ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុងមួយថ្ងៃធ្វើការកាន់តែច្រើនប្រឈមកាន់តែខ្ពស់នឹងបេះដូងដើរខុសចង្វាក់
× អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា អ្នកដែលធ្វើការចាប់ពី ៥៥ម៉ោងឡើងទៅក្នុងមួយសប្តាហ៍មានការប្រឈមកាន់តែខ្ពស់នឹងការកើតជំងឺបេះដូងលោតខុសចង្វាក់ ឬហៅថា Atrial Fibrillation ដែលបេះដូងអាចលោតលឿនបំផុត។ ជំងឺបេះដូងបែបនេះអាចមានផលវិបាកដូចជា ដាច់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង។
ក្នុងពេលសិក្សា គេបានរកឃើញថា អ្នកដែលធ្វើការយូរបំផុត (៥៥ម៉ោងឡើងទៅ) ក្នុងមួយសប្តាហ៍មានការប្រឈមនឹងជំងឺបេះដូងលោតលឿន Atrial Fibrillation ប្រហែល ៤០ភាគរយក្នុងរយៈពេល ១០ឆ្នាំ។ ទោះបីជាការប្រឈមនេះកើនឡើងខ្ពស់រហូតដល់ ៤០ភាគរយក៏ដោយ វានៅតែមានការប្រឈមមុខតែ ១,៧ភាគរយប៉ុណ្ណោះ។
មានកត្តាសុខភាព និងរបៀបរស់នៅច្រើនណាស់ដែលអាចនាំឲ្យកើតចេញជាទំនាក់ទំនងនេះ ឧទាហរណ៍ អ្នកដែលធ្វើការយូរៗឬច្រើនម៉ោងច្រើនតែមានទម្លាប់របៀបរស់នៅមិនផ្តល់សុខភាពទេ។ ការសិក្សាក៏មិនបានបញ្ចូលរឿងនេះដែរ។
មធ្យោបាយដ៏ល្អបំផុតដើម្បីបន្ថយការប្រឈមនឹងជំងឺបេះដូង និងបញ្ហាសរសៃឈាមគឺត្រូវតែមានរបបអាហារផ្តល់សុខភាព និងតុល្យភាព ហាត់ប្រាណទៀងទាត់ និងចៀសវាងការជាក់បារី និងញ៉ាំគ្រឿងស្រវឹងច្រើន។ យ៉ាងណាមិញ ការធ្វើការងារជាប់រហូតអាចបណ្តាលឲ្យស្ត្រេស ដែលជាហេតុនាំឲ្យមានបញ្ហាច្រើនទាំងសុខភាពផ្លូវកាយ និងចិត្ត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com