អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន DENSO សម្រេចបាន​លទ្ធផល​សិក្ខាសាលា MONOZUKURI ប្រកបដោយ​សុទិដ្ឋិនិយម​
14, Dec 2016 , 2:40 pm        
រូបភាព
​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ កម្ពុជា​– សិក្ខាសាលា​ទីមួយ​នៃ​សិក្ខាសាលា MONOZUKURI ធ្វើឡើង ដើម្បី​នាំមក​នូវ​ការអភិវឌ្ឍ​ឧស្សាហកម្ម​គ្រឿងយន្ត​នៅ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង ក្រុមហ៊ុន DENSO និង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) ត្រូវបាន​បញ្ចប់​ប្រកបទៅដោយ​លទ្ធផល​ជោគជ័យ ដោយ​សិក្ខាកាម​ទទួលបាន​ចំណេះដឹង​មូលដ្ឋាន​អំពី MONOZUKURI, QCDS, និង 5S ព្រមជាមួយ វិធី​អនុវត្ត​ការងារ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​នាំមក​នូវ​ផលិតផល​ប្រកបដោយ​គុណភាព និង​តម្លៃ​សម រម្យ​។

​សិក្ខាសាលា​ក្រោម​បរិបទ QCDS & 5S បាន​បង្ហាត់បង្ហាញ​ដល់​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃ ដែល​ពួកគាត់​បាន​ស្វែងយល់​ច្បាស់​អំពី MONOZUKURI ដែលជា​ដំណើរការ​ផលិតផល​នូវ​ផលិតផល​មាន គុណភាព តម្លៃ​ទាប និង​ផ្គត់ផ្គង់​បាន​ទាន់ពេលវេលា ហើយ​ក្នុងនោះ​មាន QCDS មានន័យថា​គុណភាព តម្លៃ ការផ្គត់ផ្គង់ និង​សុវត្ថិភាព ដែលជា​មូលដ្ឋាន​ដ៏ មាន​សារៈសំខាន់​សម្រាប់ MONOZUKURI ដោយមាន 5S ជា​គោល​គ្រឹះ​មួយទៀត រួមជាមួយ​ដំណើរ សិក្សា​ស្វែងយល់​ទៅកាន់​រោងចក្រ​ផ្ទាល់​នៅ​ថ្ងៃ ចុងក្រោយ​ផងដែរ​។



​សម្រាប់​ថ្ងៃទី​១ សិក្ខាកាម​បាន​សិក្សា​អំពី​និយមន័យ​នៃ MONOZUKURI, QCDS, និង 5S ដែល​ពួកគេ​បាន​យល់ច្បាស់​អំពី​គោលការណ៍​ការងារ​ដែល​ធានា​សុវត្ថិភាព តាមរយៈ​ការធ្វើ​លំ​ហាត់ អនុវត្ត​លើ​ការដឹកជញ្ជូន ការលើកដាក់​សម្ភារៈ ហើយ​ពួកគេ​ក៏បាន​យល់ច្បាស់​ទំនួល​ខុសត្រូវ​ដើម្បី​ធានា ឲ្យ​បាន​នូវ​គុណភាព ជាមួយ​ការពិសោធ​អនុវត្ត "Defect Screening"​។​

