អត្ថបទពាណិជ្ជកម្ម
តើធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់​អត្ថប្រយោជន៍​ពិសេស​អ្វី​ខ្លះ​ទៀតសម្រាប់​ឥណទាន​គេហដ្ឋានដល់​អតិថិជន​?
23, Feb 2017 , 10:58 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​ឆ្នាំ ២០១៦​ការផ្តល់​ឥណទាន​គេហដ្ឋាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៩១ លាន​ដុល្លារ​អាមេរិក កើនឡើង ៣០ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥​។ ដើម្បី​រក្សា​កំណើន​ដ៏​វិជ្ជមាន និង​ពង្រីក​វិសាលភាព​ឥណទាន​គេហដ្ឋាន​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដ៏​ប្រកួតប្រជែង​នេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី នៅតែ​បន្ត​ផ្តល់នូវ​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ផងដែរ សម្រាប់​អតិថិជន​របស់ខ្លួន នៅក្នុង​ឆ្នាំ ២០១៧​។

​ជាមួយគ្នានេះ ធនាគារ​ក៏បាន​បង្កើត​នូវ​កម្មវិធី​ពិសេស សម្រាប់​ឥណទាន​គេហដ្ឋាន នា​ដើម​ឆ្នាំនេះ​ផងដែរ​។ ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​លក្ខណៈពិសេស នៃ​ការផ្តល់ជូន​របស់​ធនា​គារ ស៊ី​អាយ​អិ​ម​ប៊ី សូម​តាមដាន​ការធ្វើ​បទសម្ភាស​របស់​យើង ជាមួយ​លោកស្រី ហេង ធីតា នាយិកា​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ដូចតទៅ​៖

​អ្នករាយការណ៍​ថ្មីៗ​៖
​សូម​ជម្រាបសួរ​លោកស្រី​! សម្រាប់​ដើមឆ្នាំ ២០១៧​នេះ តើ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​កម្មវិធី​ពិសេស សម្រាប់​ឥណទាន​គេហដ្ឋាន ជាមួយនឹង​អត្ថប្រយោជន៍​លេចធ្លោ​អ្វីខ្លះ​?

​លោកស្រី ធីតា​៖
​ចាស៎ ជម្រាបសួរ​! ដោយសារ​មានការ​គាំទ្រ និង​ការជឿទុកចិត្ត ពី​សំណាក់​អតិថិជន ទៅលើ​ឥណទាន​គេហដ្ឋាន ទើបបានជា​ធនាគារ​រ​បស់​យើង ខិតខំ​បង្កើត​នូវ​កម្មវិធី​ផ្តល់ជូន​ពិសេស នាពេលនេះ ជាមួយនឹង​អត្ថប្រយោជន៍​កាន់តែ​អស្ចារ្យ និង​ពិសេស​ប្លែក​ពី​ឆ្នាំមុន​ផងដែរ រួមមាន​អត្រា​ការប្រាក់​ត្រឹមតែ ៧,៩៩ ភាគរយ ក្នុង​មួយឆ្នាំ រយៈពេល​វែង​នៃ​ឥណទាន រហូតដល់ ២០​ឆ្នាំ ទទួលបាន​ប្រាក់កម្ចី​បន្ថែម រហូតដល់ ៥០.០០០​ដុល្លារ​អាមេរិក និង​ទទួលបាន រហូតដល់ ៨០ ភាគរយ នៃ​តម្លៃ​អចលនទ្រព្យ ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ​។ ក្នុងនោះ យើង​ផ្តល់ជូន​ទាំង​សម្រាប់​សំណើរ​ឥណទាន​ថ្មី និង​ការផ្ទេរ​ឥណទាន​ពី​ធនាគារ​ផ្សេង មក​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី​។​

​អ្នករាយការណ៍​ថ្មីៗ​៖
​ក្នុងចំណោម​អត្ថប្រយោជន៍​ពិសេស​ខាងលើ តើ​អតិថិជន ដែល​ចង់​ដាក់ពាក្យ​ស្នើសុំ​ឥណទាន​ថ្មី នឹង​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​?

