អត្ថបទពាណិជ្ជកម្ម
គុណប្រយោជន៍​ពិសេស​របស់​ហ្វូ​ម​ធម្មជាតិ​
23, Feb 2017 , 9:58 am        
រូបភាព
ដោយ:
​ដើម្បី​បំពេញ​តាម​តម្រូវ​ការថែរក្សា​សម្រស់ អ្នក​ទាំងអស់គ្នា​គួរ​ចំណាយពេល​ខ្លះ​ធ្វើ​ហ្វូ​ម​លាងមុខ​ដោយ​ខ្លួនឯង​ដែលមាន​ប្រសិទ្ធ​ភាពល្អ​និង​ធានា​ពី​សុវត្ថិភាព​ទៀតផង អ្នក​ទាំងអស់គ្នា​មាន​សាកល្បង​ហើយ​ឬ​នៅ​?

​នៅលើ​ទីផ្សារ​សព្វថ្ងៃនេះ មាន​ច្រើន​មុខ​ច្រើន​ប្រភេទ​ផលិតផល​ដែល​តែង​ធានា​ពី​ប្រសិទ្ធភាព​ថាស​យ៉ាង​ឆាប់រហ័ស ឬ​ជួយ​ឲ្យ​ស្បែក​ទន់​ម៉ដ្ឋ​រលោង និង​ជ្រះ​អស់​ស្នាម​មុន​ទាំងអស់នោះ​ធានាថា​មាន​សុវត្ថិភាព​១០០%​ឬទេ​។ ជាពិសេស សម្រាប់​អ្នក​ដែលមាន​ស្បែក​ងាយ​ប្រតិកម្ម ការជ្រើសរើស​ហ្វូ​ម​លាងមុខ​គឺជា​ការដែល​ពិបាក​ខ្លាំងណាស់​។​
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ ៥ វិធិ​ធ្វើ​ហ្វូ​ម​លាងមុខ​ដោយ​ងាយស្រួល ប្រសិទ្ធភាព​ខ្ពស់ ដែល​ធ្វើបាន​ដោយ​ខ្លួនឯង​នៅឯ​ផ្ទះ មានគុណ​ភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

១/ ហ្វូ​ម​លាងមុខ​ធ្វើ​ដោយ​ផ្លែ​ល្ហុង​កំចាត់​ស្នាម​អុជ​ខ្មៅ​



​មិន​ត្រឹមតែ​ជា​ផ្លែឈើ​មាន​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់ ផ្លែ​ល្ហុង​នៅមាន​សារជាតិ​ចិញ្ចឹម​ជាច្រើន សម្បូរ​វីតាមីន A និង enzyme papain មាន​ប្រយោជន៍​បំបាត់​កោសិកា​ស្បែក​ដែល​ខួច​ខាត កោសិកា​ចាស់ៗ និង protein ដែល​មិនមាន​សកម្ម ធ្វើ​ឲ្យ​ស្បែក​ស្រស់ស្អាត បំបាត់​ស្នាម​ខ្មៅ ស្នាម​គ្រើម​...​។​
​ដើម្បី​ធ្វើ​ហ្វូ​ម​នេះ អ្នក​គួររៀបចំ​គ្រប់គ្រាន់​៖
​ល្ហុង ១ ចំណិត ជាតិ​រំអិល​នៃ​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា យ៉ា​អួ ១/២ ចាន​។​
​របៀប​ធ្វើ​៖
​ល្ហុង​ចិត​អស់​សម្បក​ហើយ​កិន​ឲ្យ​ម៉ត់ រួច​ដាក់​ប្រទាល​កន្ទុយក្រពើ​និង​យ៉ា​អួ​ចួ​ល​ជាមួយ លាយ​ឲ្យ​ស្មើ​ដើម្បី​បង្កើតជា​ល្បាយ​ឡេ​ទឹក​។​
​ប្រើ​ជំនួស​ហ្វូ​ម​លាងមុខ​រាល់ថ្ងៃ​។​

