អត្ថបទពាណិជ្ជកម្ម
The Pizza Company បើកសម្ពោធ​ភោជនីយដ្ឋាន​បែប​ភូមិគ្រឹះ​ទី​៤​របស់ខ្លួន​នៅ​ភ្នំពេញ​ថ្មី ​ជា​ផ្លូវការ​
24, Jan 2017 , 11:12 am        
រូបភាព
​ដឹ ភី​ហ្សា ខម​ផេ​នី បាន​បើកសម្ពោធ​សាខា​ថ្មី (​សាខា​ភ្នំពេញ​ថ្មី​) ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ ដើម្បី​ពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ជិត​ផ្ទះ​អតិថិជន​មួយកម្រិត​ទៀត ក៏ដូចជា​បើក​ទំព័រ​ថ្មី​ក្នុង​ឆ្នាំ​២០១៧​នេះ​។ សាខា​ទី ២៤ នេះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាណូយ ខាងជើង​មហាវិថី​សហព័ន្ធរុស្ស៊ី ចំងាយ ១៥០០ ម៉ែត្រ​។ គួរបញ្ជាក់​ផងដែរ​ថា ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ភ្នំពេញ​ថ្មី ជា​ភោជនីយដ្ឋាន​បែប​ភូមិគ្រឹះ​ថ្មី​ទី​៤ ហើយ ក្នុងចំណោម​ហាង ដឹ ភី​ហ្សា ខម​ផេ​នី ទាំងអស់​។

​ដូច​និង​ហាង ដឹ ភី​ហ្សា ខម​ផេ​នី ទាំងអស់ សាខា​ភ្នំពេញ​ថ្មី​នេះ​ត្រូវបាន​រៀបចំ ឡើង​តាម​រចនាបទ​បែប​អ៊ីតាលី ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ ដែល​ក្នុងពេល​ទទួលទាន អតិថិជន​អាច​គយគន់​ទេសភាព​ដ៏​រស់​រវើក គួបផ្សំ​ជាមួយ​សួនច្បារ រួម​ថែមទាំង​ទឹកធ្លាក់​យ៉ាង​ស្រស់ស្អាត​ថ្លា​ទៀតផង​។ ចំនុច​ពិសេស​មួយទៀត​នោះ ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ភ្នំពេញ​ថ្មី នេះ​ក៏មាន​កន្លែង​សម្រាប់​កុមារ​លេង​កម្សាន្ត និង​ចំណត​យានយន្ដ​ដ៏​ធំ​ទូលាយ​ផងដែរ​។​

​នេះ​ជា​ហាង​ដ៏​ប្រណិត​ទី​៤ ហើយ ដែល​ស្ថិតក្នុង​ភូមិគ្រឹះ​ដ៏​ទូលាយ​របស់ ដឹ ភី​ហ្សា ខម​ផេ​នី​។ ទាំង​ការ​រចនា ការតុបតែង ទាំងនេះ​គឺជា​សេចក្តីសោមនស្ស​រីករាយ​របស់​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ក្នុងការ​ផ្តល់​ឲ្យ​អតិថិជន​នូវ​សេវាកម្ម​ល្អ អាហារ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ភាព​ដ៏​ប្រពៃ​បំផុត​ក្នុងការ​ទទួលទាន​ភី​ហ្សា ដែល​ប្រកបដោយ​រសជាតិ និង​គុណ​ភាពល្អ​ដាច់​គេ​។ អ្វីដែល​ពិសេស​នោះ​គឺ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី តែងតែ​ខិតខំ​រក​អ្វីដែល​ថ្មី​ដែល​ធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួន​កាន់តែ​ពេញចិត្ត ដូចជា មុខម្ហូប​ថ្មី​បន្ថែម​ទាំង​២៩​មុខ កម្មវិធី​ពិសេសៗ កា​រក​ម្ម៉​ង់​អាហារ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន ជាដើម​។ បន្ថែម​លើសពី​ទៅនេះ​ទៀត ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី កំពុង​ពង្រីក​សាខា​ថ្មី​ចំនួន ៥ ទៀត​នា​ឆ្នាំ​២០១៧​នេះ  នេះ​ជា​ប្រសាសន៍​របស់លោក ទេព វិ​រៈ  នាយក​គ្រប់គ្រង​ទូទៅ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ហាង ដឹ ភី​ហ្សា ខម​ផេ​នី ភ្នំពេញ​ថ្មី សាខា​ថ្មី​ទី​២៤​។​

​បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២៤​ហាង​មកហើយ ដែល​គ្របដណ្តប់​នៅក្នុង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ខេត្តបាត់ដំបង ហើយនឹង​បន្តទៅ​ដល់​ក្រុង​ប៉ោយប៉ែត​នាពេល​ឆាប់ៗ​នេះ​។​

​គួ​រំលឹកថា ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia) ដែល​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​រួមមាន​៖ ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ខួ​ស្តារ ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន    កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Kripsy Kreme) ។​












( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com