អត្ថបទពាណិជ្ជកម្ម
លោក​ឆាយ​វិ​រះ​យុទ្ធ​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ​
01, Mar 2017 , 4:22 pm        
រូបភាព
​ការប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្រោម​ការរៀបចំ​យ៉ាង​ពិសេស​ដោយ​ក្រុមហ៊ុនស្រា​បៀរ Tiger កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី ២៥ ខែ កុ​ម្ភះ ២០១៧ បាន​ប្រារព្ធ​ធ្វើ​ឡើងលើ​ឆាក​ដ៏​ធំ​មាន​រាង​ដូច​កុងតឺន័រ ដោយ​រំលេច​ជាមួយ​ភ្លើង LED ដ៏​ស្រស់ស្អាត​។

​យ៉ាងណាមិញ ការប្រគុំ​តន្ត្រី​យក្ស​មួយ​នេះ​គឺជា​កម្មវិធី​ពេលយប់​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​តំបន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival 2017 លើក​ទី​៥ ហើយ​ថ្ងៃស្អែក​គឺមាន​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​ដើម្បី​ដណ្តើម​ទឹក​សរុប​ជាង ៣២០០​ដុល្លារ នឹង​ជ្រើស​រើសយក​ក្រុម​ខ្លាំង​ចំនួន​១០ ក្រុម ទៅធ្វើ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃទី ១២ មីនា​ខាងមុខ​ដើម្បី​ដណ្តើមយក​ទឹកប្រាក់​កាន់តែច្រើន​អស្ចារ្យ​រហូតដល់ ១៥០០០​ដុល្លារ​។​



​អ្វីដែល​កាន់តែ​ពិសេស​ការប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​នេះ​គឺមាន​ការចូលរួម​ពី​តារាចម្រៀង​ល្បីៗ​ជាច្រើន​ដូចជា លោក ឆាយ​វិ​រៈ​យុទ្ធ លោក​ឆន សុ​វណ្ណា​រាជ លោក​នី រតនា  លោក STEP និង កញ្ញា ឈិន ម៉ា​និច្ច រួមជាមួយ​ពិធីករ ពិធី​ការី​នី សម្បូរ​វោហា​ស័ព្ទ​ទៀត​នោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បរិវេណ​អង្គរ ឃ្យុ​ង យូ បាន​ទាក់ទាញ​អ្នក​ចូល​រូ​ម​ទស្សនា​យ៉ាងច្រើន​កុះករ​។ មិនតែប៉ុណ្ណោះ​នៅ​មិន​ឆា្ង​យ​ពី​ឆាក​ត​ន្រី្ត​ក៏មាន​ស្តង់​លក់​ស្រារ​បៀរ Tiger ត្រជាក់ៗ ក្នុង​តំលៃ​ពិសេស និង​ប្តូរ​បាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ Tiger ។







​ពិសា​ដោយ​ការទទួលខុសត្រូវ​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com