ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សាមសុងជាទូរសព្ទដំបូងគេបំផុតដែលគាំទ្របច្ចេកវិទ្យា VoLTE នៅក្នុងប្រទេសកម្ពុជា
16, Jan 2017 ,
1:37 pm
រូបភាព
×
ដោយ:
ជី ដាណា
សាខាក្រុមហ៊ុនថៃ សាមសុង អេឡិកត្រូនិក ថ្មីៗនេះបានធ្វើការអះអាងថាទូរសព្ទម៉ូដែលទំនើបសាមសុង មាន Galaxy S7 និង Galaxy S7 edge បច្ចុប្បន្ននេះគាំទ្រសេវា VoLTE (Voice over Long Term Evolution) របស់ប្រតិបត្តិករទូរសព្ទចល័តដ៏ធំជាងគេបំផុតក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Smart Axiata។ កត្តានេះហើយនឹងធ្វើអោយសាមសុងក្លាយជាក្រុមហ៊ុនទូរសព្ទដំបូងគេបំផុតក្នុងប្រទេសកម្ពុជាដែលគាំទ្របច្ចេកវិទ្យាដែលអាចប្រើប្រាស់បាននូវ VoLTE។
បច្ចេកវិទ្យា VoLTE ផ្តល់ជូននូវការហៅចេញជាមួយគុណភាពសម្លេងច្បាស់និងបទពិសោធន៍គុណភាពខ្ពស់ដូចពេលសន្ទនាគ្នាផ្ទាល់។ សម្រាប់អ្នកប្រើប្រាស់ ភាពខុសប្លែកគ្នានៃគុណភាពប្រៀបបានដូចជាពេលយប់និងពេលថ្ងៃ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ ធ្វើការហៅចេញនិងទទួលកាហៅចូលដោយគ្មានសំលេងរអាក់រអួលឡើយ។
អ្នកប្រើប្រាស់ទូរសព្ទសាមសុង Galaxy S7 និង Galaxy S7 edge នាពេលបច្ចុប្បន្ននេះអាចប្រើប្រាស់សេវាកម្ម VoLTE របស់ក្រុមហ៊ុន Smart Axiata បានហើយ។
VoLTE មិនត្រឹមតែអាចប្រើប្រាស់បានជាមួយកំពូលទូរសព្ទទំនើបសាមសុងប៉ុណ្ណោះទេ តែវាអាចប្រើប្រាស់បានជាមួយទូរសព្ទស៊េរីខ្ពស់និងមធ្យមបានផងដែរ។ ទូរសព្ទសាមសុង Galaxy A ស៊េរី 2017 Galaxy បង 7 Galaxy បង 5 រួមទាំងម៉ូឌែលផ្សេងៗទៀតក៏ស្ថិតនៅក្នុងតំណាក់កាលនៃការធ្វើតេស្តសាកល្បងជាមួយ VoLTE ហើយត្រៀមរួចជាស្រេចសម្រាប់ អ្នកប្រើប្រាស់ទូរសព្ទសាមសុងក្នុងឆ្នាំ ២០១៧ ផងដែរ។ ក្រុមហ៊ុនសាមសុងកំពុងតែបន្តទសន្សនៈវិស័យ «សាមសុងនឹងប្តេជ្ញាប្រើប្រាស់ធនធានមនុស្ស និងបច្ចេកវិទ្យាទំនើបថ្មីៗដែលបានស្រាវជ្រាវរកឃើញ ដើម្បីផលិតផលិតផលនិង សេវាកម្មប្រកបដោយគុណភាពខ្ពស់ ជាបុព្វហេតុចូលរួមជាមួយសង្គមសកលដ៏ល្អប្រសើរ»។
អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ
https://news.samsung.com/global/
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើ «និង, នឹង, ហ្នឹង» មានន័យខុសគ្នាយ៉ាងដូចម្តេច?
5 ថ្ងៃ
តើពាក្យ«ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌប្រើប្រាស់ខុសគ្នាដូចម្ដេច?
2 ថ្ងៃ
«សោភណ»,«សោភ័ណ្ឌ»,«សោភ័ន»និង«សោភ័ណ»ពាក្យណាត្រឹមត្រូវ?
4 ថ្ងៃ
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
3 ថ្ងៃ
តើពាក្យ «បរិបូរ, បរិបូណ៌ និង បរិបូរណ៍» មានអត្ថន័យខុសគ្នាឬដូចគ្នា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម