ជាតិ
កឹម សុខា ថា បាតុកម្ម​ថ្ងៃក្រោយ​អាច​ដើរ​ចេញពី​កន្លែង​ប្រមូលផ្តុំ
07, Sep 2013 , 11:19 am        
រូបភាព
 ភ្នំពេញ ៖ នៅ​ចំពោះមុខ​មហា​បា​តុ​អហិង្សា​នៅ​ព្រឹក​មិញ​នេះ លោក កឹម សុខា បានប្រកាសថា ប្រសិនបើ «គ ជ ប» នៅតែ​ប្រកាស​លទ្ធផល​បោះឆ្នោត​ដោយ​គ្មាន «គណៈកម្មាការ​ពិសេស​ឯករាជ្យ» ពេលនោះ មហា​បាតុកម្ម​ថ្ងៃក្រោយ​គឺ​មិន​នៅ​ទីកន្លែង​តែមួយ​ទេ។


មុនពេល​បញ្ចប់​សុន្ទរកថា​របស់ខ្លួន លោក កឹម សុខា អនុប្រធាន​គណបក្ស​បាន​ព្រមាន​ថា «មហា​បា​តុ​ចុះ​តាមផ្លូវ»អាច​នឹង​រៀបចំឡើង ប្រសិនបើ«គជប» នៅតែ​ប្រកាស​លទ្ធផល​បោះឆ្នោត​ដោយ​គ្មាន​ការបង្កើត​គណៈកម្មាការ​ឯករាជ្យ​ទេនោះ។ បើ​យោងតាម​គម្រោង «គជប» នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ។

លោក កឹម សុខា និយាយថា ដំណឹង​មហា​បាតុកម្ម​នឹងត្រូវ​ប្រកាស​នៅពេល​ក្រោយ។
មហា​បាតុកម្ម​ដែល​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ត្រូវ​បិទ​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជា១១ព្រឹក​ដោយ​ពុំមាន​អំពើ​ហិ​ង្ស​កើតឡើង​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាសថា គឺជា​មហា​បាតុកម្ម​ជោគជ័យ៕

   


   




© រក្សាសិទ្ធិដោយ thmeythmey.com