អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Ford ​តាំង​បង្ហាញ​រថយន្ត​របស់ខ្លួន នៅ​ផ្សារ​ទំនើប AEON ចាប់​ទី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ នេះ​!
24, Feb 2017 , 2:09 pm        
រូបភាព
ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​​ រថយន្ត ហ្វ​ដ (Ford) ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន​៤​ថ្ងៃ គឺ​ចាប់ពី​ថែ្ង​ទី​២៣ ដល់​ថៃ្ង​ទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ផ្សារ​ទំនើប AEON ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ម៉ោង ៩ យប់​។​

​ការដាក់​តាំង​បង្ហាញ​នេះ មានរ​ថយ​ន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger សេរី​ថ្មី ក្នុង​គោលបំណង​​ ផ្តល់ឱកាស​ជូន​អតិថិជន ឲ្យ​បាន​យល់​ជ្រាប​ច្បាស់​ពី​លក្ខណៈពិសេស នៃ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​រថយន្ត Ford។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អតិថិជន​នឹង​មានឱកាស​ ទទួលបាន​នូវ​កម្មវិធី​ផ្តល់ជូន​ពិសេសៗជាច្រើន​ទៀត​ ដែល​បាន​ផ្តល់ជូនក្នុងឱកាស​នៃ​ការតាំង​បង្ហាញ​រថយន្ត​នេះ​ផងដែរ​។​

​សូម​អញ្ជើញ​មក​ទស្សនា និង​ទទួលយក​បទពិសោធន៍​អំពី​រថយន្ត Ford នៅ​ផ្សារ​ទំនើប AEON ដែលមាន​ទីតាំង​ស្ថិតនៅ Daylight Plaza ជាន់​ផ្ទាល់​ដី​។​

សម្រាប់ព័ត៌មាន​លម្អិត សូម​​ទំនាក់ទំនង​មក​លេខ 012 333 975 ៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com