អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង AddWash ទទួលបាន​ពានរង្វាន់​លើ​ការ​រចនា​ប្រចាំឆ្នាំ 2016
24, Dec 2016 , 3:09 pm        
រូបភាព
​ក្រុមហ៊ុន​សាម​សុង​មាន​កិត្តិយស​បានទទួល​ពាន​រង្វាន់ President’s Design Award (PDA) សម្រាប់​ការ​រចនា​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង AddWash នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​ដែល​បានរៀបចំ​ទ្បើង​កាលពី​ថ្ងៃទី​9 ខែធ្នូ ក្នុងប្រទេស​សិង្ហ​បុរី​។ សាម​សុង​ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ ដោយ​ផ្អែកលើ​ការ​រចនា​ដ៏​ល្អឥតខ្ចោះ និង​ការច្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​។​
 
​លក្ខណៈពិសេស​នៃ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង AddWash ដែល​សាក​សមនិង​ទទួលបាន​កេរ្តិ៍ឈ្មោះ គឺជា​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​តំបូង​គេ​បំផុត​ក្នុង​ពិភពលោក​ដែល​បំពាក់​ទៅដោយ​ទ្វារ​បន្ថែម​ខាងមុខ​។ វា​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​បន្ថែម​សម្លៀកបំពាក់​ផ្សេងៗ​ទៀត​អំ​ទ្បុ​ង​ពេល​ដំណើរ​ការបោក​សម្លៀកបំពាក់​ដោយ​មិនចាំបាច់​បើកទ្វារ​ម៉ាស៊ីន​បោក​ឡើយ​។ យោងតាម​របាយការណ៍​ទទួលស្គាល់​របស់​គណៈ​កម្ម​ការវិនិច្ឆ័យ​បាន​ឲ្យ​ដឹងថា ការច្នៃប្រឌិត​គឺជា​ល​ទ្ឋ​ផល​នៃ​ការស្វែងយល់​ពី​ទស្សនៈវិស័យ​ដ៏​ជ្រាលជ្រៅ​របស់​អ្នកប្រើប្រាស់ ព្រមទាំង​ការ​រចនា​ឡើង​សំរាប់​ការ​តម្លើង​និង​ការផលិត​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​និង​មាន​ភាពងាយស្រួល​ប្រើប្រាស់ ។


  
​លោកស្រី Irene Ng អនុប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី បាន​មានប្រសាសន៍ថា​៖ «​នេះ​ជា​សក្ខីកម្ម​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមការងារ​ច្នៃប្រឌិត​របស់​យើង ដោយសារ​វា​បង្ហាញ​ពី​សារប្រយោជន៍​នៃ​ការ​រចនា​ដ៏​ឈ្លៀសវៃ និង​របៀប​ដែល​ទស្សនៈវិស័យ​របស់​អ្នកប្រើប្រាស់​អាច​នាំទៅរក​ការច្នៃប្រឌិត មានការ​វិវឌ្ឍន៍​ដើម្បី​ធ្វើអោយ​ជីវិត​របស់​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល​។ ឥឡូវនេះ​ពួកគេ​អាចធ្វើ​ការងារ​ផ្ទះ​ប្រចាំថ្ងៃ​របស់​ពួកគេ​យ៉ាង​មាន​ប្រសិទ្ធិភាព និង​មាន​ពេលវេលា​ច្រើន​បន្ថែមទៀត​ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​។ យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​ស្វែងយល់​អំពី​អ្នកប្រើប្រាស់​របស់​យើង និង​ផលិត​នូវ​ផលិតផល​ដែល​លើកកម្ពស់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​អោយ​កាន់​តែមាន​ភាពល្អប្រសើរ​ទ្បើង​»​។​


 
អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd.
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ https://news.samsung.com/global/





© រក្សាសិទ្ធិដោយ thmeythmey.com