អត្ថបទពាណិជ្ជកម្ម
បច្ចេកវិជ្ជា​ទំនើបៗ​របស់​រថយន្ដ​ប្រភេទ SUV ជំនាន់​ថ្មី​របស់ JAGUAR
22, Dec 2016 , 3:53 pm        
រូបភាព
​រថយន្ដ JAGUAR F-PACE ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រភេទ​រថយន្ដ SUV ជំនាន់​ថ្មី​របស់​រថយន្ដ​ម៉ូ​ដែល Jaguar ហើយ​វា​ក៏​ជា​រថយន្ដ​ប្រភេទ SUV ដំបូង​គេ ដែល​ត្រូវបាន​រចនា​ឡើងជា​លក្ខណៈ​បែប​រថយន្ដ ស្ព័​រ ក្នុងចំណោម​រថយន្ដ SUV ដទៃទៀត​ដែរ​។​

​បើ​យើង​ទៅ​មើល​បច្ចេកវិជ្ជា ដែល​បំពាក់​ក្នុង​រថយន្ដ JAGUAR F-PACE វិញ វា​ហាក់បីដូចជា អ្នកជំនាញ បានគិត​គួរ​យ៉ាង​ល្អិត​ល្អិន ដើម្បី​ធ្វើ​ឲ្យ​អ្នកបើក​បរមាន​ទំនុកចិត្ត​ខ្ពស់ ហើយ​ផ្ដល់​ភាពងាយស្រួល​បំផុត​។​
​ប្រព័ន្ធគ្រប់គ្រង​គន្លង​ផ្លូវ គឺ​ជំនួយ​ពេលដែល​យើង​បើកបរ​ខុស​គន្លង​ផ្លូវ នោះ​វា​នឹង​ផ្ដល់​ជា​សំឡេង​ព្រមាន និង​មាន​រំ​ញ័រ​នៅ​ដៃ​ច​ង្គូ​ត​ជាដើម​។​

​ប្រព័ន្ធ​ជំនួយ​ពេល​ចូល​ចត គឺ​វា​អាច​ចូល​ចត​នៅ​ចន្លោះ​សមស្រប និង​មិន​មានការ​ប៉ះ​ទ​ង្កិ​ច ហើយ​អ្វីដែល​ពិសេស​នោះ វា​អាច​កាច់ចង្កូត​ដោយ​ខ្លួនឯង​ផងដែរ​។​

​ប្រព័ន្ធ​ជំនួយ​ពេល​បើកបរ គឺ​វា​នឹង​ផ្ដល់​ជា​សញ្ញា​ប្រកាសអាសន្ន ឫ​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ បើសិន​មាន​អ្វីមួយ​នៅ​កាត់មុខ ឫ​ឈានទៅរក​ការប៉ះទង្គិច​។​



​ប្រព័ន្ធ​កំណត់​ស​ម្កាល់ ប្រសិនបើ​មាន​រថយន្ដ​មកពី​ក្រោយ ឫ​ពី​ចំហៀង​រថយន្ដ ដែល​យើង​មើលមិនឃើញ នោះ​វា​ផ្ដល់​ជាស​ញ្ញា ដើម្បី​ជៀសវាង​ការបុក​ទ​ង្កិ​ច​។​

​ប្រព័ន្ធ​កំណត់​ល្បឿន​ដោយ​ស្វ័យប្រវត្តិ យើង​អាច​កំណត់​ល្បឿន​ដោយ​មិនចាំបាច់​ជាន់​ហ្គែ​រ៍​នោះទេ ហើយ​ប្រសិនបើ​មាន​រថយន្ដ​នៅខាងមុខ វា​នឹង​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​។

​កាមេរ៉ា ៣៦០​ដឺ​ក្រេ នៅ​ជ្រុង​ទាំង​បួន​របស់​រថយន្ដ​ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា ទាំង​ផ្នែក​ខាងមុខ ក្រោយ និង​ចំហៀង​សងខាង ដែល​វា​មាន​ភាពងាយស្រួល​ក្នុងការ​បត់បែន ឫ​ថយក្រោយ​ដោយ​សុវត្ថិភាព​។​

​ប្រព័ន្ធគ្រប់គ្រង​លំនឹង​ឌីណាមិច គឺ​វា​ជួយ​ឲ្យ​រថយន្ដ​មាន​លំនឹង ពេលដែល​បើកបរ​ក្នុង​ល្បឿន នៅលើ​ផ្លូវ​រអិល ឫ​ផ្លូវ​កោង បត់បែន​ជាដើម​។​

​នៅលើ​តា​ប្លូ មាន​បង្ហាញ​ពី​ទ្រនិច​កុង​ទ័​រ និង​ទ្រនិច​រង្វាស់​ដ៏​ស្រស់ស្អាត និង​ភ្លឺ​ច្បាស់​។ វា​មាន​បង្ហាញ​អំពី​ពេលវេលា និង​សីតុណ្ហភាព​ទៀតផង​។​

​កូនសោ​ពាក់​ជាប់ដៃ (Activity Key) វា​អាច​បើក និង​ចាក់សោ​រថយន្ដ ឫ​បើក​គូទ​ក្រោយ​រថយន្ដ​បាន​ដោយ​ស្វ័យប្រវត្តិ​។ វា​ជួយ​សម្រួល​ដល់​អ្នកបើក​បរ មិន​ពិបាក​ក្នុង​ការយក​កូនសោ​រថ​យន្ដ​តាម​ខ្លួន និង​បារម្ភ​ខ្លាច​បាត់​ជាដើម​។​



​អេក្រង់ LED ក្នុង​រថយន្ដ គឺ​វា​អាចដាក់​ស៊ីម​កាត សម្រាប់ធ្វើ​ការហៅ​ចេញ និង​ចូល​ជំនួស​ទូរ​សព្ទ​បាន ហើយនឹង​អាច​ភ្ជាប់​អ៊ិន​ធឺ​ណេ​ត ទៅកាន់​ទូរ​សព្ទ​ដៃ​ដទៃ​បាន​ទៀតផង​។ អេក្រង់ LED ជា​លក្ខណៈ Multi-function ដែល​វា​ចុច​ចូលទៅ​កាន់​កម្មវិធី​ផ្សេងៗ​គ្នា​បាន​ក្នុងពេល​តែមួយ​ព្រម​គ្នា​តែម្ដង​។​



​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover នៅ​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​:  023 888-811 / 070 999-111 | http://www.jaguarcambodia.com

( អត្ថបទ​ពាណិជ្ជកម្ម )
 

Tag:
 RMA
© រក្សាសិទ្ធិដោយ thmeythmey.com