អត្ថបទពាណិជ្ជកម្ម
ជីវិត​គ្រួសារ​កម្សត់ ប្រពន្ធ​មាន​ជំងឺ ប្តី​ពិការ​
23, Feb 2017 , 9:10 am        
រូបភាព
ដោយ:
​អង្គុយ​ក្រោមផ្ទះ​ដែលមាន​ជញ្ជាំង​អាច​ជះ​ពន្លឺ​ចូល​បាន និង​ដំបូល​ប្រក់​សង្ក​សី​ដែលមាន​ច្រេះ​ចាប់​ខ្លះៗ​ទៅហើយ នៅ​ទល់មុខ​ដីចំការ​ដំឡូង បុរស​វ័យ​ប្រហែល​៦០​ឆ្នាំ ដែល​ពុំមាន​អវយវៈ​ដូច​មនុស្ស​ដទៃ មើលទៅ​ទឹកមុខ​ស្លេកស្លាំង និង​បង្កប់​នូវ​រឿង​អ្វីមួយ​ដែល​គាត់​ចង់​ប្រាប់​អ្នក​នៅ​ជុំវិញខ្លួន និង​ពិភពលោក​ឲ្យ​ដឹង​។ គ្រួសារ​មួ​នេះ​មាន​ជីវភាព​មិនសូវ​ធូរធា​រ ថែមទាំង​មេ​គ្រួសារ​បាន​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ឈានដល់​ពិការភាព​ទៀត​។​

​បុរស​ដែល​បាន​រៀបរាប់​ខាងលើនេះ​គឺមាន​ឈ្មោះ ញូ​ង ឈឿន រស់នៅ​ភូមិ​ព្រែក​៣ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ដ​ពោធិ៍សាត់ ប្រពន្ធ​ឈ្មោះ ផន ណី​ម មាន​មុខរបរ​បច្ចុប្បន្ន​ជា​អ្នកធ្វើ​ចំការ​ដំឡូង​។ ដៃ​កំពុងតែ​រវល់​ចិត​សម្បក​ដំឡូង អ្នកស្រី ផន ណី​ម បាន​រៀបរាប់​ដំណើរ​ដើមទង​អំពី​ជីវភាព​ដ៏​កម្សត់​មួយ​នេះ​ថា ក្នុង​ឆ្នាំ​២០១៦ អ្នកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ និង​ត្រូវ​វះកាត់​គ្រួស​ក្នុង​តំរងនោម​។ ជាមួយនឹង​ជីវភាព​ក្រីក្រ ថែមទាំង​ត្រូវ​ចំណាយ​ថ្លៃ​សេវា​វះកាត់​ទៀត​នោះ វា​ជា​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​មួយ​នេះ​។ កាន់តែ​កម្សត់​ទៀត​នោះ ចូលដល់​ដើមឆ្នាំ​២០១៧​ភ្លាម ស្វាមី​របស់គាត់​បាន​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​បណ្ដាល​ឲ្យ​បាក់ជើង​ខាងឆ្វេង តម្រូវ​ឲ្យ​មានការ​វះកាត់​ជើង​ត្រឹម​លើ​ក្បាលជង្គង់​ចោល​។ វា​បាន​បង្កើន​ឲ្យ​មាន​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​មួយកម្រិត​ទៀត​ចំពោះ​ការចំណាយ​ថ្លៃ​ពេទ្យ​។​

