អត្ថបទពាណិជ្ជកម្ម
​ម៉ាស៊ីនត្រជាក់ Samsung 8 Pole Digital Inverter ដំបូង​បំផុត​លើ​ពិភពលោក កាន់តែ​ត្រជាក់ និង​សន្សំសំចៃ​ថាមពល​បាន​កាន់តែច្រើន​
01, Mar 2017 , 3:26 pm        
រូបភាព
​នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៧ នេះ​ដើម្បី​ធ្វើការ​ស្វាគមន៍​ផលិតផល​ថ្មី ម៉ាស៊ីនត្រជាក់  8 Pole Digital Inverter ដ៏​ទំនើប​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ក្រុមហ៊ុន​សាម​សុង​បានដាក់​ពង្រាយ​កង់​ចំនួន​ដប់​ប្រាំបី​ដោយ​ភ្ជាប់​ជាមួយ​សារ​នៃ 8 Pole Digital Inverter ជុំវិញ​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្ហាញ​អំពី​ការយល់ដឹង​នៃ​ផលិតផល​ម៉ាស៊ីនត្រជាក់​មួយ​នេះ​ភ្ជាប់​ជាមួយនឹង​ប្រធានបទ «​សន្សំសំចៃ​ថាមពល ដើម្បី​ថែរក្សា​បរិស្ថាន​»​។​

​ម៉ាស៊ីនត្រជាក់​ជំនាន់​ថ្មី​នេះ​ត្រូវបាន​រចនា​ទ្បើង មិន​គ្រាន់តែ​ផ្តល់នូវ​បរិយាកាស​ត្រជាក់​ស្រួល​នៅ​គ្រប់​ទីកន្លែង​ប៉ុណ្ណោះ​ទេ តែ​បច្ចេកវិទ្យា 8 Pole មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​សម្លេង​រំខាន និង​រំ​ញ័រ ហើយ​មាន​ដំណើរការបាន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​។ មិនតែប៉ុណ្ណោះ លក្ខណៈ​ដ៏​ពិសេស​របស់​វា​គឺ​ជួយ​សន្សំសំចៃ​ថាមពល​ទៀតផង​។



​សាម​សុង​តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​ខ្លាំង ក៏ប៉ុន្តែ​ក្នុងឆ្នាំនេះ​ការច្នៃប្រឌិត​ដ៏​ធំ​សម្បើម​នេះ​នឹង​ផ្លាស់ប្តូរ​មុខមាត់​ទីផ្សារ​នៃ​ម៉ាស៊ីនត្រជាក់​ជា​រៀងរហូត​។​

​ម៉ូ​ទ័​រ 8 Pole មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ម៉ូ​ទ័​រ​វិល​បាន​លឿន​ជាង​មុន មាន​ភាពរលូន​ជាង​មុន ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​ភ្លើង​តិចជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​។

​លើសពីនេះទៅទៀត នៅ​ថ្ងៃទី​០៤ ខែមីនា ក្រុមហ៊ុន​សាម​សុង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៅឯ ហាង​ទំនើប​សាម​សុង KLDis 3 នៅមុខ​អាគារ Phnom Penh Tower ដែល​ស្ថិត​លើ​មហា​ដង​វិថី​ព្រះមុនីវង្ស ដើម្បី​ធ្វើ​ឲ្យ​អតិថិជន ទាំងទ្បាយ​បាន​យល់ដឹង​រឹតតែ​ច្បាស់​ពី​ផលិតផល​នេះ​។​



​នៅ​ព្រឹត្តិការណ៍​នេះដែរ ក៏មាន​ការបន្ថែម​ជូន​ជាច្រើន​ដល់​អតិថិជន​រួមមាន​ដូចជា ការលក់​បញ្ចុះតម្លៃ និង​ការ​តម្លើង​ដោយ​មិន​គិត​ប្រាក់កំរៃ​បន្ថែម សម្រាប់​ការបញ្ចូល​ហ្គាស​។ ម្យ៉ាងវិញទៀត​នឹងមាន​សកម្មភាព​រីករាយ និង​ការលេង​ល្បែង​កំសាន្ត​ក្នុងការ​ប្រកួត​យក​រង្វាន់​ផ្សេងៗ​ទៀតផង​។

​ជាទូទៅ នៅពេល​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ តែងតែមាន​ការចំណាយ​លើ​ថ្លៃ​ភ្លើង​ច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​ស្ទាក់ស្ទើ​រ​ក្នុង​ការទិញ​យកមកប្រើ​។ ឥ​ទ្បូ​វ​នេះ​ជាមួយ​បច្ចេកវិទ្យា 8 Pole នឹង​ក្លាយជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដោយសារតែ​វា​អាច​សន្សំសំចៃ​ថាមពល​បាន​យ៉ាង​ល្អប្រសើរ​។​



​ដើម្បី​ដឹង​ឲ្យ​កាន់តែច្បាស់​ពី​ម៉ាស៊ីនត្រជាក់​ស៊េរី Samsung 8 Pole Digital Inverter សូមកុំ​ភ្លេច​អញ្ជើញ​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​នៅ​ថ្ងៃទី​០៤ ខែមីនា នៅ​ហាង​ទំនើប​សាម​សុង KLDis 3 ដែល​ស្ថិតនៅក្នុង​អាគារ​លេខ ៣០៦ ផ្លូវ ៩៣ មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទីក្រុង​ភ្នំពេញ នៅមុខ​អាគារ Phnom Penh Tower ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ៨ យប់​។



​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ news.samsung.com/global







( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com