អត្ថបទពាណិជ្ជកម្ម
សណ្ឋាគារ​សុខា នឹង​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​គូស្នេហ៍ ដែលមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​ទាំងអស់​
08, Aug 2017 , 9:50 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ សណ្ឋាគារ​សុខា បាន​ចូលរួម​ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៤ នៃ​មហោស្រព​សិល្បៈ​ដណ្តាំ​ស្ល​ម្ហូបអាហារ​លើក​ទី​១៨ និង​ការបង្ហាញ​ទម្រង់​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​លើក​ទី​១៧ ដោយ​ស្ថិតនៅក្រោម​ប្រធានបទ​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​វប្បធម៌​ខ្មែរ​យើង ដែល​ប្រ​ព្រឹ​ក្តិ​ទៅ​នៅ​សាល​មហោស្រប​កោះ​ពេជ្រ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន សិរី​មង្គល ។​
 
​គួរបញ្ជាក់​ផងដែរ​ថា សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា ជា​សណ្ឋាគារ​លំដាប់​មួយ និង​មានកេរ្តិ៍ឈ្មោះ​ល្បី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ថែមទាំង​មាន​ទីតាំង​ច្រើន​ហើយ​សុទ្ធសឹងតែ​ជា​តំបន់ ដែលមាន​ភាព​ទាក់ទាញ​ផងដែរ​ដូចជា​៖ សណ្ឋាគារ​សុខា ក្រុងព្រះសីហនុ  សណ្ឋាគារ​សុខា ខេត្តសៀមរាប សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ និង​សណ្ឋាគារ​សុខា បូកគោ​។ នេះ​ជា​ឱកាស​ដ៏​ពិសេស ដែល​សណ្ឋាគារ​សុខា​បាន​មាន​វត្តមាន​ចូលរួម​នៅក្នុង​ការ​ពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ ដើម្បី​បង្ហាញ និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​សេវាកម្ម​រៀបចំ​អាពាហ៍ពិពាហ៍ ដែល សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​បាន​ផ្តល់ជូន ។​



​អ្នកនាង សំ​រិ​ទ្ធិ ប៊ុន​និច្ច (Nickie) ដែលជា​ប្រធាន​ទីផ្សារ​បាន​មានប្រសាសន៍ថា​៖ សម្រាប់​វត្តមាន​របស់​ក្រុមហ៊ុន​សុខា​នៅពេលនោះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​ចូលរួម​គាំទ្រ វប្ប​ធ​ម៍ និង​ប្រពៃណី​ជាតិខ្មែរ ដ៏​ឧត្តុង្គឧត្តម ប្រកបដោយ​អត្ថន័យ និង​ដើម្បីឱ្យ​យុវជន​ជំនាន់​ក្រោយ​កាន់តែ​យល់ច្បាស់​អំពី​កេរតំណែល​ដែល​ដូនតា​បាន​បន្សល់ទុក​។ បន្ថែម​ពីនេះ ក៏មាន​បំណង​ធ្វើការ​ផ្សព្វផ្សាយ​ពី​សេវាកម្ម​រៀប​អាពាហ៍ពិពាហ៍​នៅ​សណ្ឋាគារ​និង​រមណីយដ្ឋាន​សុខា ដែលមាន​ទីតាំងនៅ 4 ខេត្ត​ក្រុង​សំខាន់ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ខណៈដែល​តម្រូវការ​នៃ​ការរៀប​អាពាហ៍ពិពាហ៍​នៅ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​មួយ​នេះ​មានការ​កើន​ឡើងជា​លំដាប់​គួរឱ្យកត់សម្គាល់ ។​



​អ្វីដែល​ពិសេស​នោះ​គឺ រយៈពេល 2 ថ្ងៃ​នៃ​ការតាំងពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ មាន​ភ្ញៀវ​ចូលរួម​ទស្សនា​សរុប​ប្រមាណ​ជាង 3 ម៉ឺន​នាក់ ដោយ​ភាគច្រើន​សុទ្ធតែជា​អ្នកមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ខាងមុខនេះ​ថា សម្រាប់​កម្មវិធី​ពិព័រណ៍​មួយ​នេះ គឺមាន​សារៈ​សំខាន់បំផុត ដែល​វា​អាច​ផ្តល់​ជម្រើស​បាន​កាន់តែច្រើន​ស​ម្រា​ប់​អ្នក​ត្រៀម​រៀប​អាពាហ៍ពិពាហ៍ ជាពិសេស​មានឱកាស​ទ​ទួលបាន​ការប្រឹក្សា​ផ្តល់យោបល់​ល្អៗ ពី​អ្នកតំណាង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​កម្មវិធី​មង្គល​។ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន សុខា ដែល​រួមមាន​សណ្ឋាគារ រមណីយដ្ឋាន ដ៏​ល្អឥតខ្ចោះ មាន​ទីតាំង​ធំ​ទូលាយ​ប្រកបដោយ​ប្រណីតភាព ម្ហូបអាហារ​ពោរពេញ​ដោយ​ឱជា​រស ជាពិសេស សេវាកម្ម​ល្អ​ទាន់​ចិត្ត ដោយមាន​ទីតាំង​ស្ថិត 4 ខេត្ត​ក្រុង ៖ សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (​ភ្នំពេញ​) សណ្ឋាគារ​ឆ្នេរ​សុខា (​ខេត្ត​ព្រះសីហនុ​) រមណីយដ្ឋាន​ឋានសួគ៌​បូកគោ (​ខេត្តកំពត​) រមណីយដ្ឋាន​សុខា​សៀមរាប (​ខេត្តសៀមរាប​) និង​រមណីយដ្ឋាន​សុខា​អង្គរ (​ខេត្តសៀមរាប​) ។​

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​រៀប​អាពាហ៍ពិពាហ៍​នៅពេល​ខាងមុខនេះ អាចមាន​ឱកាស​ទទួល​បានការ​ផ្តល់ជូន​យ៉ាង​ពិសេស​ពី​សណ្ឋាគារ និង​រមណីយដ្ឋាន សុខា ក្នុងការ​រៀបចំ​ពិធី​មង្គល​ដែល​ស័ក្ដិសម​ទៅនឹង​កិ​ត្ត​យស​គ្រួសារ ទាំង​ការរៀបចំ​បែប​ប្រពៃណី​បុរាណ​ខ្មែរ និង​បែប​សម័យ​ទំនើប ជាមួយនឹង​តម្លៃ​សមរម្យ​បំផុត ។​







​ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.sokhahotels.com

(​អត្ថបទ​ពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com