អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB លើកកម្ពស់​ការអប់រំ និង​អនាគត​របស់​កុមារ ដោយ​ឧបត្ថម្ភ​ដល់​កម្មវិធី​របស់​សាលា​
23, Dec 2016 , 9:03 am        
រូបភាព
​តាំងពី​ចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ក្នុង​ឆ្នាំ​២០១០ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា តែងតែ​ផ្តោតលើ​ការកសាង​ហិរញ្ញវត្ថុ​ឲ្យ​រឹងមាំ និង​យូរអង្វែង សម្រាប់​អតិថិជន​របស់ខ្លួន តាមរយៈ​ផលិតផល និង​សេវាកម្ម​ធនាគារ​ដ៏​សម្បូរបែប​។ ក្នុងនោះ ធនាគារ​បាន​បង្កើត​នូវ​គណនី​កុមារ ដែល​ជួយ​បង្កើត​នូវ​ទម្លាប់​នៃ​ការ​សន្សំ​ប្រាក់​ចាប់ពី​កុមារភាព ដើម្បី​សម្រេចបាន​គោលដៅ​របស់​ពួកគេ នាពេល​អនាគត​។ ទន្ទឹមនឹងនេះ ធនាគារ​ក៏បាន​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​ការលើកកម្ពស់​ប្រព័ន្ធ​អប់រំ និង​ការរៀបចំ​ផែនការ​អនាគត​របស់​កុមារ​ផងដែរ​។​

​ក្រៅពី​ការរៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​ជួយ​ដល់​កុមារ​ក្នុង​សហគមន៍​តាម​បណ្តា​ខេត្ត ធនាគារ CIMB បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សាលា​អន្តរជាតិ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ការឧបត្ថម្ភ​ដល់​កម្មវិធី​របស់​សាលា ដែលជា​ផ្នែក​មួយ​រួមចំណែក​លើកកម្ពស់​ដល់​ការសិក្សា និង​ការអប់រំ​របស់​កុមារ​។ ជាមួយគ្នានេះ ធនាគារ​ក៏បានផ្តល់​រង្វាន់​ដល់​សិស្ស​ឆ្នើម និង​ការបន្ថែម​ជូន​ពិសេស នៅក្នុង​ព្រឹត្តិការណ៍​ទាំងអស់នោះ​ផងដែរ​។ ជា​លទ្ធផល ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងទៅនេះ ធនាគារ CIMB បាន​ចូលរួម​ឧបត្ថម្ភ ក្នុង​កម្មវិធី​របស់​សាលា​អន្តរជាតិ​មួយចំនួន រួមមាន​សាលា​អន្តរជាតិ ស៊ី​អាយ​អេ ហ្វឺ​ស​ត៍ សាលា UCMAS កម្ពុជា សាលា​អន្តរជាតិ​វេ​ស្ទើ​ន និង​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ជាដើម​។​

​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ «​ជាការ​ពិតណាស់ កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ចាំបាច់​ត្រូវតែ​ទទួលបាន​ការអប់រំ​ល្អប្រសើរ និង​ការរៀបចំ​ផែនការ​អនាគត​ដ៏​ត្រឹមត្រូវ​។ ដូច្នេះ​ការឧបត្ថម្ភ​របស់​ធនា​គារ CIMB ជាមួយនឹង​សាលា​អន្តរជាតិ​កន្លងទៅនេះ គឺជា​ផ្នែក​មួយ​លើកកម្ពស់​ការអប់រំរ​បស់​កុមារ​។ ហើយ​យើង​រីករាយ​ក្នុងការ​ផ្សព្វផ្សាយ​ដល់​អាណាព្យាបាល អំពី​ការរៀបចំ​ផែនការ​សន្សំ​សម្រាប់​បុត្រ​ធីតា ដើម្បី​សម្រេច​គោលដៅ​នាពេល​អនាគត​។ ហេតុនេះ ទើប​យើង​មានការ​ផ្តល់ជូន​ពិសេស ពី​គណនី​កុមារ​របស់​ធនាគារ CIMB នៅ​គ្រប់​កម្មវិធី​របស់​សាលា​។​»

​គួរ​រំលឹក​ផងដែរ​ថា ធនាគារ CIMB តែងតែ​បង្កើត​នូវ​កម្មវិធី​កម្សាន្ត​នានា​ផងដែរ ដល់​ភ្ញៀវកិត្តិយស ជាពិសេស​កុមារ​ដែល​ចូលរួម​ទាំងអស់ ក្នុង​ព្រឹត្តិការណ៍​របស់​សាលា ដែល​ធនាគារ​បាន​ឧបត្ថម្ភ​។ សម្រាប់​ឆ្នាំ​ខាងមុខនេះ ធនាគារ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយនឹង​សាលា ក្នុងនាម​ជា​ដៃគូ​អាជីវកម្ម​យូរអង្វែង ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដោយ​ការចូលរួម​ឧបត្ថម្ភ​គ្រប់​ព្រឹត្តិការណ៍​សាលា ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម និង​ការបន្ថែម​ជូន​ពិសេស​ពី​គណនី​កុមារ ក្នុង​ព្រឹ​តិ្ត​ការណ៍​ទាំងអស់នោះ​ផងដែរ​។​



​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​

​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​សរុប​ប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១.០០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ​២០១៦​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩៧,៩% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៤០.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៦​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com