អត្ថបទពាណិជ្ជកម្ម
ហាង Shaburi ដែល​លោកអ្នក​អាច​ពិសារ​អាហារ​គ្រប់មុខ ពេលនេះ​បាន​ចាប់​បើក​នៅ​ផ្សារ​ទំនើប​អ៊ី​អន Lively Plaza ជាន់​ទី​២​ហើយ
22, Jan 2017 , 9:02 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧ ហាង​ជប៉ុន​របស់​ពួកយើង ដែល​លោកអ្នក​អាច​ពិសារ អាហារ​គ្រប់មុខ ដោយ​សេរី ទីបំផុត​បានបង្ហាញ​រូបរាង​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ហើយ ។ ហាង Shaburi បាន បើកសម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧ ។​

​សម្រាប់​ក្រុមហ៊ុន Dining Innovation Asia-Pacific គោលដៅ​របស់​ពួកយើង​គឺ បង្កើត​ការច្នៃ ប្រឌិត​ថ្មី និង​នាំមក​នូវ​បទពិសោធន៍​ពិសេស​សម្រាប់​ភ្ញៀវ​របស់​យើង​។ សម្រាប់ Shabu-Shabu ដែល ជាការ​ចែករំលែក​បែប​ប្រពៃណី ដែល​ធ្វើ​ឲ្យ​ពួកយើង​មាន​អារម្មណ៍​ថា​រីករាយ​តាម​ចំណង់​ចំណូលចិត្ត ផ្ទាល់ខ្លួន ព្រោះ​បុគ្គល​ម្នាក់ៗ មាន​ចំណូលចិត្ត​រៀងៗ​ខ្លួន និង​របៀប​ចម្អិន​អាហារ និង​បន្លែ​ផ្សេងៗ​គ្នា​។ ដូច្នេះ​គំនិត​របស់ Shaburi ត្រូវបាន​បង្កើតឡើង​។ ដើម្បី​ធ្វើ​ឲ្យ​វា​ដំណើរការ​ទៅបាន​សម្រាប់​អ្នក បរិភោគ ពួកយើង​បាន​យក​ជំនាញ​រួមបញ្ចូល​ជាមួយ​តម្លៃ និង​បរិ​យាស​ដ៍​ល្អឥតខ្ចោះ​ឲ្យ​ក្លាយទៅជា អាហារ​ប៊ូ​ហ្វេ​ដែលមាន​ស្តង់ដា​ជាមួយនិង​អាហារ​ច្រើន​មុខ​។ នេះ​ជាការ​លើ​ឡើង​របស់លោក Eiji Kamada CEO ជានា​យក ប្រតិបត្តិ​របស់ Dining Innovation Asia-Pacific ។​



Shaburi ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ និង​ការ​ពិសារ​អាហារ​ប៊ូ​ហ្វេ​
Shabu-Shabu គឺជា​ការ​ចម្អិន​អាហារ​បែប​ជប៉ុន​ដែល​យក​សាច់​ចំណិត​ស្ដើង​ដាក់ចូល​ទៅក្នុង ទឹក​ពុះ​ឆ្នាំង​ធំ​មួយ​ហើយ​ជ្រលក់​ក្នុង ទឹកជ្រលក់​។ ជាមួយ Shaburi ភ្ញៀវ​នីមួយៗ​នឹង​ទទួលបាន​ឆ្នាំង ក្ដៅ​ផ្ទាល់ខ្លួន​សម្រាប់​ពិសារ Shabu-Shabu នឹង​ជ្រើសរើស​អាហារ​ឈុត (​តម្លៃ​ចាប់ពី $៨.៨០ សម្រាប់​អាហារ​ថ្ងៃត្រង់​ធម្មតា​) ឬ​ក៍​អាច​ជ្រើស​រើសយក​អាហារ​ប៊ូ​ហ្វេ​ណា​ក៍បាន​។​

​លើសពីនេះទៅទៀត គុណភាព​សាច់​ដែល​បម្រើ​នៅលើ​តុ​របស់​លោកអ្នក​ត្រូវបាន​រៀបចំ​ដោយ ជនជាតិ​ជប៉ុន ដូចជា Sushi, Tempura, Chawamushi, Chicken Karaage និង Gyu-don, បន្លែស្រស់ៗ និង​បាន​ថែរក្សា​ទុក​ក្នុង​ម៉ាស៊ីន​ដ៍​មាន​ស្តង់ដា​ដែល​នាំចូល​ពី​ប្រទេស​ជប៉ុន ហើយក៍​ដាក់ បង្ហាញ​នៅ​តុ​ប៊ូ​ហ្វេ​សម្រាប់​ភ្ញៀវ​របស់​ពួកយើង​ផងដែរ​។​

​ជាពិសេស ចុងភៅ​ដ៍​ចំណាន​របស់​ពួកយើង​បានជ្រើសរើស​សាច់​សម្រាប់​ស៊ុប Shabu-Shabu ដែល​បាន​ហាន់​ជា​ចំណិត​ស្ដើងៗ និង​ត្រូវបាន​ចម្អិន​ក្នុង​ស៊ុប​ទាំង​៥​រសជាតិ​របស់​យើង​។​



​សម្រាប់ Dining Innovation ពួកយើង​នាំយកមក​នូវ​ម្ហូប​របៀប​ជប៉ុន​ទៅកាន់​ពិភពលោក​។ ពួកយើង​ស្វែងរក​អ្វីដែល​ថ្មី​ដោយ​បន្ថែម តម្លៃ​ពិសេស និង​ការបង្កើត បទពិសោធន៍​ច្នៃប្រឌិត​ថ្មី សម្រាប់​ភ្ញៀវ​របស់​យើង​។ នៅ​ជប៉ុន ពួកយើង​មាន​ម៉ាក​អាហារ​ចំនួន ៨ និង​សាខា​សរុប​ចំនួន ៩៧ សាខា ដែលមាន​ទីតាំងនៅ​ជុំវិញ​ប្រទេស និង ២៥ សាខា​នៅក្រៅ​ប្រទេស រួមមាន ហុងកុង​, សាំង​ហ្គា​ពួរ​, សៀង​ហៃ​, ឥណ្ឌូនេស៊ី​, ទីក្រុង​ឡុង​, និង​កូរ៉េ​។​

Restaurant Name: Shaburi Cambodia
Address: Lot 2004, AEON MALL Lively Plaza 2nd Floor, 132 Samdach Sothearos Blvd,
Sk. Tonle Bassac, Kh. Chamkarmorn, Phnom Penh
Tel: 098 22 17 88

Facebook: www.facebook.com/ShaburiCambodia
























(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com