អត្ថបទពាណិជ្ជកម្ម
​ដឹ ភី​ហ្សា ខម​ផេ​នី បើកសម្ពោធ សាខា​ព្រែកលៀប​ជា​ផ្លូវការ​ហើយ​
13, Dec 2016 , 12:24 pm        
រូបភាព
​ដឹ ភី​ហ្សា ខម​ផេ​នី ព្រែកលាប ជា​សាខា​ថ្មី​ទី​២២ ចាប់​បើក​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​០៩ ខែ ធ្នូ ឆ្នាំ​២០១៦​នេះ ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន​មួយកម្រិត​។ សាខា​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ​៦​អា ចំងាយ ៣​គីឡូម៉ែត្រ​ពី​គល់ស្ពាន​ជ្រោយចង្វារ​។ គួរបញ្ជាក់​ផងដែរ​ថា ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ព្រែកលៀប ជា​ភោជនីយដ្ឋាន​បែប​ភូមិគ្រឹះ​ថ្មី​ទី​២ ហើយ បន្ទាប់ពី ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ចោមចៅ ដែល​បាន​បើកសម្ពោធ​កាលពី​ខែកក្កដា ឆ្នាំ​២០១៦​កន្លងមក ។

​ដូចនឹង​ហាង ដឹ ភី​ហ្សា ខម​ផេ​នី ទាំងអស់ សាខា​ព្រែកលៀប​ថ្មី​នេះ​ត្រូវបាន​រៀបចំ ឡើង​តាម​រចនាបទ​បែប​អ៊ីតាលី ទាំង​ផ្នែក​ខាងក្នុង និង​ក្រៅ​។ ក្នុងពេល​ទទួលទាន អតិថិជន​អាច​គយគន់​ទេសភាព​ដ៏​រស់​រវើក គួបផ្សំ​នឹង​សួនច្បារ ថែមទាំង​ទឹកធ្លាក់​យ៉ាង​ស្រស់ស្អាត​ថ្លា​ទៀតផង​។ ចំនុច​ពិសេស​ទៀត​នោះ ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ព្រែកលៀប នេះ​ក៏មាន​កន្លែង​សម្រាប់​កុមារ​លេង​កំសាន្ដ និង​ចំណត​យានយន្ដ​ដ៏​ធំ​ទូលាយ​ផងដែរ​។​



«​នេះ​ជា​ហាង​ដ៏​ប្រណិត​ទី​២ ហើយ ដែល​ស្ថិតក្នុង​ភូមិគ្រឹះ​ដ៏​ទូលាយ​របស់ ដឹ ភី​ហ្សា ខម​ផេ​នី​។ ទាំង​ទីតាំង ដែលជា​ច្រកចេញចូល​ដ៏​សំខាន់បំផុត​នៃ​ទីក្រុង​ភ្នំពេញ ទាំង​ការ​រចនា ការតុបតែង ទាំងនេះ ជា​សេចក្តីសោមនស្ស​រីករាយ​របស់​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ក្នុងការ​ផ្តល់អោយ​អតិថិជន​នូវ​សេវាកម្ម​ល្អ អាហារ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ភាព​ដ៏​ប្រពៃ​បំផុត​ក្នុងការ​ទទួលទាន​ភី​ហ្សា ដែល​ប្រកបដោយ​រសជាតិ និង​គុណភាព​ដាច់​គេ​។ អ្វីដែល​ពិសេស​នោះ​គឺ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី តែងតែ​ខិតខំ​រក​អ្វីដែល​ថ្មី ដែល​ធ្វើអោយ​អតិថិជន​របស់​យើង​កាន់តែ​ពេញចិត្ត ដូចជា មុខម្ហូប​ថ្មី​បន្ថែម​ទាំង​២៩​មុខ កម្មវិធី​ពិសេសៗ កា​រក​ម្ម៉​ង់​អាហារ​តាមរយះ​កម្មវិធី​ស្មា​ត​ហ្វូ​ន​។ បន្ថែម​ពីលើ​នេះ​ទៀត ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី កំពុង​ពង្រីក​សាខា​ថ្មី ២ ទៀត​ក្នុង​ឆ្នាំ​២០១៦​នេះ ហើយ​បន្ត​បើក​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០១៧» នេះ​ជា​ប្រសា​ស​ន៏​របស់លោក ទេព វិ​រះ នាយក​គ្រប់គ្រង​ទូទៅ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ហាង ដឹ ភី​ហ្សា ខម​ផេ​នី ព្រែកលៀប សាខា​ថ្មី​ទី​២២​។​



​ក្នុងឱកាស​បើកសម្ពោធ​ហាង​ថ្មី​នេះ ដឹ ភី​ហ្សា ខម​ផេ​នី បង្កើត​កម្មវិធី​ពិសេសៗ​ដូចជា​៖ បង្វិល​កង​យក្ស​ទទួលបាន​រង្វាន់​ដ៏​អស្ចារ្យ ការប្រគុំ​តន្ត្រី​និង​សំដែង​ពី​ក្រុម​រាំ​ល្បីៗ ការបំភ្លឺ​ភ្លើង​ដ៏​ស្រស់ស្អាត​និង​សកម្ម​ភាពសប្បាយ​ជាច្រើន​ទៀត​។​

​បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២២​ហាង​មកហើយ ដែល​គ្រប ដណ្តប់​នៅក្នុង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ខេត្តបាត់ដំបង ហើយនឹង​បន្តទៅ​ដល់​ក្រុង​ប៉ោយប៉ែត​នាពេល​ឆាប់ៗ​នេះ​។ អ្វីដែល​រឹតតែ​ពិសេស​នោះ ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី​នឹង​ពង្រីក​សាខា​បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៧​ខាងមុខនេះ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​បង្កលក្ខណៈ​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ទទួលទាន​រស​ជាតិ​ដ៏​ពិសេស​ឈ្ងុយឆ្ងាញ់ ផ្សំ​ជាមួយនឹង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​របស់ ដឹ ភី​ហ្សា ខម​ផេ​នី ដោយសារ​តែមាន​សាខា​កាន់តែ​ច្រើនឡើងៗ និង​នៅ​ជិត​ផ្ទះ​របស់​អតិថិជន​បំផុត​។​

Video here:
​   








( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com