២/ ហ្វូ​ម​លាងមុខ​ដោយ​ផ្លែ​ប៉េងប៉ោះ​



​តាម​ការស្រាវជ្រាវ​រប​ស់​អ្នកជំនាញ​វិទ្យាសាស្ត្រ បាន​ឲ្យ​ឃើញថា​ផ្លែ​ប៉ែង​ប៉ោះ​មាន​ផ្ទុក​ច្រើន​វីតាមីន​ល្អ​ឲ្យ​ស្បែក​ដូចជា វីតាមីន C វីតាមីន E ក្រុម​វីតាមីន C និង Carotene Potassium ជាតិ​ដែក​។​
​សម្រាប់​អ្នកមាន​ស្បែក​ងាយ​ប្រតិកម្ម ប៉េងប៉ោះ​គឺជា​ប្រភេទ​ផ្លែឈើ​ល្អ​និង​មាន​សុវត្ថិភាព​ខ្ពស់ កម្រិត​អា​ឡែ​ហ្សី​តិច​បំផុត​។​
​រៀបចំ​៖  ផ្លែ​ប៉េងប៉ោះ​ទុំ​១​ផ្លែ ទឹកដោះគោ​ស្រស់ ១/២ កែវ ទឹកក្រូច​ពោ​សាធ ២ ស្លាបព្រា​។​
​របៀប​ធ្វើ​៖
​ផ្លែ​ប៉េងប៉ោះ​ចិត​ជា​ចំណិត​តូចៗ​ហើយ​កិន​ឲ្យ​ម៉ត់ រួច​លាយ​ជាមួយ​ទឹកដោះគោ និង​ទឹកក្រូច​ពោ​សាធ​។ លាយ​ឲ្យ​ស្មើ​ឲ្យ​ក្លាយជា​ល្បាយ​ខាប់​ដូច​ឡេ​។
​លាងមុខ​នឹង​ល្បាយ​នេះ​រាល់ថ្ងៃ ម៉ាស្សា​រវាង ៥ នាទី​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​

៣/  របៀប​ធ្វើ​ហ្វូ​ម​ជាមួយនឹង​ក្រូចឆ្មារ​សម្រាប់​ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន​



​អ្នក​ធុញទ្រាន់​ជាមួយនឹង​ស្បែក​រអិល​ខ្លាញ់​ច្រើន​ព្រោះតែ​ការកើនឡើង​និង​បញ្ចេញ​នៃ​ក្រពេញ​ញើស​។​
​ក្រូចឆ្មារ​មាន​អាស៊ីត​និង​វីតាមីន​ច្រើន​ក្រៃលែង​អាចជួយ​ជម្រះ​ស្បែក ធ្វើ​ឲ្យ​ស្បែក​ជ្រះ​រលើបរលោង​ស​ស្អាត​។​
​រៀបចំ​៖  ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា ម្សៅ​ធញ្ញជាតិ ១/២ ចាន ទឹកឃ្មុំ ១/២ ស្លាបព្រា និង​ទឹក​សុទ្ធ ១ ចាន​។​
​របៀប​ធ្វើ​៖
​លាយ​ល្បាយ​ឲ្យ​ស្មើ​ក្នុង​ចាន យើង​បាន​ល្បាយ​ខាប់​បែប​ទឹកដោះគោ​។ អាចធ្វើ​ច្រើន​ទុក​នៅ​កន្លែង​មាន​សីតុណ្ហភាព​ទាប​ដើម្បី​ប្រើ​ឲ្យ​បានយូរ​។

៤/ ហ្វូ​ម​លាងមុខ​ធ្វើ​ដោយ​ផ្លែ​ត្រសក់​



​ហ្វូ​ម​នេះ​សមស្រប​សម្រាប់​គ្រប់​ប្រភេទ​ស្បែក ដូច្នេះ​អ្នក​ទាំងអស់គ្នា​អាច​ទុកចិត្ត​ប្រើ​។​
​មុនពេល​ធ្វើ អ្នក​គួររៀបចំ​៖ ត្រសក់ ១ ផ្លែ យ៉ា​អួ ១/២ ចាន ជី​ត្រចៀកជ្រូក ៥ ស្លឹក​។​
​របៀប​ធ្វើ​៖
​ផ្លែ​ត្រសក់​លាង​ឲ្យ​ជ្រះ ចិត​ជា​ចំណិត​តួចៗ កិន​ឲ្យ​ម៉ត់​ជាមួយនឹង​ស្លឹក​ជី​ត្រចៀកជ្រូក​។ រួច​លាយ​ល្បាយ​ទាំងនោះ​ជាមួយនឹង​ទឹកដោះគោ លាយ​ឲ្យ​ស្មើ​។ លាងមុខ មួយថ្ងៃ ២ ដង សារជាតិ​ទាំ​ងះ​ស់​នេះ​អាចជួយ​ឲ្យ​ស្បែក​ទន់​ម៉ដ្ឋ​រលោង និង​ស្រស់ស្អាត​ថែមទៀត​។​

