អត្ថបទពាណិជ្ជកម្ម
រីករាយជាមួយរសជាតិថ្មី! ភីហ្សាសំបកស្តើងស្រួយតម្លៃត្រឹមតែ 3.99$ ![](https://image.thmeythmey.com/pictures/2016/12/24/ham_and_crap_crispy_thin.jpg)
×![]()
ដឹ ភីហ្សាខមផេនី ជាក្រុមហ៊ុនឈានមុខគេក្នុងផ្នែកសេវាកម្មអាហារជាងមួយទសវត្សរ៍នៅ ប្រទេសកម្ពុជា មានកិត្តិយសផ្តល់ជូនរសជាតិថ្មី សម្រាប់អ្នកចូលចិត្ត និងគាំទ្រ ញ៉ាំភីហ្សាសំបកស្តើងស្រួយ រសជាតិថ្មី ហេម និងសាច់ក្តាម ក្នុងតម្លៃត្រឹមតែ ៣.៩៩ដុល្លារ ប៉ុណ្ណោះ នៅគ្រប់ហាងទាំង២២ ចាប់ពីថ្ងៃនេះតទៅ។
លោក អ៊ូ គឹមហូវ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី បានមានប្រសាសន៍ថា៖ «ផ្នែកដ៏សំខាន់បំផុតនៃភីហ្សាដែលគួរឲ្យចង់បរិភោគគឺសំបកនំ។ ភាពស្តើងហើយស្រួយនៃសំបកនំនេះ ជាសេចក្តីប្រាថ្នារបស់ អតិថិជនគ្រប់ៗរូប។ ជាមួយនឹងរសជាតិហេម និងសាច់ក្តាមដាក់លើសំបកនំដ៏សែនស្តើងហើយស្រួយឈ្ងុយឆ្ងាញ់នេះ ដឹ ភីហ្សា ខមផេនី នឹងបំពេញរាល់ចំណង់ចំណូលចិត្តរបស់អ្នកបរិភោគឲ្យទទួលបាននូវរសជាតិថ្មីប្លែក បំផុតសម្រាប់លោកអ្នក។ »
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២២ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើមសូរិយា សាខាកាលម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង សាខាចោមចៅ និង សាខាព្រែកលៀប ។
ទាំងការបម្រើនៅតាមហាង ទាំងការដឹកជញ្ជូនដល់គេហដ្ឋាន ដឹ ភីហ្សា ខមផេនី ផ្តោតលើការចម្អិនភីហ្សា និងសេវាកម្មលំដាប់អន្តរជាតិគ្មានគូប្រៀប។ ដូចជានៅពេលថ្មីៗនេះ រួម ដឹ ភីហ្សាសាខា ព្រែកលៀបត្រូវ បានសម្ពោធជាផ្លូវការ ជាមួយនឹងសួនច្បារ ទឹកធ្លាក់យ៉ាងស្រស់ស្អាតថ្លាទៀតផង ហាងនេះមានកន្លែង សម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។ ភាពសំបូរបែបទាំងរសជាតិ ការបម្រើ សេវាជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ តម្លៃល្អសមរម្យបំផុត សម្រាប់អ្នកចូលចិត្តពិសារភីហ្សា ដឹ ភីហ្សា ខមផេនី នឹងបន្តឈានមុខគេក្នុងការផ្តល់ជូនដល់អតិថិជននូវអ្វី ដែលល្អជាងគេបង្អស់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com