អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ប្ដូរ​និមិត្តសញ្ញា​ថ្មី​ដើម្បី​អតិថិជន​ងាយស្រួល​ចំណាំ​
24, Feb 2017 , 1:45 pm        
រូបភាព
​អនុលោម​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ដោយ​អនុលោម​តាមច្បាប់​ស្តីពី ម៉ាក ពាណិជ្ជ​នាម នៅក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ និង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួងពាណិជ្ជកម្ម​ដើម្បី​សុំ​ធ្វើការ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​ថ្មី និង​ការប្រតិបត្តិ​តាមច្បាប់​ស្តីពី​ម៉ាក ពាណិជ្ជ​នាម ក្នុងពេល​រសៀល​នៃ​ថ្ងៃទី​២២​ដដែល​នោះ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​បានលើកឡើង​ពី​ច្បាប់​ស្ដីពី​ម៉ាក ពាណិជ្ជ​នាម និង​បានបញ្ជាក់​ពី​ការផ្លាស់ប្ដូរ​និមិត្តសញ្ញា​ថ្មី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ដើម្បី​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សាធារណជន​។ ថ្នាក់ដឹកនាំ​ក្រសួង​ក៏បាន​ស្នើ​ដល់​មន្ត្រី​នៃ​នាយកដ្ឋាន កម្មសិទ្ធិបញ្ញា ធ្វើ​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​រៀបចំ​លិខិតស្នាម សម្រាប់​ចុះ​បញ្ជិការ​និមិត្តសញ្ញា​ថ្មី​។​



​ជាការ​ឆ្លើយតប ថ្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ឯកភាព​ធ្វើការ​ផ្លាស់ប្តូរ​និមិត្តសញ្ញា​ថ្មី  ដែល​បាន​ផ្លាស់ប្តូរ សញ្ញា​ប្រាក់រៀល (៛៛៛) ចេញ និង​ជំនួស​វិញ​ដោយ​ពាក្យ «​ប្រា​សាក់​» ដែល​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​មានការ​ងាយស្រួល​ក្នុងការ​ចំណាំ និង​មិនមាន​ការភ័ន្តច្រឡំ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គឺជា​គ្រឹះស្ថាន​របស់​រដ្ឋ​នោះទេ​។ ថ្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ ដែល​បាន​ជួយ​សម្របសម្រួល​ដំណើរការ​រៀបចំ​ផ្លាស់ប្តូរ​និមិត្តសញ្ញា​ថ្មី ដើម្បី​គ្រឹះស្ថាន​អាច​បន្ត​ការ​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា​ជា​បន្តទៀត​។​



​គួរបញ្ជាក់​ជាថ្មី​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គឺជា​គ្រឹះស្ថាន​ឯកជន និង​មិនមែនជា​គ្រឹះស្ថាន​របស់​រដ្ឋ ទេ ហើយ​គ្រឹះស្ថាន​បានធ្វើ​ការដកចេញ​និមិត្តសញ្ញា (Logo) បច្ចុប្បន្ន​របស់ខ្លួន​ពី​បណ្ដា​អគារ​ការិយាល័យ សម្ភារ ឯកសារ​ផ្សព្វផ្សាយ និង​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា ដើម្បី​កុំ​មានការ​ភ័ន្តច្រឡំ​ពី​អតិថិជន និង​សាធារណជន​។ ក្នុងអំឡុងពេល​ដំណើរការ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​ថ្មី​នេះ ប្រា​សាក់ នៅតែ​បើក​បម្រើសេវា​ជូន​អតិថិជន​និង​សាធារណជន​ដូច​ធម្មតា ដូច្នេះ​សូម​អតិថិជន​និង​សាធារណៈជន​ទាំងអស់​កុំ​មានការ​បារម្ភ​៕



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com