ជាតិ
សង្គ្រោះ​ជាតិ​នឹងធ្វើ​មហា​បាតុកម្ម​ជាថ្មី​ពីថ្ងៃ​ទី១៥-១៧ខែកញ្ញា​ខាងមុខនេះ
08, Sep 2013 , 5:03 pm        
រូបភាព
ដោយ:
លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានប្រកាសថា គណបក្សរបស់លោកនឹង​ ធ្វើបាតុកម្ម​នៅ​ថ្ងៃទី១៥ដល់​ថ្ងៃទី១៧ ខែកញ្ញា​ខាងមុខនេះ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ដែល គ.ជ.ប បានប្រកាស​កាលពី​ព្រឹក​មិញ​នេះ។


ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី៨ ខែកញ្ញា​នេះ លោក កឹម សុខា​ក៏បាន​លើកឡើង​ដែរ​ថា៖« ការធ្វើ​បាតុកម្ម​នេះ​នឹង​អាចធ្វើ​នៅនឹងកន្លែង ឬក៏​ដើរ​ដង្ហែ​ក្បួន ឬក៏​ធ្វើយ៉ាងណា​ទៀត​នោះ​គឺ​វា​អាស្រ័យទៅលើ​ដំណោះស្រាយ​ដែល​យើង​តាម​ទារ»។

លោក​បាន​បន្តថា៖«បើសិនជា​គ្មាន​ដំណោះស្រាយ​រហូត​ដល់ពេល​ប្រជុំ​សភា​នោះ គឺ​យើង​មិន​ចូលរួម​ប្រជុំ​សភា​លើកដំបូង​នោះទេ ហើយ​យើង​ក៏បាន​ដាក់​ញត្តិ​ផ្ញើថ្វាយ​ព្រះមហា​ក្រ​ត្ស​ដើម្បី​ឲ្យ​ព្រះអង្គ ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ផងដែរ»។


© រក្សាសិទ្ធិដោយ thmeythmey.com