អត្ថបទពាណិជ្ជកម្ម
ចំណាយ​ត្រឹមតែ ២៦៩ ដុល្លារ លោក​អ្នកនឹង​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ ២០១៧
15, Dec 2016 , 11:36 am        
រូបភាព
​កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ Huawei បានបង្ហាញ​នូវ​វត្តមាន ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ ២០១៧ បំពាក់​កាមេរ៉ា​ភ្លោះ ជា​ផ្លូវការ ដែលមាន​តម្លៃ​ត្រឹមតែ ២៦៩ ដុល្លារ​តែប៉ុណ្ណោះ​នៅលើ​ទីផ្សារ​កម្ពុជា​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី មានភ្ជាប់​មកជា​មួយ​កា​ម៉េ​រ៉ា​ភ្លោះ ត្រូវ​បានដាក់​សម្ពោធ នៅ​សណ្ឋាគារ Sun and Moon Urban Hotel ជាន់​ទី​៩ Skybar & Swimming Pool: Cloud 9 ដែលមាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​។

​មិន​ខុសពី​ស៊េរី​មុន​របស់ខ្លួន  ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei GR5 ឆ្នាំ​២០១៧ មាន​រូបរាង រចនា​ទំនើប​ថ្លៃថ្នូរ តួ​ស្រោប​ដោយ​លោហធាតុ ពិសេស មាំ ធន់ ស្តើង ស្រាល គែម​កោង ពេញ​ដោយ​ប្រណីតភាព ដ៏​ទាក់ទាញ និង​បច្ចេកវិទ្យា​ទំនើប ឈានមុខ​គេ​។ លើសពីនេះ​ទៀត Huawei GR5 ស៊េរី​ថ្មី​ឆ្នាំ​២០១៧​នេះ ជា​ដំណើរ​វិវឌ្ឍន៍​ដ៏​អស្ចារ្យ លើស​អ្វីដែល​ធ្លាប់មាន​ពីមុនមក ដោយ​ឥឡូវនេះ​វា​មាន​ល្បឿន​លឿន ជាមួយនឹង រ៉េ​ម​ទំហំ 3G រ៉ូម​ទំហំ 32G CPU Kirin 655, Octa-Core ថ្ម​កាន់​ភ្លើង​បានយូរ​ទំហំ 3,340mAh  មាន​កាមេរ៉ា​ភ្លោះ បំពាក់​មុខងារ​កា​ម៉េ​រ៉ា​អាជីព អាច​កែ​កម្រិត ISO, S, EV, AF, AWB បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ទំនើប​ចុងក្រោយ​ជំនា​ន់ទី​៣ អេក្រង់​ទំហំ 5.5” Full HD ពណ៌​ធម្មជាតិ ភ្លឺ ច្បាស់ កម្រិត​ខ្ពស់  និង ភ្ជាប់​នូវ​មុខងារ​ការពារ​ភ្នែក​ដំបូង​គេ​បង្អស់ ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដែល​អតិថិជន​គ្រប់រូប អាចមាន​លទ្ធភាព​ជាវ​ប្រើ​បាន​។



​ជាមួយនឹង​កាមេរ៉ា​ក្រោយ ១២​មេ​ហ្គា​ភិ​កសែ​ល និង​កាមេរ៉ា​ក្រោយ​មួយទៀត ២​មេ​ហ្គា​ភិ​កសែ​ល ដំណើរការ​ជាមួយគ្នា​លើ​មុខងារ autofocus ត្រឹមតែ 0.3 វិនាទី របស់​Huawei GR5 2017 ស៊េរី​ថ្មី នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាច​ថត លក្ខណៈ​ច្បាស់​មុខ​ព្រឹល​ក្រោយ  (Blur background រឺ ដេ​ហ្វ អោ​ហ្វ ហ្វៀ​ល (Depth of field) បាន​យ៉ាង​ល្អ បង្កើតបាន​នូវ​រូបភាព​បញ្ឈរ និង​រូបភាព​ឆ្ងាយៗ​ប្រភេទ Bokeh យ៉ាង​ស្រស់ស្អាត ដែល​កាមេរ៉ា​កញ្ចក់​កែវ (Camera Len) មួយ​ថត​មិនបាន​។ កាមេរ៉ា​មុខ កម្រិត​៨​មេ​ហ្គា​ភិ​កសែ​ល​មាន​វិសាលភាព​ថតរូប​បាន​ច្បាស់ ស្រស់ស្អាត​ល្អ គ្រប់ពេលវេលា​ជំរុញ​ដល់​យុគ​សម័យថ្មី​នៃ​ការថត Selfie ជាទី​ពេញចិត្ត តាមរយៈ​មុខងារ Beauty Mode និង Auto Make-up Mode​។ ក្រៅពីនេះ កាមេរ៉ា​មុខ​ក៏​អាច​ថត​វីដេអូ​កម្រិត 1080p ចាប់យក​រូបភាព​វីដេអូ Selfie សប្បាយៗ​និង​រស់​រវើក ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់ និង​មិត្តភក្តិ​បញ្ចេញ​សកម្មភាព​ដែល​ខ្លួន​ពេញចិត្ត​។



​លោក ថង សារី ប្រធាន​គ្រប់គ្រង​ផ្នែក​ចែកចាយ Huawei ស្មា​ត​ហ្វូ​ន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ ២០១៧ នេះ គឺជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏​លើសលុប របស់​អតិថិជន សម្រាប់​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​សមរម្យ ផ្ដល់នូវ​ប្រសិទ្ធភាព​ការងារ ការកម្សាន្ត និង​បទពិសោធ​ថតរូប​ឈានមុខ​គេ ជាមួយ​កាមេរ៉ា​ភ្លោះ​ដ៏​ទំនើប​។ Huawei GR5 2017 ពិតជា​ស្មា​ត​ហ្វូ​ន ពេញនិយម​បំផុត​សម្រាប់​ពិភពលោក ដែលជា​សម័យនិយម​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​។

“​សម្រាប់​កម្ពុជា ការបើក​កម្មវិធី​ក​ម្ម៉​ង់​ទុក​មុន សម្រាប់ Huawei GR5 2017 របស់​យើង ត្រឹមតែ​រយៈពេល​ជាង ១​សប្តាហ៍​សោះ យើង​ទទួល​បានការ​កក់​ទុក​មុន​ពី​សំណាក់​អតិថិជន ប្រមាណ​ជាង ៤០% នៃ Stock សរុប​។ Huawei GR5 2017 គឺជា​ការបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត ទាំង​គុណភាព​និង​តម្លៃ​សមរម្យ​របស់​យើង​ចំពោះ​អតិថិជន ដែល​ពួកគាត់​ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​ពួកយើង​។​”



​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ ២០១៧ នឹងមាន​លក់​នៅ​គ្រប់​ហាង​ទូរ​សព្ទ​ទាំងអស់ ២៥ ខេត្ត​ក្រុង ក្នុងតម្លៃ​ដ៏​ភ្ញាក់ផ្អើល​គឺ ២៦៩ ដុល្លារ ចាប់ពី​ថ្ងៃនេះ​តទៅ រួមជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស​ថែម​ជូន Original Huawei Bluetooth Speaker ឮ​ច្បាស់ តម្លៃ​ប្រមាណ ៦០ ដុល្លារ និង Back Cover ការ​ថែម​ជូន​នេះ​គឺ​ផ្តល់ជូន​រហូត​មានការ​កែប្រែ​ពី​ក្រុមហ៊ុន​។ សូម​អញ្ជើញ​រួសរាន់​ឡើង  ស្តុក និង​កាដូ​មានកំណត់​។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com