ជាតិ
លោក ហ៊ុន ម៉ា​នី​ជាប់​ជា​​តំណាងរាស្ត្រ​ដែលមាន​វ័យក្មេង​ជាងគេ
08, Sep 2013 , 8:56 am        
រូបភាព
ដោយ:
លោក ហ៊ុន ម៉ា​នី មាន​អាយុ៣០ឆ្នាំ ដែលជា​កូនប្រុស​ពៅ​របស់​សម្ដេច ហ៊ុន សែន បាន​ក្លាយជា​​តំណាងរាស្ត្រ​ដែលមាន​វ័យក្មេង​ជាងគេ​បំផុត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណា​ង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ២០១៣នេះ។ នេះ​បើ​យោងតាម​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត តាម​លំដាប់​អាយុ​ដែល គ.ជ.ប បានចេញ​ផ្សាយ​នៅថ្ងៃនេះ។

លោកហ៊ុន ម៉ានី គឺជាបេក្ខជនតំណាងរាស្រ្តលេខរៀងទ៤ នៅមណ្ឌលកំពង់ស្ពឺ ក៏ប៉ុន្តែនៅមណ្ឌលនេះគំបក្សប្រជាជនកម្ពុជា ទទួលបានតែ៣អាសនៈតែប៉ុណ្ណោះ ដូច្នេះលោក​ ហ៊ុន ម៉ានី ​មិនបានជាប់ជាតំណាងរស្រ្តនោះទេ។ បន្ទាប់មកដោយសារតែការរុះរើស​បេក្ខជនជាប់ឆ្នោតមកនោះពោលគឺ លោក សាយ ឈុំ ដែល​ជាបេក្ខជន​លេខ​រៀង​ទី១ក្នុង​មណ្ឌលនេះ មិន​មានឈ្មោះនៅក្នុងបញ្ជីជាផ្លូវការរបស់ គ.ជ.​ប គឺមានន័យថា​លោកបានបោះបង់ចោលអាសនៈរបស់ខ្លួន ដើម្បីឲ្យ​លោកហ៊ុនម៉ានីអាចជាប់ជាបេក្ខជនជាប់ឆ្នោតបាន។

ចំនែកឯ​លោក ស សុខា កូនប្រុស​របស់លោក ស ខេង វិញ​ក៏​ជា​តំណាងរាស្រ្តដែលមាន​វ័យក្មេង​ផងដែរ បន្ទាប់ពី​លោក ហ៊ុន ម៉ា​នី។ ហើយ​តំណាងរាស្រ្តដែលមាន​វ័យ​ចំណាស់​ជាង​គេ​​គឺ សម្ដេច ហេង សំរិន ដែលមានអាយុ៧៩ឆ្នាំនោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com