អត្ថបទពាណិជ្ជកម្ម
“​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​” រដូវ​កាល​ទី ៥​បាន​មកដល់​សារជាថ្មី​ជាមួយ​ការប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​អន្តរជាតិ​នៅ​ស្ថានីយ ទូរទស្សន៍​បាយ័ន​
23, Jan 2017 , 5:50 pm        
រូបភាព
នៅ​ថ្ងៃទី ២២ ខែមករា ស្រា​បៀរ​លី​អូ បានប្រកាស​ឧបត្ថម្ភ​កម្មវិធី “​កំពូល​អ្នក​ប្រដាល់ ស្រា​បៀរ​លី​អូ​” រដូវ​កាល​ទី ៥ នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​។

ថ្លែង​ក្នុង​សន្និសីទ កាសែត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោរ លោក ព្រាប សុវណ្ណ ដែលជា អ្នកតំណាង​ស្រា​បៀរ​លី​អូ បាន​មានប្រសាសន៍ថា​កម្មវិធី “​កំពូល​អ្នក​ប្រដាល់ ស្រា​បៀរ​លី​អូ​” រដូវ​កាល​ទី ៥ នេះ​មិនមែន​ជាការ​ប្រដាល់​លក្ខណៈ​ថ្នាក់ជាតិ​ដូច​រដូវ​កាល​មុនៗ​ទេ តែ​ជាការ​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​អន្តរជាតិ​។ លោក ព្រាប សុវណ្ណ បាន​ណែនាំ​កំពូល​អ្នក​ប្រដាល់​កម្ពុជា​ចំនួន ៤ រូប​គឺ​៖ ដន រដ្ឋា​, ឯម វុត្ថា​, នន ជំនិត និង រ៉ែ​ន សុវត្ថិ និង​កំពូល​អ្នក​ប្រដាល់​មកពី​ប្រទេស​ថៃ​ចំនួន​២ រូប​ទៀត​គឺ​៖ ឡាយ ផា​យា​ក់ និង ហា ឈៀង​សៀន ដែល​នឹង​ឡើងមក​អង្រួន​សង្វៀន ក្នុង​រដូវ​កាល​ថ្មី​នេះ​។​



​ការឧបត្ថម្ភ​នេះ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ស្រា​បៀរ​លី​អូ ក្នុងការ​គាំទ្រ​កីឡា ប្រដាល់​កម្ពុជា និង​កីឡាករ​កម្ពុជា​។ លោក ព្រាប សុវណ្ណ បាន​ឲ្យ​ដឹងថា “​យើង​ជឿជាក់ ថា កីឡាករ​កម្ពុជា​ទាំងអស់​សុទ្ធតែ​ខ្លាំង មានការ​តស៊ូ និង​ពូកែ​ទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដើម្បី ចូលរួម​ទស្សនាការ​ប្រកួត​របស់​កំពូល​កីឡាករ​កម្ពុជា និង​កីឡាករ​អន្តរជាតិ​ល្បីៗ និង ខ្លាំងៗ​ជាច្រើនរូប​។ ហើយ​ស្រា​បៀរ​លី​អូ នឹង​នៅទីនេះ​ដើម្បី​លើកទឹកចិត្ត និង​អបអរ រាល់​ជ័យជំនះ​របស់​កីឡាករ​កម្ពុជា​ទាំងអស់​”​។​

​ដូច្នេះ យើងខ្ញុំ​សូម​គោរព​អញ្ជើញ​អស់លោក​លោកស្រី​អ្នកនាង​កញ្ញា​ទាំងអស់​ចូលរួម ទស្សនាការ​ប្រកួត​កម្ម​វិធី “​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​” ចាប់ពី​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៧ នេះ​តទៅ​។ ការប្រកួត​មាន​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង ៤ រសៀល ដល់ ម៉ោង ៦ ល្ងាច នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន​បឹង​ស្នោរ ហើយក៏​មានការ​ផ្សាយ​បន្តរ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរ​ស្សន៍​បាយ័ន​ផងដែរ​។













( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com