អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​បញ្ជូន​និស្សិត​គិលានុបដ្ឋាក​៨​នាក់ ឲ្យ​ចុះ​កម្មសិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេស​ថៃ រយៈពេល ០២ សប្តាហ៍​
21, Feb 2017 , 10:35 am        
រូបភាព
​នា​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បានរៀបចំ​បញ្ជូន​និស្សិត​ផ្នែក​គិលានុបដ្ឋាក​ចំនួន ៨​នាក់ ឲ្យ​ចុះ​កម្មសិក្សា​នៅ ក្រៅប្រទេស ទៅ​សាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រ​ថៃ រយៈពេល ០២ សប្តាហ៍​។

ដំណើរ​ចុះ​កម្មសិក្សា​នេះ​កើតឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សម្រាប់​និស្សិត​ផ្នែក​គិលានុបដ្ឋាក​។ គួរ​បញ្ចាក់​ផងដែរ​ថា​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​បញ្ជូន និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មានដូចជា​និស្សិត ផ្នែក​វេជ្ជសាស្ត្រ ទន្តសាស្ត្រ ឱសថ​សាស្ត្រ និង ផ្នែក​បច្ចេកទេស​មន្ទីរ​ពិសោធន៍ ចុះ​កម្មសិក្សា​នៅក្រៅ​ប្រទេស​សរុប​ចំនួន ១៩២​នាក់ ក្នុងនោះ​មាន​ប្រទេស ជប៉ុន កូរ៉េ សិង្ហបូរី ម៉ាឡេស៊ី ថៃ និង វៀតណាម​។



សូម​ជម្រាប​ផងដែរ​ថា​ការរៀបចំ​បញ្ជូន​និស្សិត​ចុះ​កម្មសិក្សា​នៅក្រៅ​ប្រទេស​នេះ​ក្នុង​គោលបំណង ដើម្បី​ឲ្យ​និស្សិត នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មានឱកាស​បាន​ក្រេប​យកចំណេះ​ដឹង ជំនាញ និង​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ពី​បណ្តា​ប្រទេស​ដែលមាន​ស្តង់ដា​វិស័យ​សុខាភិបាល​ខ្ពស់ មានការ​ទទួលស្គាល់​ជា​លក្ខណៈ​តំបន់ និង​អន្តរជាតិ សម្រាប់​ឲ្យ​និស្សិត​អាច​អភិវឌ្ឍ​សម្ថ​ភាព​របស់ខ្លួន ប្រកបដោយ​គុណភាព និង​ជំនាញ​ពិតប្រាកដ ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​មួយកម្រិត​ទៀត ហើយ​ចូលរួម​កសាង​ទំនុកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​លើ​គុណភាព​វិស័យ​សុខាភិបាល​របស់ខ្លួន​និង​អាច​ប្រកួតប្រជែង​ផ្នែក​ខាង​គុណភាព​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​នា​ថ្ងៃ​អនាគត ។



សាកលវិទ្យាល័យ​ពុទ្ធ​សាស្ត្រ នឹងមាន​គម្រោង​បញ្ជូន​និស្សិត​ផ្នែក​ផ្សេងៗ​ទៀត ឲ្យ​ចុះ​កម្មសិក្សា​នៅក្រៅ​ប្រទេស រយៈពេល​ខ្លី និង​រយៈពេល​វែង​ជា​បន្តបន្ទាប់​នាពេល​ខាងមុខនេះ​។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com