​ប៉ុន្តែ​ការចំណាយ​ទៅលើ​ថ្លែ​សេវា​ព្យាបាល វះកាត់​ផ្សេងៗ​នោះ​លែង​ជា​បន្ទុក​របស់​គ្រួសារ​អ្នក​មីង​ទៀតហើយ ព្រោះ​ភាព​វ័យឆ្លាត​របស់​គ្រួសារ​អ្នក​មីង ដោយ​គាត់​បាន​ទិញ​សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច លើ​សុខភាព និង​គ្រោះថ្នាក់ អេ អឹម ខេ ទាំង​ប្តី និង​ប្រពន្ធ​។ មកដល់​ត្រង់នេះ អ្នក​មីង ផន ណី​ម បាន​ឈប់​ចិត​ដំឡូង ហើយ​ងើបមុខ​ឡើង​បន្តិច​ទាំងមុខ​ញញឹម​តិចៗ បាន​ប្រាប់​ឲ្យ​ដឹងថា អ្នក​មីង​បាន​ចំណាយ​តែ ៥០.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដើម្បី​ទិញ​សេវា​ធារ៉ា​ប់រង​ខ្នាតតូច​នេះ សម្រាប់​ខ្លួន​អ្នក​មីង និង​ស្វាមី​គាត់ បើ​គិត​ទៅ​មិន​ដល់​១០០​រៀង​ផង​ក្នុង​មួយថ្ងៃ សម្រាប់​ម្នាក់ៗ​។​

​តែ​ជា​លទ្ធផល អ្នក​មីង​បានទទួល​ប្រាក់​សំណង​ចំនួន ៩២០.០០០ រៀល សម្រាប់​សម្រាក​ព្យាបាល​ជំងឺ និង​ថ្លៃ​វះកាត់​គ្រួស​ក្នុង​តំរងនោម​របស់គាត់​។ បន្ថែម​ពីលើ​នេះ​ទៅទៀត គ្រួសារ​អ្នក​មីង​បានទទួល​សំណង​ចំពោះ​ការព្យាបាល​ស្វាមី​របស់គាត់​ដែល​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​ជិត​២​ខែ ជា​ទឹកប្រាក់​សរុប​១.៥៤០.០០០​រៀល សម្រាប់​ថ្លៃ​វះកាត់ និង ការព្យាបាល និង​បន្ថែម​ទឹកប្រាក់​ចំនួន​៣.០០០.០០០​រៀល​សម្រាប់​ពិការភាព​ផងដែរ​។​

​អ្នក​មីង ផន ណី​ម គឺជា​អតិថិជន​កម្ចី អេ អឹម ខេ តាំងពី​ឆ្នាំ​២០១៥ ហើយ​នៅ​ខែសីហា ឆ្នាំ​២០១៦ លោកស្រី​បានសម្រេច​ចិត្ត​ទិញ​សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច លើ​គ្រោះថ្នាក់ និង​សុខភាព បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ការផ្សព្វផ្សាយ​របស់​បុគ្គ​លិ​ក អេ អឹម ខេ ។ អ្នក​មីង​បាន​លើកឡើងថា “​ខ្ញុំ​ទិញ​ធានារ៉ាប់រង​នេះ ព្រោះថា​វា​ដូចជា​សន្សំ​លុយ​ទុក​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ជាពិសេស​នៅពេល​យើង​មាន​បញ្ហា​សុខភាព ឬ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ដែល​យើង​មើលមិនឃើញ និង​មិន​បានដឹង​ជាមុន​។ អ្វីដែល​សំខាន់​នោះ គឺ​តម្លៃ​សេវា​សមរម្យ អាច​ទទួលយកបាន​ស​ម្រា​ប់​អ្នកក្រីក្រ​ដូច​គាត់​”​។​

​អ្នក​មីង បាន​បន្ថែមទៀតថា “​យើង​ទាំងពីរ ពិតជា​អរគុណ អេ អឹម ខេ ខ្លាំងណាស់​ដែល​ជួយ​គិតគូរ​ដល់​អតិថិ​ជនក​ម្ចី​របស់ខ្លួន ទាំង​ជីវភាព និង​សុវត្ថិភាព​។ បើ​កុំ​មាន អេ អឹម ខេ ទេ ជីវភាព​គ្រួសារ​ខ្ញុំ​ពិតជា​ជួបប្រទះ​បញ្ហា​ជាក់​ជាមិនខាន​”​។ អ្នក​មីង បាន​សំណូមពរ​ឲ្យ អេ អឹម ខេ នៅតែ​បន្ត​ផ្តល់​សេវា​ដ៏​ល្អ​មួយ​នេះ​ជានិច្ច​នាពេល​បច្ចុប្បន្ន និង​អនាគត​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com