​ថ្ងៃទី​២ សិក្ខាកាម​សិក្សា​និង​អនុវត្ត​លើ 5S (Sort, Set in Order, Shine, Standardize, Sustain)​។ ពួកគេ ត្រូវបាន​បង្ហាត់​ឲ្យ​ចេះ​អនុវត្ត​ជា​ជំហានៗ ក្នុងការ​សម្អាត​កម្ទេច​ក​ម្ដី ធូលី និង​ប្រេង​កខ្វក់ ការលាង​សម្អាត​ម៉ាស៊ីន ការរក្សា​អនាម័យ ដើម្បី​កាត់បន្ថយ​ភាពកខ្វក់ កាត់បន្ថយ​ការ​បែក​ឬ​បាក់ និង​ការពារ​ខ្លួន​ពី​ការ​រអិល​ធ្លាក់ចុះ​ដោយសារ​ប្រេងរំអិល​ជាដើម ការរៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ងាយ ស្រួល​ក្នុងការ​ស្វែងរក ចំណាយពេល​តិច ឬ​ចំណេញ​ពេល​ក្នុង​ការធ្វើការងារ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការរៀប ចំ​តាម​ប្រភេទ​(Sort) មាន​លំដាប់លំដោយ​(Set in Order) និង​ងាយស្រួល​រក (Shine)​។ នេះ​ជា​ប្រភេទ​ការងារ​ក្នុងការ​ផ្គុំ ឬ ដំឡើង​ផលិតផល ក្នុង​លក្ខណៈ​ជា​ឧទាហរណ៍​បង្ហាញ​។ តាមរយៈ ការងារ​ផ្គុំ​នេះ សិក្ខាកាម​អាច​យល់ច្បាស់​និង​ដោយផ្ទាល់​អំពី​សារៈសំខាន់​នៃ 5S ក្នុងការ​ផ្គុំ​ប្រកបដោយ ប្រសិទ្ធភាព និង​មិន​ធ្វើ​ឲ្យ​ខ្វះចន្លោះ ឬ​មាន​កំហុស​ណាមួយ​ឡើយ​។ លើសពីនេះ​ទៀត ពួកគេ​ក៏បាន​ស្វែង យល់ច្បាស់​អំពី​របៀប​ផលិត​នូវ​ផលិតផល​ក្នុងតម្លៃ​ទាប ផ្គត់ផ្គង់​ទាន់ពេលវេលា​។ បន្ទាប់មកទៀត យើង​ក៏មាន​ការធ្វើ​តេស្ដ​សាកល្បង លើ​ការយល់ដឹង​របស់​ពួកគេ​ផងដែរ​លើ​មេរៀន​ថ្ងៃទី​១ និង​ថ្ងៃទី​២​។​



​នៅ​ថ្ងៃទី​៣​ដែលជា​ថ្ងៃ​ចុងក្រោយ សិក្ខាកាម​ទទួលបាន​ឱកាស​ចុះ​ផ្ទាល់​ទៅកាន់​រោងចក្រ ដើម្បី​ស្វែងយល់ អំពី​ការ អនុវត្ត QCDS & 5S នៅ​កន្លែង​ការងារ​ជាក់ស្ដែង នៅ​រោងចក្រ DENSO​។
​សិក្ខាសាលា ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​៣ គឺ​ថ្ងៃទី​៣ ទី​១០ និង​ទី​១២ ខែធ្នូ ឆ្នាំ​២០១៦ នៅ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា (ITC)​សម្រាប់​២​ថ្ងៃ​ដំបូង និង​នៅ​រោងចក្រ​DENSO នៅ​ថ្ងៃ​បញ្ចប់​។

​ក្រោយ​បញ្ចប់​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃ គេ​ជឿជាក់ថា សិក្ខាកាម​ទាំងនេះ​នឹង​ក្លាយជា​ជា​ធនធាន​គន្លឹះ ក្នុងការ​ចែកចាយ​ក៏ដូចជា​សាបព្រោះ បន្ត​នូវ​ជំនាញ​បច្ចេកទេស​របស់ DENSO ដល់​និស្សិត​កម្ពុជា​ផ្សេងៗ ទៀត​ទូទាំងប្រទេស ដើម្បី​ការ អភិវឌ្ឍ និង​កំណើត​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​



​ក្រុមហ៊ុន DENSO គឺជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដ៏​ធំ​បំផុត​មួយ និង​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម គ្រឿងបន្លាស់​រថយន្ត ដែល​រីករាយ​ដុះដាល់​ជុំវិញ​ពិភពលោក រួមមាន​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន DENSO កម្ពុជា ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣ ហើយ​បាន​សាងសង់​រោងចក្រ​ផ្ទាល់ខ្លួន លើ​ផ្ទៃ ដី​ទំហំ​២ ហិកតា ក្នុង​ឆ្នាំ​២០១៦​។ DENSO ផ្ដោតលើ MONODUKURI មកពី HITOZUKURI ដែល​មានន័យថា​ផល​តិក​ម្ម​គឺ​ពឹង​ផ្អែកលើ ការអភិវឌ្ឍ​ធនធានមនុស្ស​៕
 
( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com