អត្ថបទពាណិជ្ជកម្ម
ចាំ​បូ​ហ​ត​ដក ភី​ហ្សា រសជាតិ​ឈ្ងុយឆ្ងាញ់​បំភ្លេច​មិនបាន ត្រឡប់​មកវិញហើយ​!
21, Dec 2016 , 4:40 pm        
រូបភាព
​ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​កន្លងមក ដឹ ភី​ហ្សា​ខម​ផេ​នី មាន​កិត្តិយស​ក្នុង​ការនាំ​មកវិញ​នូវ ចាំ​បូ​ហ​ត​ដក​ភី​ហ្សា ដែលមាន​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់ ជា​ភី​ហ្សា​បែប​អ៊ីតាលី ជាមួយនឹង​ហ​ត​ដក​បែប​អាមេរិក ក្នុង​ចាន​តែមួយ​។ លោក​អ្នកនឹង​កាន់តែ​រីករាយ​ក្នុងការ​ភ្លក្ស​រសជាតិ​ចាំ​បូ​ឈី​ស ជាមួយនឹង​ស្ទីល​ជ្រលក់​ឆ្ងាញ់​ជាប់ចិត្ត​របស់​អ្នក នៅ​គ្រប់​សាខា ដឹ ភី​ហ្សា ខម​ផេ​នី ក្នុង​រដូវ​កាល​គ្រី​ស្ត​ម៉ាស និង​ឆ្លង​ឆ្នាំ​សកល ចាប់ពី​ថ្ងៃនេះ​តទៅ​។​
 
​ភាពជោគជ័យ​របស់ ដឹ ភី​ហ្សា ខម​ផេ​នី គឺ​ផ្តោតទៅលើ សេវាកម្ម​អតិថិជន​ល្អ អាហារ​ប្រកបដោយ​ឱជា​រស និង​មាន​គុណភាព​ដាច់​គេ ជាមួយនឹង​ហាង​ប្រកបដោយ​ផាសុកភាព ទើប​ធ្វើ​ឲ្យ ដឹ ភី​ហ្សា ខម​ផេ​នី ឈានទៅដល់​ការពង្រីក​សាខា រហូតដល់ ២២​ហាង ត្រឹម​ខែធ្នូ ឆ្នាំ​២០១៦​នេះ រួមមាន ភី​ហ្សា​សាខា បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើប​សូរិយា សាខាកាល​ម៉ែត សាខា​ស្តា​ត​ចាស់ សាខា​មុនី​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សកល​វិទ្យាល័យ PPIU  សាខា​ស្ទឹងមានជ័យ សាខា ធី​ខេ អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល សាខា​សាមគ្គី សាខា​បឹង​កេងកង សាខា​ចោមចៅ និង សាខា​ព្រែកលៀប ។​

​គួ​រំលឹកថា ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ជា​ហាង​ភី​ហ្សា​ដែរ​ឈានមុខ​គេ​ទាំង​រសជាតិ សេវាកម្ម ជម្រើស​មាន​ច្រើន​ប្រភេទ នឹងមាន​សាខា​ច្រើន​នៅក្នុង​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខួ​ស្តា ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Kripsy Kreme) ។​

(  អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com