អត្ថបទពាណិជ្ជកម្ម
Huawei ផ្តល់រ​ង្វាន់ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 2017 ក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​
23, Dec 2016 , 11:53 am        
រូបភាព
​បន្ទាប់ពី​ទទួលជោគជ័យ​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ភ្លោះ ស៊េរី​ថ្មី​បំផុត Huawei GR5 ឆ្នាំ​2017 ក្រុមហ៊ុន  Huawei បាន​ប្រារព្ធ កម្មវិធី​ជុំ​ជួប​ពិសេស ថ្លែងអំណរគុណ​ដល់ មិត្ត អ្នកសារព័ត៌មាន និង ដៃគូរ​សហការ នៅ​ភោជនីយដ្ឋាន Moon Light កាលពី ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០១៦ ។ 

​កម្មវិធី​ជប់លៀង​ដ៏​ពិសេស​នេះ រួមមាន​វត្តមាន តារាចម្រៀង​តារា​បង្ហាញ​ម៉ូត​ល្បីៗ មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប​អាជីព ក្រុមការងារ Huawei និង​ដៃគូរ​សហការ សរុប​ជាង ៧០​នាក់ ក្រោម​ភោ​ជនី​អាហារ​ដ៏ ឆ្ងាញ់​ពិសេស​នៃ​កម្រ​គ្រួសារ Huawei​។


 
​លោក ថង សារី ប្រធាន​ផ្នែក​ចែកចាយ​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា គោលបំណង នៃ​ការបង្កើត​កម្មវិធី​ជុំ​ជួប​នេះ​ឡើង ដើម្បី​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​របស់ អតិថិជន ដៃគូរ​សហការ តារាចម្រៀង​តារា​ម៉ូ​ដែល និង​ជាពិសេស​មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប​អាជីព និង ក្រុមការងារ Huawei ដែល​បាន​ជួយ​ជំរុញ​ឲ្យ ក្រុមហ៊ុន Huawei មានការ​រីកចម្រើន​ជា​លំដាប់ រហូត អាច​គ្រង​ដំណែង​លេខ​១ ជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ទទួលបាន​ប្រាក់ ចំណេញ​ខ្ពស់​ជាងគេ​បំផុត ក្នុង​ពិភពលោក ក្នុង​ត្រីមាស​ទី​បី ឆ្នាំ ២០១៦ នេះ​។

 រីករាយ បុណ្យ គ្រី​ស្ត​ម៉ាស និង​អបអរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ក្រុមហ៊ុន Huawei សូម​ផ្តល់រ​ង្វាន់​ធំ Huawei GR 2017, GR5 និង GR5 mini រួមទាំង​រង្វាន់​និង​កាដូ​ជាច្រើន​ដល់ មិត្ត​អ្នកសារព័ត៌មាន និង​ដៃគូ​សហការ ដែលមាន​វត្តមាន​នៅទីនេះ​។​” លោក ថង សារី មានប្រសាសន៍ថា “​ឆ្នាំ​ថ្មីៗ រួមគ្នា​ជាថ្មី ជាមួយ Huawei ដើម្បី​ភាពជោគជ័យ​ថ្មី​។​



​លោក ហ៊ឹម វិចិត្រ អ្នកយកព័ត៌មាន​ប្រចាំ​ទស្សនា​វ​ដ្តី​អង្គរធំ ដែល​ទទួលបាន​រង្វាន់​ធំ​គឺ Huawei GR5 ស៊េរី​ថ្មី​ឆ្នាំ ២០១៧ ក្រោយពី​ការចាប់​ឆ្នោត​ផ្តល់​សំណាង​របស់​ថ្នាក់ដឹកនាំ Huawei បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ពិតជា មាន ភាព​រំភើប​រីករាយ​ណាស់ ដែល​ខ្ញុំ​បាន​ទទួលបាន​រង្វាន់​ពិសេស​បែបនេះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព ធ្វើការ​ជាមួយ​ក្រុមហ៊ុន Huawei ពីព្រោះ​តម្លៃ​ការងារ​របស់ខ្ញុំ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន Huawei​។ 

​កញ្ញា ចរិយា អ្នកយកព័ត៌មាន​ប្រចាំ​ទរ​ទស្សន៍​ហង្ស​មាស ថា “​សូម​ជូន​មេដៃ​ដល់​Huawei សម្រាប់ ការផ្ដួចផ្ដើម កម្មវិធី​ជួបជុំ​ដ៏​ពិសេស​នេះ​ឡើង​។ ចង់​និយាយថា ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​យកចិត្តទុកដាក់ ចំពោះ​អតិថិជន​របស់ខ្លួន​បានល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស ជុំវិញ​ជាពិសេស​គឺ អ្នកសារព័ត៌មាន​តែម្តង​”​។

​គួររំលឹកថា ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ដែល​តែងតែ​គោរព និង​ឲ្យ​តម្លៃ រាល់​កិច្ចការ និង​ស្នាដៃ​របស់ មនុស្ស​គ្រប់រូប​។ នេះ​ជា​មូលហេតុ​ដែល ក្រុមហ៊ុន Huawei មាន​កិត្តិយស​ដ៏​ល្អ​និង ល្បីល្បាញ​នៅក្នុង ទីផ្សារ​កម្ពុជា ខណៈពេលដែល​ផលិតផល និង​គុណប្រយោជន៍ របស់​ផលិតផល តែងតែ​អនុលោម​ទៅ តាម​គោលការណ៍ ម៉ាក​សញ្ញា​របស់ខ្លួន​៕







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com