អត្ថបទពាណិជ្ជកម្ម
​មកដល់​កម្ពុជា​ភ្លាម លោក James Jirayu ធ្វើដំណើរ​ទៅ​ជួប​កុមារ​ពិការ​កម្ពុជា​មុនគេ​បង្អស់​
24, Feb 2017 , 8:55 am        
រូបភាព
​គ្រាន់តែ​មកដល់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ភ្លាម កំពូល​តារា​សម្តែង​ដ៏​ល្បីឈ្មោះ​របស់​ថៃ គឺ​លោក James Jirayu បានធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​កុមារ​ពិការ​កម្ពុជា​មុនគេ​បង្អស់​។
​នៅវេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ថ្ងៃទី​២៣  ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ លោក James Jirayu បាន​មកដល់​ប្រទេស​កម្ពុជា ហើយក៏​បានធ្វើ​ដំណើរ​ភ្លាមៗ​ឆ្ពោះទៅកាន់​សាលា​កុមារ​ពិការភ្នែក និង​គ​ថ្លង់​ភ្នំពេញ​ថ្មី​នៃ​អង្គការ​គ្រួសារ​ថ្មី​ដោយបាន​នាំយក​អំណោយ​មួយចំនួន​ទៅ​ចែកជូន​សិស្សានុសិស្ស​នៅ​ទីនោះ​ប្រមាណ​ជា ២០០​នាក់​។​


​អ្នកស្រី​នាង ផល្លា នាយិកា​នៃ​សាលា​កុមារ​ពិការភ្នែក និង​គ​ថ្លង់ ភ្នំពេញ​ថ្មី​នៃ​អង្គការ​គ្រួសារ​ថ្មី​បាន​មានប្រសាសន៍ថា​៖ «​ថ្ងៃនេះ​យើង​មាន​កុមារ​ជនពិការ​ប្រមាណ​ជា​២០០​នាក់មក​ទទួល​ស្វាគមន៍​លោក​James ហើយ​នេះ​គឺជា​លើកទីមួយ ដែលមាន​តារា​ថៃ​ដ៏​ល្បី​មក​ចូលរួមចំណែក​ជួយ​សង្គម ជាពិសេស​ជួយ​ទៅដល់​កុមារ​ពិការភ្នែក និង​គ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី​តែម្តង​»​។

​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​នៅក្នុង​កា​រងារ​សង្គម​របស់លោក​James ក្នុងខណៈដែល​លោក​មាន​វត្ត​មាននៅ​កម្ពុជា​ដើម្បី​បើក​ការប្រគំ​តន្ត្រី “JAMES JI 2017 ASEAN TOUR” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​



​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​នេះ​ក៏​នឹងមាន​ការចូលរួម​ពី​សិល្បករ​ក្នុងស្រុក​របស់​យើង​ផងដែរ នោះ​គឺ​ក្រុម​ក្មេង​ខ្មែរ​។​

PNN បានចាប់ផ្តើម​លក់​សំបុត្រ​ទៅដល់​អ្នកគាំទ្រ​លោក James Jirayu តាំងពី​ថ្ងៃទី​៨ ខែកុម្ភៈ មកម្ល៉េះ​។ សំបុត្រ​ចូលរួម​ទស្សនា​នៅតែ​បន្ត​លក់​រហូតដល់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧​។ សម្រាប់​ថ្ងៃទី​២៣ និង​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ លោកអ្នក​អាច​រក​ទិញ​បាន​នៅ​អគារ​LYP ស្ថិតនៅ​មហាវិថី​ម៉ៅ​សេទុង​។ ដោយឡែក​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ លោកអ្នក​អាច​រក​ទិញ​បាន​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ​ផ្ទាល់​តែម្តង​។​

​តម្លៃ​សំបុត្រ​មាន​ចាប់ពី ១០​ដុល្លារ និង​៣០ ដុល្លារ​។ ករណី​លោកអ្នក​ចុះឈ្មោះ​ជា​សមាជិក PNN Privilege Club Card អាច​ទិញ​បាន​ក្នុងតម្លៃ​ពិសេស ៧​ដុល្លារ និង​២០​ដុល្លារ​។​
​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បាន​អញ្ជើញ​តារា​ជួរមុខ​របស់​ប្រទេស​ថៃ លោក James Jirayu មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ លើកទីមួយ​កាលពី​ខែតុលា ឆ្នាំ​២០១៦ ដោយ​លោក​ធ្វើដំណើរ​ដើម្បី​ជួប​ប្រិយមិត្ត​កម្ពុជា អមដំណើរ​ជាមួយ​កញ្ញា​Bella Ranee ដែលជា​ដៃគូ​សម្តែង​ដ៏​សក្តិសម​របស់លោក​។​



​សូម​បញ្ជាក់ដែរថា ការ​មកកាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​របស់ James Jirayu លើក​នេះ គឺ​ស្រប​ពេលដែល​ខ្សែភាពយន្ត «​សុភាពបុរស​ភុ​ត​ធិ​ផាត់​» ដែលមាន​លោក​James Jirayu និង​កញ្ញា Bella Ranee ជា​តួអង្គ​ឯក កំពុងតែ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​នៅ​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​សៅរ៍ វេលា​ម៉ោង​៩ ដល់​ម៉ោង​១០​យប់​។​

​ស្ថានីយទូរទស្សន៍​ភី​អិន​អិន នឹង​អញ្ជើញ​តារា​ល្បីៗ​របស់ TV3 និង TVB មកជួប​ប្រិយមិត្ត​អ្នកគាំទ្រ​នៅ​កម្ពុជា​បន្តបន្ទាប់​ទៀត​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com