អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ Heineken®​ចាប់ផ្តើម​ការប្រកួត​បា​ល់​ទាត់ UEFA Champions League ជាមួយ​លោក Jose Mourinho
03, Mar 2017 , 11:06 am        
រូបភាព
​កាលពី​ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៧ ស្រា​បៀរ Heineken® បាន​បញ្ចេញ​ស្ព​ត​ពាណិជ្ជកម្ម​ទូរទស្សន៍​មួយ​ស្តីពី​ការប្រកួត​បាល់ទាត់ UEFA Champions League ថ្មី​ក្រោម​ចំណងជើង​ថា  ‘Prep Talk’​។ ស្ព​ត​នេះ​បង្ហាញ​ពី​អ្នកចាត់ការ​ក្លិប​ម្នាក់​ដែល​បានឈ្នះ​ពាន​ក្របខ័ណ្ឌ UEFA Champions League ចំនួន​ពីរ​សម័យកាល​គឺ​លោក Jose Mourinho ហើយ​ត្រូវបាន​ថត​ស្ព​ត​ពាណិជ្ជកម្ម ដោយ​អ្នកដឹកនាំ​រឿង​ដែល​បានឈ្នះ​ពានរង្វាន់​គឺ​លោក Guy Ritchie​។​

​ស្ព​ត​ពាណិជ្ជ​កម្មនេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ‘Champion the Match’ របស់​ស្រា​បៀរ Heineken និង​ចាក់ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ឌីជីថល​ស្របពេល​ជាមួយនឹង​ការបើក​រដូវ​កាល​ថ្មី ២០១៦/១៧​។ ស្ព​ត​នេះ​បានបង្ហាញ​លោក Mourinho ដែល​និយាយ​លើកទឹកចិត្ត​យ៉ាង​ក្លៀវក្លា​ទៅកាន់​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​។ លោក​បាន​ជំរុញ​ឱ្យ​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ទស្សនាកា​រ​ប្រកួត មិន​ថា​ពួកគេ​ស្ថិតនៅ​តំបន់​ណា​ក្នុង​ពិភពលោក និង​មិន​ថា​ម៉ោង​ណា​ក្នុង​តំបន់​ណាមួយ​នោះទេ​។​

​លោក Gianluca Di Tondo នាយក​ជាន់ខ្ពស់​នៃ​ម៉ាក​សញ្ញា​ស្រា​បៀរ Heineken® សាកលលោក​របស់​ក្រុមហ៊ុន HEINEKEN បាន​មានប្រសាសន៍ថា​៖  "​ការត្រៀមខ្លួន​សម្រាប់​ទ​ស្សនា​ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ UEFA Champions League នាពេល​រាត្រី​បង្កើន​នូវ​បទពិសោធន៍​កាន់តែ​ល្អប្រសើរ​។ ជាមួយនឹង​ការគិត ការ​ខំប្រឹងប្រែង​សម្រាប់​អ្នកគាំទ្រ និង​មិត្ត​ភ័ក្តិ​របស់​ពួកគេ​នឹង​ទទួលបាន​បទពិសោធន៍​កាន់តែ​អស្ចារ្យ​។ ប៉ុន្ដែ​ពេលខ្លះ​ចាំបាច់​មានការ​បណ្តុះ​គំនិត​និង​លើកទឹកចិត្ត​ពួកគេ​ឱ្យចូល​រួម​ទស្សនា​ការប្រកួត​បាល់ទាត់​ឲ្យ​បាន​ច្រើន​ជាមួយ​លោក Jose Mourinho" ។​

​លោក Jose Mourinho បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Heineken បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ខ្ញុំ​តាមរយៈ​អាជីព​របស់ខ្ញុំ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ។ ខ្ញុំ​ចូលចិត្ត​ម៉ាក​សញ្ញា​នេះ​រាល់​អ្វីៗ​ដែល​តំណាងឱ្យ​ជាពិសេស គឺ​គោលជំហរ​របស់​ម៉ាក​សញ្ញា​នេះ​ក្នុងការ​ជំរុញ​ឲ្យ​មានការ​ពិសា​ដោយ​ទទួលខុសត្រូវ​។ ការថត​ស្ព​ត​នេះ​គឺជា​បទពិសោធន៍​ថ្មី​មួយ និង​គួរ​ឲ្យ​រីករាយ​ខ្លាំងណាស់​។ លោក Guy Ritchie គឺជា​អ្នក​បង្ហាត់​ដ៏​ឆ្នើម ហើយ​ពិតជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ខ្ញុំ​”​។​

​យុទ្ធនាការ​នេះ​នឹងធ្វើ​ការផ្សព្វផ្សាយ​ក្នុង​បណ្តា​ប្រទេស​ជាង​៩០ និង​បន្ត​ពេញ​មួយ​រដូវ​កាល ២០១៦/១៧​។​

​ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken®: Heineken

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com