ជាតិ
សេដ្ឋកិច្ច
សាលាបង្រៀន​ជំនាញ​ផ្នែក​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា នឹងត្រូវ​បង្កើតឡើង​
08, Aug 2017 , 9:39 pm        
រូបភាព
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា
ដោយ:
​ភ្នំពេញ​៖ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា (CVEA) នឹង​ចាប់ដៃ​ជាមួយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​នៃ​ប្រទេស​ម៉ាឡេស៊ី (UTM) ដើម្បី​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា នៅពេល​ខាងមុខនេះ​។ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ឲ្យ​ដឹងថា អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្ដីពី​ការបង្កើត​សាលា​បណ្ដុះបណ្ដាល​នេះ នឹងត្រូវ​ចុះហត្ថលេខា នៅ​ចុងខែ​សីហា​នេះ​។ លោក គីម ហ៊ាង ថ្លែង​បែបនេះ​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​វេទិកា​ចែករំលែក​បទពិសោធន៍​មួយ កាលពី​ថ្ងៃទី​៤​ខែសីហា​។​



​សូម​ស្ដាប់​ប្រសាសន៍ លោក គីម ហ៊ាង ខាងក្រោម​នេះ​៖




​នៅក្នុង​វេទិកា​នោះ​ផងដែរ លោក គីម ហ៊ាង បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុង​ខ្វះខាត​ធនធានមនុស្ស​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​យ៉ាងច្រើន​៕


Tag:
 គីម ហ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com