អត្ថបទពាណិជ្ជកម្ម
ដំណើរ​នៃ​ការចាប់ផ្តើម​អាជីវកម្ម​របស់​សហគ្រិន​
24, Jan 2017 , 3:34 pm        
រូបភាព
​អាជីវកម្ម​មួយ​អាច​ទទួលជោគជ័យ​ទៅបាន​គឺ​អាស្រ័យ​លើ​កត្តា​ច្រើន​ដូចជា​កត្តា​ហិរញ្ញវត្ថុ កត្តា​ទំនុកចិត្ត​ក្នុងការ​វិនិយោគ កត្តា​ជំនាញ និង​កត្តា​ផ្សេងៗ ជាច្រើន​ទៀត​។ ទាំងនេះហើយ​បានជា ផាក​កាហ្វេ សហ​ការណ៍​ជាមួយ  EDI និង​មានការ​គាំទ្រ​ពី CIC, JCI និង YEAC រៀបចំ​អោយមាន​សន្ទនា​ពាណិជ្ជកម្ម មួយ​ជា​រៀងរាល់ខែ ដើម្បីអោយ​អ្នក​ដែលមាន​បំណង​ធ្វើ​អាជីវកម្ម ក៍​ដូចជា​អ្នក​ដែល​ចង់​ស្វែងយល់​កាន់តែច្បាស់​ពី​ពិភព​អាជីវកម្ម​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​វាគ្មិន​ជំនាញ និង​បទពិសោធន៍​យូរ​ឆ្នាំ​។

​ជាក់ស្តែង ក្នុង​ខែមករា​នេះ​ពួកយើង​មាន​កិត្តិយស​នាំមក​ជួន​លោកអ្នក​នូវ​កិច្ចពិភាក្សា​មួយ​ដែល​ផ្តោតទៅលើ​ដំណើរ​នៃ​ការចាប់ផ្តើម​អាជីវកម្ម​របស់​ក្រុមហ៊ុន FinTech កម្ពុ​ជាមួយ​ដែល​បានចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៥​។

​វាគ្មិន​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ គឺ​លោក Sim Chankiriroth, អគ្គនាយក​នៃ​ក្រុមហ៊ុន​ប​ញ្ចី ដែលជា​Software Accounting ដំបូង​របស់​កម្ពុជា​។ លោក​នឹង​ចែករំលែក​បទពិសោធន៍​ទាក់ទង​និង​ការ​ដំណើរការ​អាជីវកម្មរ​បស់​ប​ញ្ចី​។ ចង់​ស្វែងយល់​ពី​ការចាប់ផ្តើម​ក្នុង​ការកសាង software Banh Ji​។​

​ទន្ទឹមគ្នានេះ​លោក Lem Chansamrach, នាយក​គ្រប់​គ្រង់​ទូរ​ទៅ​នៃ ក្លឹប​អ្នកវិនិយោគ​កម្ពុជា (Cambodian Investment Club CIC) លោក​នឹង​ចែករំលែក​បទពិសោធន៍​ទាក់​ទង់​នឹង​យុទ្ធសាស្ត្រ​ក្នុងការ​ស្វែងរក​ឥណទាន​ដើម្បី​ចាប់ផ្តើម​ក៏ដូចជា​ដើម្បី​ប​ង្រី​ក​អាជីវកម្ម​របស់លោក​អ្នក​ផង​ដែល​។​

​ចង់ដឹង​កាន់តែច្បាស់​ថា​តើ​ពួកគាត់​មាន​អ្វី​ខ្លះមក​ចែករំលែក សូមកុំ​ភ្លេច​ជួប​ជាមួយ​ពួកគាត់​ទាំងអស់គ្នា នៅ​ថ្ងៃទី ៣០​មករា នេះ នៅ​ផាក​កាហ្វេ​បឹង​កេងកង​ត្រសក់ផ្អែម ចាប់ពី​ម៉ោង ០៥ ៣០​នាទី​ល្ងាច​តទៅ​។

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​បាន​តាមរយៈ​ទូរ​សព្ទ​លេខ ០១២ ២៣២ ៨២៣ ឬក៏ ០៧៧ ៦៧៦ ៤២៣
​។​


( អត្ថបទ​ពាណិជ្ជកម្ម )
 


© រក្សាសិទ្ធិដោយ thmeythmey.com