ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
លោក នេត សាវឿន ពិភាក្សាជាមួយមន្ត្រីសន្តិសុខចិន ពីសណ្ដាប់ធ្នាប់នៅព្រះសីហនុ
25, Sep 2019 ,
10:19 pm
រូបភាព
រូបភាពពីអគ្គស្នងការនគរបាលជាតិ
×
ដោយ:
ឡាយ សុភាវតី
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបលោក Duan Daqi អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន រួមជាមួយលោក Zhao Jiansheng ស្នងការរងនគរបាលខេត្តជាំងស៊ូនៃប្រទេសចិន ដើម្បីពិភាក្សាពីការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងខេត្តព្រះសីហនុ។
ការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រៅពីការពិភាក្សាលើការរៀបចំសណ្ដាប់ធ្នាប់នៅខេត្តព្រះសហនុ ក៏មានការពិភាក្សាលើកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង ការបង្កើតការិយាល័យសម្របសម្រួលចេញចូលតែមួយផងដែរ។ លើសពីនេហ កម្ពុជា-ចិន បានពិភាក្សាលើការជួយបណ្ដុះបណ្ដាលធនធានមន្រី្តនគរបាលកម្ពុជា និងការបំពាក់សម្ភារទំនើប ដើម្បីពង្រឹងសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
រូបភាពពីអគ្គស្នងការនគរបាលជាតិ
បើតាមនគរបាលជាតិ ភាគីចិន បានសន្យាជួយបណ្ដុះបណ្ដាលធនធានមន្រី្តនគរបាលកម្ពុជា ជួយបំពាក់សម្ភារបច្ចេកវិទ្យាកាមេរ៉ា និងប្រព័ន្ធគ្រប់គ្រងសន្តិសុខតាមបច្ចេកទេសឌីជីថល។ ទន្ទឹមនេះ លោក នេត សាវឿន បានលើកឡើងថា ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តទំនើបមួយ ដែលស្ថិតនៅក្នុងគម្រោងរៀចធ្វើផ្លូវនិងប្រព័ន្ធលូ៕
រូបភាពពីអគ្គស្នងការនគរបាលជាតិ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សន្តិសុខ
សណ្ដាប់ធ្នាប់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នៅពេលព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យលើកញ្ញា ម៉ូនិក …
12 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
«ពរពេញ, ពោលពេញ ឬពោរពេញ» មួយណាត្រឹមត្រូវ?
2 ថ្ងៃ
«ពិសារ, ពីសារ, ពីសា និងពិសា» តើពាក្យមួយណាប្រើហើយមិនខុស?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម