ជាតិ
គម្រោងថែបំប៉នកូនត្រីប្រភេទជិតផុតពូជ ![លោកបណ្ឌិត ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល កំពុងបំពាក់ស្លាកលើត្រីគល់រាំងមុននឹងលែងចូលក្នុងទន្លេមេគង្គវិញកាលពីឆ្នាំ ២០១៧។](https://image.thmeythmey.com/pictures/2019/08/31/31820191422front.jpg)
លោកបណ្ឌិត ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល កំពុងបំពាក់ស្លាកលើត្រីគល់រាំងមុននឹងលែងចូលក្នុងទន្លេមេគង្គវិញកាលពីឆ្នាំ ២០១៧។
×![]()
ឆ្នាំនេះ គឺជាឆ្នាំទីបីហើយ ដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានប្រមូលកូនត្រីប្រភេទជិតផុតពូជដូចជាត្រីរាជ ត្រីគល់រាំង និងប្រភេទត្រីចម្រុះផ្សេងៗទៀតពីក្នុងទន្លេមេគង្គ យកទៅថែបំប៉ននៅក្នុងស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ បាទី ដែលមានទីតាំងស្ថិតនៅស្រុកពាមរក៍ ខេត្តព្រៃវែង។
ការថែបំប៉ននេះ គឺរហូតដល់កូនត្រីទាំងនោះធំល្មម មានសុខភាពល្អ គម្រោងក៏បំពាក់សា្លកសញ្ញាសម្គាល់សម្រាប់ធ្វើការតាមដាន រួចលែងវាចូលទៅក្នុងទន្លេមេគង្គវិញ។
សូមទស្សនាវីដេអូក្លីបស្តីពីសកម្មភាពទាំងនេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com