៥/ ងាយស្រួល​ជាមួយ​ហ្វូ​ម​លាងមុខ​ពី​អំបិល​



​អាច​និយាយថា​នេះ​ជា​វិធី​ងាយស្រួល​បំផុត ព្រោះ​ធាតុ​ផ្សំ​មាន​ស្រាប​នៅក្នុង​ផ្ទះ​របស់​អ្នក​។​
​រាល់ពេល​លាងមុខ គ្រាន់តែ​ថែម​អំបិល​បន្តិច​ចូលក្នុង​ទឹក ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ ជម្រះ​ស្បែក​ប្រសិទ្ធភាព ជាពិសេស​គឺ​ស្បែ​កមាន​ជាតិ​ខ្លាញ់​ច្រើន​។​
​ក្រៅពីនេះទៀត សមត្ថភាព​កម្ចាត់​មេរោគ​របស់​អំបិល​អាច​ជួយ​ការពារ​មុខមុន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។​

​ការប្រើប្រាស់​សារជាតិ​ចិញ្ចឹម​ពី​ធម្មជាតិ​បាន​អ្នកជំនាញ​ផ្នែក​ថែរក្សា​សុខភាព​និង​សម្ផស្ស​ណែនាំ​ថា​គួរប្រើ​ឲ្យ​បាន​ទៀងទាត់​។ ព្រោះនេះ​ជា​វិធីសាស្ត្រ​ដែលមាន​សុវត្ថិភាព​ខ្ពស់ និង​មិនមាន​ផលប៉ះពាល់​ផ្សេង​ឡើយ​។​

​ខិតខំ​ប្រើ​ហ្វូ​ម​ដែល​ធ្វើ​ដោយ​ខ្លួនឯង​រាល់ថ្ងៃ ដើម្បី​កែលម្អ​ស្បែក​និង​ទទួលបាន​ស្បែក​មុខស្រស់​ស្អាត​ទាំងអស់គ្នា​ណា៎​។​
​ជាមួយ​នោះ​ផងដែរ​អ្នក​ទាំងអស់គ្នា​អាច​ពិគ្រោះ​ហ្វូ​ម​លាងមុខ​មួយ​នេះ​ដែល​ចម្រាញ់​ពី​ធម្មជាតិ ១០០% មាន​ប្រសិទ្ធភាព​ខ្ពស់​និង​មិន​ប៉ះពាល់​ដល់​ស្បែក​មុខ​និង​សុខភាព​ឡើយ​។​



​ហ្វូ​ម​លាងមុខ Kami Skin K8 ចម្រាញ់​ពី​ធម្មជាតិ​ទាំងស្រុង​ជួយ​ជម្រះ​ស្បែក​មុខស្រស់​ស្អាត​យ៉ាង​ឆាប់រហ័ស និង​ប្រសិទ្ធភាព​តែ​គ្មាន​ផលប៉ះពាល់​អ្វី​ឡើយ​។​
​ហ្វូ​ម​លាងមុខ Kami Skin K8 ជួយ​៖
- សម្អាត​ធូលី ជាតិ​កខ្វក់ និង​កោសិកា​ចាស់ៗ​នៅលើ​ស្បែក​។​
- ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត បង្កើន​សំណើម​ស្បែក បង្រួម​រន្ធ​ញើញ​។​
- ស្ដារឡើងវិញ​និង​កកើត​ស្បែក​ថ្មី​ជួយ​ឲ្យ​ស្បែក​ស​ម៉ដ្ឋ​រលោង​។​
- ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​ស្រស់​ស្រាល និង​ធានា​សុវត្ថិភាព​ថែមទាំង​មាន​ក្លិនក្រអូប​ឈ្ងុយ​ទៀត​ត​ផង​។



(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com