អត្ថបទពាណិជ្ជកម្ម
Love, Bonito ធ្វើឱ្យ​សុភាពនារី​មាន​ភាពជឿជាក់​នៅក្នុង​កា​រ​ប្រើប្រាស់​
25, Jan 2017 , 11:50 am        
រូបភាព
​សំលៀកបំពាក់​គឺ​បង្ហាញ​នូវ​ភាពទាន់សម័យ និង​ភាពជឿជាក់​សម្រាប់​សុភាពនារី​នាពេល​បច្ចុប្បន្ន  Love, Bonito ហាង​លក់​សម្លៀកបំពាក់ មាន​ដើមកំណើត​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១០ បាន​សម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា នា​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែមករា ឆ្នាំ​២០១៧​ដែលមាន​ទីតាំងនៅ​ជាន់​ទី​១ ក្នុង​ផ្សារ​ទំនើប AEON Mall​។ Love, Bonito ត្រូវបាន​រចនា​ឡើង ឱ្យ​សាកស​ម្យ​ជាមួយ​រូបរាង​និង​ស្បែក​របស់​ស្ត្រី​នៅ​អាស៊ី​។

​Love, Bonito គឺជា​ស្លាក​សញ្ញា ដែល​ទទួលជោគជ័យ​យ៉ាងខ្លាំង​ខ្លា​នៅ​ប្រទេស​សង្ហា​បុរី​។ Love, Bonito គឺជា​ផលិតផល​ដែលមាន​គុណភាព​ល្អ ដោយ​រចនា​ម៉ូត​ឡើង​ដើម្បី​ចែករំលែក​នូវ​ក្តី​ស្រលាញ់ ភាពជឿជាក់ និង​ជម្រើស​ច្រើន​សម្រាប់​ស្ត្រី​នៅ​អាស៊ី​។ ជាច្រើន​ឆ្នាំ​មកហើយ​ដែល Love, Bonito ទទួលបាន​កេរ្តិ៍ឈ្មោះ​ពី​សំណាក់​អតិថិជន​ជាច្រើន​នាក់​ទៅលើ​គុណភាព ម៉ូដ និង តម្លៃ​។ ការផ្តោត​សំខាន់​របស់ Love, Bonito គឺ​កសាង​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អតិថិជន​របស់ខ្លួន ដោយ​ផ្អែកទៅលើ​គុណសម្បត្តិ​ដែល​ខ្លួន​មាន​។​

​អ្នកស្រី​មេត្តា ម្ចាស់​ហាង​សម្លៀកបំពាក់ Love, Bonito ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ដំបូង​ឡើយ​អ្នកស្រី​បាន​ទិញ​សំលៀកបំពាក Love, Bonito មកប្រើប្រាស់​បន្ទាប់មក​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំ​ហើយក៏​សម្រេចចិត្ត​ទាក់ទង​យក Love, Bonito មក​លក់​នៅក្នុង​ប្រទេស​កម្ពុជា​។​ដោយសារ​សម្លៀកបំពាក់ Love, Bonito មាន​គ្រប់​ម៉ូដ គ្រប់​ពណ៌ គ្រប់​លេខ ហើយ​ទំនើប​ទាន់សម័យ​និង​ស្រស់ស្អាត​ទាំងអស់  ជាពិសេស​អាច​ស្លៀក​ពាក់បាន​គ្រប់​កម្មវិធី​ជាច្រើន ដូចជា​ពេល​ទៅធ្វើ​ការ ពេល​ដើរលេង ពេល​ចូលរួម​កម្មវិធី​ធំៗ ឬ ពេល​មានការ​ណាត់ជួប​និង​ញ៉ាំ​អាហារ​ជាមួយ​សង្សារ​ជាដើម ចំណែក​តម្លៃ​គឺ​សមរម្យ​។ ដូច្នេះ​គាត់​ជឿជាក់ថា​ម៉ូដ​របស់​Love, Bonito អាច​ជយ​ស្ត្រី​ខ្មែរ​យើង​ឲ្យ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង ឲ្យ​កាន់​តែមាន​មន្ត​ស្នេហ៍​គួរ​ជាទី​ស្រលាញ់​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​ហ្វេ​ស​ប៊ុ​ក Love, Bonito Cambodia ឬ អ៊ី​ម៉ែ​ល [email protected] ឬ ទូរ​សព្ទ​លេខ 087 557 559









( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com