​លោកស្រី ធីតា​៖
​បើ​និយាយ​អំពី​ការស្នើសុំ​ឥណទាន​គេហដ្ឋាន​ថ្មី អតិថិជន​អាច​រីករាយ​នឹង​អត្រា​ប្រា​ក់ទាប ត្រឹមតែ ៧,៩៩ ភាគរយ ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ ជាមួយ​រយៈពេល​វែង​នៃ​ឥណទាន រហូតដល់ ២០​ឆ្នាំ ហើយ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​រហូតដល់ ៧០ ភាគរយ នៃ​តម្លៃ​គេហដ្ឋាន​សរុប​។ យ៉ាងណាមិញ អតិថិជន​ក៏​អាច​ស្នើសុំ​ឥណទាន ៨០ ភាគរយ នៃ​តម្លៃ​គេហដ្ឋាន​ផងដែរ គ្រាន់តែ​អត្រា​ការប្រាក់​នឹង​បត់បែន​ទៅតាម​ការសិក្សា​ជាក់ស្តែង​ទៅលើ​ពួកគាត់ ប៉ុន្តែ​អត្រា​នៅតែ​ល្អ ដែល​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​។​

​អ្នករាយការណ៍​ថ្មីៗ​៖
​ចំពោះ​ការផ្ទេរ​ឥណទាន​គេហដ្ឋាន ពី​ធនាគារ​ផ្សេង មក​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី តើ​អតិថិជន​នឹង​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​ដែរ​?

​លោកស្រី ធីតា​៖
​ដូច​ទៅនឹង​ការស្នើសុំ​ឥណទាន​ថ្មី​ដែរ អ្នកស្នើសុំ​បុនហិរញ្ញប្បទាន ឬ​ការផ្ទេរ​ឥណទាន​គេហដ្ឋាន ពី​ធនាគារ​ផ្សេង មក​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​ទាំងអស់ ដែល​បាន​រៀបរាប់​ខាងលើ​។ ប៉ុន្តែ​អ្វីដែល​ថ្មី​កាន់តែ​ពិសេស គឺ​ការផ្តល់ជូន​នូវ​ប្រាក់កម្ចី​បន្ថែម រហូតដល់ ៥០.០០០​ដុល្លារ​អាមេរិក ពីលើ​ទំហំ​ឥណទាន​គេហដ្ឋាន ដែល​បាន​ផ្ទេរ​នោះ សម្រាប់ធ្វើ​ការប្រើប្រាស់​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត ខណៈដែល​ការប្រាក់​នឹង​បត់បែន គឺអាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ ។​

​អ្នករាយការណ៍​ថ្មីៗ​៖

​ផ្អែក​តាម​ភាព​ទាក់ទាញ​នៃ​ការផ្តល់ជូន​ពិសេស សម្រាប់​ឥណទាន​គេហដ្ឋាន​នេះ បើសិនជា​អតិថិជន​ចង់​ស្នើសុំ ឬ​ផ្ទេរ​ឥណទាន​គេហដ្ឋាន តើ​ពួកគាត់​ត្រូវមាន​ឯកសារ ឬ​បំពេញ​លក្ខខណ្ឌ​អ្វីខ្លះ​?

​លោកស្រី ធីតា​៖
​បើ​និយាយ​ដោយ​សង្ខេប អតិថិជន​ដែល​ដាក់ពាក្យ​ស្នើសុំ​ឥណទាន ត្រូវមាន​លិខិត​សម្គាល់​ខ្លួន លិខិតបញ្ជាក់​ចំណូល និង​កិច្ចព្រមព្រៀង​ស្តីពី​ការទិញ​លក់​អចលនទ្រព្យ (​ប្រសិនបើ​មាន​) និង​របាយការណ៍​ធនា​គារ ៦​ខែ​ចុងក្រោយ សម្រាប់​អ្នក​ដែល​ផ្ទេរ​ឥណទាន មក​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី​។ រីឯ​លក្ខខណ្ឌ​វិញ អតិថិជន​ត្រូវតែ​ជា​ជនជាតិខ្មែរ ដែលមាន​អាយុ​ចាប់ពី ១៨ ដល់ ៦៥​ឆ្នាំ និង​ចាំបាច់​ត្រូវមាន​ការធានារ៉ាប់រង​អគ្គិភ័យ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ ក្នុងករណី​គ្រោះភ័យ​ជាយថាហេតុ​។ ហើយ​អតិថិជន​អាចដាក់​បន្ទុក​នៅ​ធនាគារ ជាមួយនឹង​ប្លង់រឹង នៃ​គេហដ្ឋាន​ដែល​ទិញ​នោះ ឬ​ប្លង់រឹង នៃ​អចលនទ្រព្យ ដែលមាន​ស្រាប់​ណាមួយ​ផ្សេងទៀត​។​

​អ្នករាយការណ៍​ថ្មីៗ​៖
​បើ​ប្រៀបធៀប​នឹង​ធនាគារពាណិជ្ជ​ដទៃទៀត តើ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​លក្ខណៈពិសេស​អ្វីខ្លះ សម្រាប់​ឥណទាន​គេហដ្ឋាន​?

