អត្ថបទពាណិជ្ជកម្ម
Jaguar ផលិត​រថយន្ដ​បែប​ស្ព័​រ​ប្រណិត​មាន​សំឡេង​គ្រហឹម​ដាច់​គេ​
01, Mar 2017 , 10:35 am        
រូបភាព
Jaguar ជា​ម៉ាក​រថយន្ដ​ដ៏​ល្បីល្បាញ​ដាច់​គេ​ពី​ចក្រភព​អង់គ្លេស ក្នុង​ការផលិត​រថយន្ដ​សេ​រ៊ី​ទំនើបៗ ជាច្រើន​ម៉ូ​ដែល​។ ជាក់ស្ដែង​ដូចជា​ម៉ូ​ដែល Jaguar F-TYPE នេះ​អញ្ចឹង បើ​យើង​ក្រឡេកមើល​តែមួយ​ភ្លែត យើង​ប្រាកដជា​ស្រលាញ់​វា​ភ្លាម ជាមួយនឹង​រាង​របស់​វា​ឡូយ​ទាន់សម័យ​ដូច​រថយន្ត​ប្រណាំង និង​មាន​ភាព​ទាក់ទាញ​បំផុត​។ បើ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រថយន្ដ​ស្ព័​រវិ​ញ គឺ​គ្មាន​ចំនុច​ណា​ទាស់ភ្នែក​របស់​ពួកគាត់​ទេ លើសពីនេះ​វា​មាន​សំឡេង​គ្រហឹម​យ៉ាង​រំភើប​រណ្តំ​ចិត្ត​។​

​ម៉ូ​ដែល Jaguar F-TYPE នេះ​មិន​ត្រឹមតែ​ប្រណិត​ទេ ថែមទាំង​មាន​កម្លាំង​ខ្លាំង ដែល​តម្រូវ​ចិត្ត​ទៅនឹង​អ្នក​ស្រឡាញ់​រថយន្ត​ស្ព័​រ គឺមាន​សន្ទុះ​ខ្លាំង ល្បឿន​លឿន ដែល​ញ៉ូ​ច​ទៅតាម​ការជាន់​របស់​ម្ចាស់​បើកបរ ជាមួយនឹង​ជម្រើស​ជា​កម្លាំង​ម៉ាស៊ីន V6 និង V8​។ រថយន្ដ​បែប​ស្ព័​រ​មួយ​នេះ នឹង​ផ្ដល់នូវ​បទពិសោធន៍​ថ្មី សម្រាប់​អតិថិជន​កម្ពុជា ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ ដូចជា ប្រព័ន្ធ ADW (All Drive Wheel) ឈានមុខ​គេ  ប្រព័ន្ធ​ព័ត៌មានវិទ្យា InControl Touch, Audio System ពី​ចក្រភព​អង់គ្លេស​ម៉ាក Merridian និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាច្រើន​ទៀត ដែល​ផ្ដល់​ទំនុកចិត្ត​ខ្ពស់បំផុត​។​

​សម្រាប់​តម្លៃ​ដាក់លក់​នៅ​ប្រទេស​កម្ពុជា​ក្នុងតម្លៃ​ចាប់ពី ១៩៩,០០០ ដុល្លារ​។​

​វីដេអូ​៖



​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover នៅ​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​:  023 888-811 / 070 999-111 | http://www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​: Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​: @JaguarCambodia








( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com