អត្ថបទពាណិជ្ជកម្ម
កម្មវិធី “​គ្រាប់ពូជ​ដើម្បី​អនាគត Seed For The Future” ជំនាន់ ១ របស់​ក្រុមហ៊ុន Huawei ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ
18, Dec 2016 , 10:25 am        
រូបភាព
​និស្សិត​ចំនួន ១១ រូប​ក្នុង​កម្មវិធី “​គ្រាប់ពូជ​ដើម្បី​អនាគត Seed For The Future” សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានបញ្ចប់​ការបណ្តុះបណ្តាល​រយៈពេល ១៤​ថ្ងៃ នៅ​ប្រទេស​ចិន​ដោយ​ជោគជ័យ​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមហ៊ុន Huawei បាន​បង្កើត​គម្រោង​សប្បុរសធម៌​នៅ​ប្រទេស​កម្ពុជា​។ 
  
​ជាការ​ចាប់ផ្តើម​នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ក្រុមនិស្សិត​ទាំង ១១ រូប បានទទួល​ការអនុញ្ញាត​ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​ពី​លោកជំទាវ ខែ​ក កែ​មាលី ស៊ី​សូ​ដា  ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោកជំទាវ​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន Huawei ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​សង្គម កម្មវិធី “​គ្រាប់ពូជ​ដើម្បី​អនាគត Seeds For The Future” បាន​ផ្តោតលើ​ការបណ្តុះបណ្តាល​យុវជន​ដែលមាន​ជំនាញ ICT នៅ​កម្ពុជា ថែមទាំង​បាន​ពង្រីក​និង​ផ្តល់​ចំណេះដឹង វប្បធម៌​ដល់​និស្សិត​កម្ពុជា ពិសេស​បាន​ជំរុញ​ដល់​មិត្តភាព​កម្ពុជា​ចិន​ផងដែរ​។​


 
“​គ្រាប់ពូជ​ដើម្បី​អនាគត Seeds For The Future” ជា​គម្រោង​សប្បុរសធម៌​សង្គម​គំរូ​ដ៏​ធំ​របស់​ក្រុមហ៊ុន Huawei ដែល​បាន​អនុវត្ត​ក្នុង​ទូទាំង​ពិភពលោក​។ គម្រោង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០០៨ ប​ច្ចុ​ប​ន្ប​បាន​រីកសាយ​ដល់​៦៨​ប្រទេស មាន​និស្សិត​ចំនួន ២០០០០ នាក់​មកពី​បណ្តា​សាកលវិទ្យាល័យ​ចំនួន ២០០ នៅ​សកលលោក​ទទួល​បានកា​រ​បណ្តុះបណ្តាល ក្នុងនោះ​ចំនួន ២០០០ នាក់​បានមក​សិក្សា​និង​ទស្សនា​នៅ​ក្រុមហ៊ុន Huawei ស្នាក់ការ​កណ្តាល​។​
 
​ពេល​ទទួល​ការបណ្តុះបណ្តាល​នៅ​ប៉េកាំង កញ្ញា គុយ លី​ហុង បាន​និយាយ​ភាសា​ចិន​យ៉ាង​ល្អ​ថា ទោះបីជា​ភ្នំពេញ​និង​ប៉េកាំង​មាន​អាកាសធាតុ​និង​អាហារ​ខុសគ្នា​ខ្លាំង​ក៏ដោយ ប៉ុន្តែ​នាង​ខ្ញុំ​ចូលចិត្ត អាហារ បរិយាកាស​រៀនសូត្រ​នៅទីនេះ ពេលនេះ​នាង​ខ្ញុំ​ពិតជា​ចង់ទៅ​សិក្សា​បន្ត​នៅ​ក្រុមហ៊ុន Huawei ស្នាក់ការ​កណ្តាល នៅ​ទីក្រុង​សិន​ជិន​ខ្លាំងណាស់ ខ្ញុំ​និង​ក្តោប​ក្តាប់​ឱកាស​នេះ​ខិតខំ​រៀនសូត្រ ជួយ​ជា​កម្លាំង​ដល់​សង្គម​និង​ប្រទេសជាតិ​។​
 ​
​តំណាង​ក្រុមនិស្សិត លោក សម កក្កដា បាន​ថ្លែងថា ខ្ញុំ និង​សមាជិក​ក្រុម​បាន​សិក្សា​ចំណេះដឹង ICT​ដូចជា 5G, LTE និង​Cloud Computing ជាដើម តាមរយៈ​ឱកាស​ដែល​ក្រុមហ៊ុន Huawei បាន​ផ្តល់អោយ​ដោយ​ទទួលបាន​បទពិសោធ​ន៌​ទាំងនេះ និង​បង្កើន​ឱកាស​ការងារ​របស់​យើង​។ ខ្ញុំ​សង្ឃឹមថា​ការបណ្តុះបណ្តាល​លើក​ក្រោយ​និង​មាន​ពេល​យូរ​ជាង​លើក​នេះ ។​
 
​និ​សិ​ត្ស ឆេង សុវណ្ណ បាន​មាន​ចំណាប់​អារ​ម្ម​ណ៌​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​រៀន​អំពី​វប្បធម៌​ចិន ឆ្លងកាត់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​ចូលចិត្ត​ការរស់នៅ​ប្រទេស​ចិន សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Huawei និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផ្តល់ឱកាស​ដ៏​មានតម្លៃ​អោយ​យើង​បាន​យល់​ពី​វប្បធម៌​និង​សហគ្រាស​ចិន ពេល​វិល​ត្រលប់​ទៅវិញ ខ្ញុំ​និង​បន្ត​ការសិក្សា​ភាសា​ចិន​និង​ចំណេះដឹង​ផ្នែក ICT  ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​អាហារ​ចិន​ផងដែរ​។​


 
​ចំណែកឯ​សិស្ស វីន ដា​រា​មុនី បានបង្ហាញ​ចំណាប់​អារ​ម្ម​ណ៌​ថា ខ្ញុំ​ចូលចិត្ត​ផ្នែក ICT​តាំងពី​តូច ដូច្នេះ​ហើយក៏​ជ្រើសរើស​ជំនាញ​វិស្វកម្ម​ព័ត៌មានវិទ្យា ពួកយើង​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ឯកទេស ហើយ​មានឱកាស​អនុវត្ត​ផ្ទាល់ បំពេញ​ចន្លោះ​ឌីជីថល ហើយ​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៌​ច្រើន​។​
 
​គួរបញ្ជាក់​ផងដែរ​ថា​កន្លងមក​ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​លោក លី ជិន អនុប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន Huawei និង​លោក Sun FuYou ប្រធាន​ក្រុមហ៊ុន Huawei ទទួលបន្ទុក​តំបន់​អាស៊ី​អា​គ្នេ​យ៌ ចូលជួប​សម្តែង​ការគួរសម ក្នុងនោះ​ផងដែរ សម្តេច​តេ​ជោ បាន​សរសើរ​ដល់​គម្រោង “​គ្រាប់ពូជ​ដើម្បី​អនាគត Seeds For The Future” ដែល​បាន​ជួយ​បណ្តុះបណ្តាល​អ្នកមាន​ទេព​កោសល្យ​ផ្នែក​ICT​នៅ​កម្ពុជា នេះ​ជាការ​បង្កើន​សមត្ថភាព​របស់​យុវជន និង​ទទួលបាន​ឱកាស​ការងារ​កាន់តែច្រើន​។​

© រក្សាសិទ្ធិដោយ thmeythmey.com