​លោកស្រី ធីតា​៖

​ជារួម គ្រប់​ធនាគារពាណិជ្ជ​ទាំងអស់ សុទ្ធសឹងតែ​មានការ​ប្រកួត​ប្រជែង និង​ភាព​ទាក់ទាញ​រៀងៗ​ខ្លួន សម្រាប់​ការ​ផ្តល់នូវ​ឥណទាន​គេហដ្ឋាន​។ ប៉ុន្តែ​សម្រាប់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ខ្ញុំ​អាច​និយាយបានថា ចំណុច​ល្អ​បំផុត នៃ​កម្មវិធី​ពិសេស​របស់​យើង គឺ​ការ​ផ្តល់នូវ​អត្រា​ការប្រាក់​ថេរ ៧,៩៩​ភាគរយ ក្នុង​មួយឆ្នាំ  ក្នុងរ​រយៈពេល ២០​ឆ្នាំ​ពេញ ដោយ​ពុំមាន​ការផ្លាស់ប្តូរ​ឡើយ​។ ជាងនេះទៅទៀត អតិថិជន​របស់​យើង អាច​ទទួលបាន​ប្រាក់កម្ចី​បន្ថែម រហូតដល់ ៥០.០០០​ដុល្លារ​អាមេរិក រួមទាំង​ការបត់បែន​ទំហំ​ឥណទាន ដែល​ពួកគេ​អាច​ខ្ចី រហូតដល់ ៨០ ភាគរយ​។

​អ្នករាយការណ៍​ថ្មីៗ​៖

​សូម​អរគុណ​ចំពោះ​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់លោក​ស្រី ក្នុងការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ ជូន​ដល់​មិត្ត​អ្នកអាន​! ជា​ចុងបញ្ចប់ តើ​លោកស្រី​មានមតិ​យោបល់ និង​ការ​ផ្តាំផ្ញើ​ដែរឬទេ​?

​លោកស្រី ធីតា​៖

​ជាការ​ពិតណាស់ ការទិញ​គេហដ្ឋាន​មួយ គឺជា​ការប្ដេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំធេង ដែល​ចាំបាច់​បំផុត នៅក្នុង​ជីវិត​របស់​យើង​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មានការ​ប្រឈម​នឹង​តម្លៃ ហើយ​ត្រូវ​ការប្រាក់​បង្គ្រប់ ដើម្បី​ទិញ​គេហដ្ឋាន ដែល​ខ្លួន​ចង់បាន​។ ដូច្នេះ​ធនាគារ CIMB អាចជួយ​ធ្វើ​ឲ្យ​គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់​អតិថិជន​ក្លាយជា​ពិត ជាមួយនឹង​លក្ខខណ្ឌ​ឥណទាន​ល្អ​បំផុត​មួយ​។ សូម​រៀបចំ​ផែនការ​អនាគត​របស់​លោកអ្នក ជាមួយ​យើង នៅថ្ងៃនេះ​!

​ខណៈពេល​នេះ កិច្ចសម្ភាសន៍​របស់​យើង ជាមួយ​លោក ហេង ធីតា នាយិកា​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ឈាន​មកដល់​ទីបញ្ចប់​ហើយ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​យកចិត្តទុកដាក់​តាមដាន​របស់លោក​អ្នក ហើយ​យើងខ្ញុំ​សង្ឃឹមថា លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ក៏ដូចជា​ព័ត៌មាន​កម្មវិធី​ពិសេស សម្រាប់​ឥណទាន​គេហដ្ឋាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់ +855 (0) 23 988 388 ឬ​អាច​ទៅកាន់​សាខា​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ណាមួយ​ក៏បាន​។​


​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​

​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​សរុប​ប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
 
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១.០០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ​២០១៦​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩៧,៩ ភាគរយ​នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧ ភាគរយ នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៤០.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៦​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​
​លោក ស្រេង ភា​រុណ​
​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​
​ទូរ​សព្ទ​៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
​ទូរសារ​៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
​អ៊ីមែល​៖ [email protected]

( អត្ថបទ​ពាណិជ្ជកម្ម )
 



© រក្សាសិទ្ធិដោយ thmeythmey.com