អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ Jaguar បាន​បង្ហើប​ឲ្យ​ដឹង​ពីមុខ​ងារ​ដ៏​ពិសេស​ផ្នែក​ខាងក្រោម​នៃ​រថយន្ដ JAGUAR F-PACE
16, Dec 2016 , 2:39 pm        
រូបភាព
​អ្នកជំនាញ​ផលិត​រថយន្ដ​ម៉ាក Jaguar ប្រាប់​ឲ្យ​ដឹងថា រថយន្ដ JAGUAR F-PACE ដែលជា​ប្រភេទ​រថយន្ដ SUV លើកដំបូង​របស់ខ្លួន មិន​ត្រឹមតែ​ត្រូវបាន​រចនា​ឡើងជា​លក្ខណៈ​បែប​រថយន្ដ​ស្ព័​រ ដ៏​ស្រស់​សង្ហា​តែប៉ុណ្ណោះ​នោះទេ​។ ប៉ុន្ដែ​ថែមទាំង​ប្រព័ន្ធ​ផ្នែក​ខាងក្រោម​របស់​រថយន្ដ​មួយ​នេះ ត្រូវបាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ជាច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ខ្លាំង​ឈានមុខ​គេ ក្នុងការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់ ដូចជា​ផ្លូវ​ភក់ ខ្សាច់ ព្រិល ទួល និង​ផ្លូវ​ដែលមាន​លក្ខណៈ​កោង​ខ្លាំង ឬបត់បែន​ច្រើន​កន្លែង ជាពិសេស​វា​សាក​សម​បំផុត​សម្រាប់​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​យើង​។​

JAGUAR F-PACE មាន​បំពាក់​ប្រព័ន្ធ​បូម​មុខ ជា​ប្រភេទ Double Wishbone ជា​បច្ចេកវិជ្ជា​ចុងក្រោយ និង​ឈានមុខ​គេ ដែល​អាច​បង្វិល​កង់​ទាំង​បួន​ឲ្យ​ដំណើរការ​ផ្សេងៗ​។ ភាព​វ័យឆ្លាត​របស់​រថយន្ដ​មួយ​នេះ គឺ​វា​អាចបែងចែក​កម្លាំង​បង្វិល​របស់​កង់​នីមួយៗ​ផ្សេងៗ​គ្នា ទៅតាម​ស្ថានភាព​ផ្លូវ​ផ្សេងៗ​ទាំងអស់ (90% - 10%) ដូច្នេះហើយ​វា​នៅតែ​ធ្វើ​ឲ្យ​រថយន្ដ​អាច​បន្ដដំណើរ​ទៅមុខ​បាន​យ៉ាង​ងាយស្រួល មិន​ថា​ផ្លូវ​ភក់ ឬ​រអិល​យ៉ាង​ក៏ដោយ​។​



Double Wishbone មិនមាន​បំពាក់​នៅលើ​រថយន្ត​ប្រភេទ SUV ដទៃទៀត​ទេ ដែលជា​ទូទៅ​វា ត្រូវបាន​បំពាក់​លើ​តែ​រថយន្ដ​ប្រណាំង ឬរថយន្ដ ស្ព័​រ តែប៉ុណ្ណោះ សម្រាប់​ជួយ​ឲ្យ​រថយន្ដ​មាន​លំនឹង និង​មិន​ហើប​កង់​របស់​រថយន្ដ នៅពេលដែល​រថយន្ដ​បើក​ក្នុង​ល្បឿន​លឿន​លើផ្លូវ​កោង​ខ្លាំង​។ អ្វីដែល​ពិសេស រថយន្ដ SUV មួយ​នេះ ត្រូវបាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​បូម​មុខ Double Wishbone ផងដែរ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover នៅ​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​:  023 888-811 / 070 999-111 | http://www.jaguarcambodia.com








( អត្ថបទ​ពាណិជ្ជកម្ម )




© រក្សាសិទ្ធិដោយ thmeythmey.com