អត្ថបទពាណិជ្ជកម្ម
ជើងឯក Tiger Street Football Festival 2017 ប្រចាំ​មណ្ឌល​ខេត្តសៀមរាប​បាន​ទៅលើ​ក្រុមបាល់ទាត់ Siem Reap FC
02, Mar 2017 , 2:37 pm        
រូបភាព
​ក្រោយ​យកឈ្នះ​លើ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់  ក្រុមបាល់ទាត់ គិរី​ដងរែក FC នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ២-០ ចំណែក តា​មឿង លី​ជេន FC គ្រង​តំណែង​លេខ​៣ បន្ទាបពី​បំបាក់​ក្រុម Tiger Crown FC ៥-៣ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ចំពោះ​ប្រាក់រង្វាន់​ប្រចាំ​មណ្ឌល​សៀមរាប​:
​ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​    ​រង្វាន់​ទឹកប្រាក់​
​ចំណាត់ថ្នាក់​លេខ ១     ​USD ១,៥០០
​ចំណាត់ថ្នាក់​លេខ ២​    ​USD ១,០០០
​ចំណាត់ថ្នាក់​លេខ ៣​    ​USD ៥០០
​ចំណាត់ថ្នាក់​លេខ ៤​    ​USD ២០០







​មណ្ឌល​សៀមរាប​នេះ នឹង​ជ្រើស​យក​ចំនួន​១០​ក្រុម​ដែល​ខ្លាំង​បំផុត​សម្រាប់​ទៅធ្វើ​ការប្រកួត​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។​

​ទន្ទឹមនឹងនោះ​សម្រាប់​ក្រុម​ទាំង​១០​ដែល​ត្រូវ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំងប្រទេស​ដើម្បី​ដណ្តើម​ជើងឯក​ទឹកប្រាក់​១៥០០០​ដុល្លា ដែល​នឹង​ង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែមីនា នៅ​រាជធានី​ភ្នំពេញ
​គួរ​រំលឹក​ផងដែរ​ថា នៅ​ចុង​សប្តាហ៍​ខាងមុខនេះ​ថ្ងៃទី​៤ និង​ទី ៥ ខែមីនា Tiger Street Football Festival 2017 នឹងធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ចាម​បើក​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​តំបន់​នៅខាងមុខ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។​







​ពិសាដោយការ​ទទួលខុសត្រូវ​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com