អត្ថបទពាណិជ្ជកម្ម
មណ្ឌល​កំពង់ចាម​មាន​៥៦​ក្រុម​សម្រាប់​ការប្រកួត Tiger Street Football Festival 2017
06, Mar 2017 , 10:09 am        
រូបភាព
​បន្ទាប់ពី​ការប្រកួត​នៅ​វគ្គ​ជម្រុះ​នៅ​ខេត្តសៀមរាប​បានបញ្ចប់​ឥលូវ​នេះ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បានធ្វើ​ដំណើរ​មកដល់​ទី​រួម​ខេត្តកំពង់ចាម​ហើយ​នៅ​ថ្ងៃទី​០៣​ខែ​មិនា​នេះ​ដើម្បី​រៀបចំ​ការប្រកួត វគ្គ​ជម្រុះ​ក្នុង​តំបន់ Tiger Street Football Festival 2017​។ ក្នុង​ស​ន្និសិត​សារ​ព៌​ត​មាននៅ​សណ្ឋាគារ LBN ខេត្តកំពង់ចាម លោក ប៉ិច នី ដែលជា​តំណាង​ឲ្យ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​របា​ន​មានប្រសាសន៍ថា (​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​រៀបចំ​ការប្រកួត​បាលទាត់​ប្រចាំឆ្នាំ​របស់ខ្លួន ហើយ​នេះ​ជា​កម្មវិធី​ដ៏​ល្អ​សម្រាប់​យុវជន​ទាំងអស់​បញ្ចេញ​នូវ​ស្នាដៃ​ដើម្បី​ដណ្តើមយក​ជ័យជំនះ​នៅលើ​វិស័យ កីឡា​)

​ចំនែកឯ លោកស្រី ថោង បវរ​លក្ខិណា បាន​លើកឡើងថា (​នៅ​ខេត្តកំពង់ចាម​នេះ​ទទួលបាន​ក្រុម​រហូតដល់​៥៦​ក្រុម ដែល​ពិតជា​ចំនួន​មួយ​កើនឡើង​យ៉ាងច្រើន ធៀប​និង​ឆ្នាំ​២០១៦ ហើយ​សូម​ឲ្យ​កីឡាករ​ទាំងអស់​គោរព​នៅ​គោល​ការ Fair Play)​។ បន្ទាប់មក​មានការ​ចាប់​ឆ្នោត​គូប្រកួត​អស់ហើយ ដោយមាន​ក្រុម​ចូលរួម​ចំនួន​៥៦​ក្រុម ហើយ​ចាប់ផ្ដើម​ប្រកួត ពី​ព្រឹក​ថ្ងៃទី​៤ ខែ មិនា​នេះ តទៅ​នៅមុខ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្ត ខេត្តកំពង់ចាម​។​



​នេះ​គឺជា​មណ្ឌល​ទី​៤​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពាន់រង្វាន់​Tiger Street Football Festival 2017

​សម្រាប់​មណ្ឌល​កំពង់ចាម អ្នក​លេខ ១ ទទួលបាន​ប្រាក់រង្វាន់ ១៥០០ ដុល្លារ លេខ ២ ទទួលបាន ១០០០ ដុល្លារ លេខ​៣ ទទួលបាន ៥០០ ដុល្លារ និង​លេខ ៤ ទទួលបាន ២០០ ដុល្លារ ហើយ​នៅ​មណ្ឌល​កំពង់ចាម​ត្រូវ​ជ្រើស​រើសយក​ក្រុម​ជើង​ខ្លាំង​ចំនួន​៦ ដើម្បី​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ​។​ការប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២​ខែមីនា​ខាងមុខនេះ នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ​។ ប្រាក់រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ទូទាំងប្រទេស ទទួលបាន ១៥ ០០០​ដុល្លារ ជើងឯក​រង ៥ ០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​៣​បាន ២ ៥០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ ៤​បាន ១០០០ ដុល្លារ​៕







(អត្ថបទពណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com