ផាក​កាហ្វេ​សម្រាប់​ខែធ្នូ​នេះ​នឹងមាន​កម្មវិធី​ប្រូ​ម៉ូ​សិន​យ៉ាង​ពិសេស​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ ការផ្តល់ជូន កូ​កា​-​កូ​ឡា ដប​ធំ ចំនួន ១​ដប ភ្លាមៗ ដោយ​ឥតគិតថ្លៃ គ្រប់​អតិថិជន​ទាំងអស់ ដែលមាន​ការចំណាយ​ចាប់ពី ៥ ដុល្លារ​ឡើងទៅ សម្រាប់​ការទិញ​អាហារ (​មិន​រួមបញ្ចូល​តម្លៃ​ភេសជ្ជៈ​)​។ កម្មវិធី​នេះ​ដំណើរ​ពីថ្ងៃ​ទី ១២ ធ្នូ ដល់ ថ្ងៃទី​២៣ ធ្នូ​នេះ តែប៉ុណ្ណោះ ចាប់ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៨​យប់ នៅ​គ្រប់​សាខា​របស់​ផាក​កាហ្វេ​ដែល​នៅ​ជិត​លោកអ្នក​បំផុត (​កម្មវិធី​នេះ​មិន​ដំណើរការ​នៅ​ផាក​កាហ្វេ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ផាក​កាហ្វេ​កាលម៉ែត​)​។ សូម​ប្រញាប់​ឡើង​ស្តុក​មានកំណត់​!!

​គួ​រំលឹក​ផងដែរ​ថា ភោជនីយដ្ឋាន​ផាក​កាហ្វេ​បាន​បើក​ដំណើរការ​ជាង​១២​ឆ្នាំ​មកហើយ និង​មាន​សាខា​ជាង ១០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​! អ្វីដែល​ពិសេស​នៅ​ផាក​កាហ្វេ​រាល់​អាហារ​ទាំងអស់​គឹ​គ្មាន​ការប្រើប្រាស់​សារធាតុ​ប៊ីចេង ប៉ុន្តែ​នៅតែ​អាច​រក្សា​រសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​អាហារ​។ ក្រៅពី​អាហារ​ច្រើន​ជម្រើស ផាក​កាហ្វេ​ក៏​បំរើ​ជូន​លោកអ្នក​នូវ កាហ្វេ ទឹក​ផ្លែឈើ​ស្រស់ៗ​ផងដែរ សម្រាប់​អាហារ​ពេលព្រឹក ថ្ងៃត្រង់ ពេល​រសៀល និង​ពេល​ល្ងាច​ផង ក្នុងតម្លៃ​សមរម្យ និង​បរិយាកាស​មាន​ផាសុខភាព មិនតែប៉ុណ្ណោះ​គឺជា​ទីកន្លែង​បង្កើន​មិត្តភាព​ដៃគូរ​ពាណិជ្ជកម្ម អាជីវកម្ម ការងារ​របស់លោក​អ្នក​ផងដែរ​។



( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com